no-alternative title

Honor X-Series បានក្លាយជាស្មាតហ្វូនដែលមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកាដែលមានតម្លៃក្រោម $300

នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី ដែលស្ថិតក្នុងស្រឡាយ X-Series ជំនាន់ចុងក្រោយរបស់ Honor ដែលមានដូចជា Honor X7, X8 និង X9 បានក្លាយជាស្មាតហ្វូតដែលមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកាដែលមានតម្លៃជាង $300។ បើនិយាយពីម៉ូដែល Honor X7 ដែលជាប្អូនពៅគេ គឺជាម៉ូដែលលក់ដាច់ខ្លាំង។ ស្មាតហ្វូននេះ មានបន្ទះអេក្រង់ធំទូលាយទំហំ 6.74 អ៊ីងជាប្រភេទបន្ទះបង្ហាញ IPS LCD កម្រិត HD+ មានឆកដំណក់ទឹកមួយគ្រាប់ ហើយផ្ទៃអេក្រង់គឺមានល្បឿន refresh rate ខ្ពស់គួរសមដល់ទៅ 90Hz។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីការថតរូបវិញស្មាតហ្វូន Honor X7 មានកាមេរ៉ាមេទំហំ 48MP និងមាន aperture 1.7 ដែលសែនស័រនេះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការថតរូប និងវីដេអូបានច្បាស់បំផុត ហើយបន្ថែមពីនេះ ក៏នូវមានសែនស័រ Ultra-wide ទំហំ 5MP រួមនឹងសែនស័រ Macro និង Depth Sensor ដែលមានទំហំ 2MP ផងដែរ។ ចំពោះការថតាសែលហ្វូ Honor X7 មានកាមេរ៉ាមុខទំហំ 8MP ដែលអាចថតបានច្បាស់បំផុតនៅពេលមានពន្លឺគ្រប់គ្រាន់។

Honor X7 ប្រើបន្ទះឈីប Snapdragon 680 ខ្នាត 6nm កម្រិត Octa-Core និងភ្ជាប់ជាមួយអង្គ GPU Adreno 610 គាំទ្រដោយរ៉េមទំហំ 4GB និងអាចបូកបន្ថែមជាមួយមុខងារ RAM Expansion បាន 2GB Turbo Mode។។ សម្រាប់អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនវិញគឺមានទំហំ 128GB ស្រាប់ ហើយយើងក៏អាចដាក់បន្ថែមទំហំផ្ទុកពីក្រៅបានថែមទៀត។ Honor X7 មានថ្មទំហំ 5000mAh និងគាំទ្រកំលាំងសាក 22.5W តាមរយះរន្ធចម្លង USB-C។ អ្វីដែលពិសេសស្មាតហ្វូននេះបានដំឡើងមកជាមួយស្បែកកម្មវិធី Magic UI4.2 ដែលគាំទ្រដោយ Android 11 ហើយក៏មានការគាំទ្រសេវាកម្ម Google បានពេញលេញតែម្តង។ 

សូមជំរាបថា ក្រុមហ៊ុន Honor មានប្រូម៉ូសិនពិសេសស គឺរាល់ការជាវទូរស័ព្ទ HONOR X Series ស៊េរីថ្មី ម៉ូដែលណាមួយចាប់ពីថ្ងៃនេះ នឹងមានសំណាងធំៗចំនួនពីរដង គឺលើកទី 1 អាចចាប់រង្វាន់នៅហ្នឹងកន្លែងភ្លាមៗ ហើយលើកទីពីរនោះ គឺនឹងមានឱកាស ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ថែមទៀត ដោយគ្រាន់តែបំពេញឈ្មោះ និងលេខទូរសព្ទ ហើយដាក់ក្នុងធុងឆ្នោត ដែលមាននៅទីនោះ។ សម្រាប់ការចាប់ឆ្នោតនេះ គឺនឹងមានធ្វើការការចាប់រង្វាន់ជារៀងរាល់ 2 សប្ដាហ៍ម្ដង។

ចំពោះរង្វាន់ដែលក្រុមហ៊ុន Honor ផ្តល់ជូនជាមួយប្រូម៉ូសិននេះ គឺមានដូចជា: កុំព្យូទ័រស៊េរីថ្មី Huawei Matebook D14 ជាច្រើនរង្វាន់ រួមជានិងស្មាតហ្វូនម៉ូដែលថ្មី Honor X9 ជាច្រើនរង្វាន់ ហើយថែមទាំងមានសំបុត្រកុនជាច្រើសន្លឹក រួមទាំងអាវភ្លៀងដ៏ស្រស់ស្អាតថែមទៀតផង។ កុំភ្លេចណា ចង់បានស្មាតហ្វូនស្អាត មានគុណភាពខ្ពស់ មានតម្លៃធូថ្លៃ ហើយនិងមានរង្វាន់ ជ្រើសរើស ស្មាតហ្វូន Honor X Series គឺពិតជាមិនខកបំណងនោះទេ។ បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ក្រុមហ៊ុន Honor សូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយមិនជម្រាបជូនដំណឹងទុកជាមុន។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន