no-alternative title

ជាមួយនិងយុទ្ធនាការ LG Healthy Home Solution នឹងនាំមកនូវការរស់នៅប្រកបដោយផាសុកភាពជាទីបំផុត

ក្រុមហ៊ុន LG Electronics កំពុងចាប់ផ្តើមយុទ្ធនាការជាសាកលមួយមានឈ្មោះថាកម្មវិធី Healthy Home Solutions កម្មវិធីនេះបង្កើតឡើងដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ផលិតផលLG ទូទាំងពិភពលោកឱ្យបោះជំហានឆ្ពោះទៅរករបៀបរស់នៅប្រកបដោយនិរន្តរភាព និងសុខភាពល្អជាងមុនតាមរយៈការប្រើប្រាស់ ផលិតផល LG។ យុទ្ធនាការនេះផ្តោតលើវិធីសាស្ត្រ និងគន្លឹះដែលធ្វើអោយការរស់នៅក្នុងផ្ទះ កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ យុទ្ធនាការជាសកលនេះបានណែនាំការផ្លាស់ប្តូរលើសកម្មភាពតូចៗនៃការរស់នៅ និងការអនុវត្តប្រចាំថ្ងៃនៅក្នុងផ្ទះឱ្យកាន់តែប្រសើរដោយផ្អែកលើសារស្នូល ការលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ និងនិរន្តរភាពផលិផល។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីជោគជ័យនៃយុទ្ធនាការ Healthy Home លើកដំបូងរបស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំ 2020 ក្រុមហ៊ុន LG បានដំណើរការយុទ្ធនាការគួរឱ្យទាក់ទាញចិត្តមនុស្សជាច្រើន ដោយណែនាំឱ្យពួកគេអនុវត្ត របៀបរស់នៅប្រកបដោយសុខភាពល្អ និងធ្វើអោយជីវិតកាន់តែល្អប្រសើរជាងមុន។ យុទ្ធនាការនោះ បានផ្តោតសំខាន់លើ #CareForWhatYouWear, #CareForAGreenerKitchen និង #CareForWhereYouLive។ ស្របជាមួយនឹងចំណុចទាំងនេះ យុទ្ធនាការ Healthy Home Solutions ថ្មីឆ្នាំ២០២២បានផ្តោតលើការបង្កើតបរិយាកាសផ្ទះប្រកបដោយ «សុខុមាលភាព» ជាមួយផលិតផលចុងក្រោយរបស់ LG ចាប់តាំងពីការថែទាំសម្លៀកបំពាក់តាមបែបទំនើប ឧបករណ៍ផ្ទះបាយ រហូតដល់ដំណោះស្រាយការបន្សុទ្ធខ្យល់កម្រិតខ្ពស់។

វិធានការណ៍ងាយស្រួល និងមានប្រសិទ្ធភាពមួយចំនួនដែលបានណែនាំនៅក្នុងយុទ្ធនាការនេះ រួមមានការចម្អិនអាហារដែលមានសុខភាពល្អ ដោយប្រើគ្រឿងផ្សំក្នុងស្រុកស្រស់ៗផ្ទុកក្នុងទូរទឹកកកLG ជំនួសឱ្យការបញ្ជាទិញអាហារដែលមានជាតិខាញ់នៅខាងក្រៅ ការពារសម្លៀកបំពាក់មិនអោយតួក ឬជ្រីវជ្រួញ និងកំចាត់មេរោគជាមួយនឹងចំហាយទឹករបស់ម៉ាស៊ីនបោកLG។ លើសពីនេះទៀតនោះការប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG ក៏ជាការចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពល ដោយកំណត់សីតុណ្ហភាពតាមស្តង់ដា (២៣អង្សាសេ) ហើយវាបានជួយការពារដល់ផលប៉ះពាល់ដល់ បរិស្ថាន និងការកើនឡើងកំដៅក្នុងពិភពលោកថែមទៀតផង។ 

ដើម្បីចែកចាយសារសំខាន់ៗនៃយុទ្ធនាការនេះឱ្យមានប្រសិទ្ធភាព LG បានបង្កើតគំនិតសាមញ្ញដែល ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់មនុស្សទូទាំងពិភពលោកមានដូចជាការបរិភោគអាហារសុវត្ថិភាព ខ្យល់ដង្ហើមស្រស់ថ្លាធ្វើអោយសុខភាពផ្លូវចិត្តកាន់តែល្អ និងទទួលបាន សម្លៀកបំពាក់ដែលល្អ ហើយអាចប្រើប្រាស់បានឡើងវិញ។ សារទាំងត្រូវបានចែករំលែក ដោយ Influencer របស់LG ទូរទាំងពិភពលោក។ 

លោក Lyu Jae-cheol ប្រធានក្រុមហ៊ុន LG Electronics Home Appliance & Air Solution Company បានលើកឡើងថា «យុទ្ធនាការ Healthy Home Solutions ថ្មីគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ LG ក្នុងការថែរក្សាសុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន។ តាមរយៈស៊េរីយុទ្ធនាការ Healthy Home Solution របស់យើង យើងសង្ឃឹមថានឹងលើកកម្ពស់ការយល់ដឹងអំពីភាពសាមញ្ញនៃការរស់នៅប្រកបដោយនិរន្តរភាព និងថាតើវាមានសារៈសំខាន់យ៉ាងណាដែលយើងទាំងអស់គ្នាថែរក្សាខ្លួនយើង ផ្ទះ និងភពផែនដីរបស់យើង»។  គួររំលឹកថាថ្មីៗនេះក្រុមហ៊ុន LG Electronics បានបង្ហាញពីគោលការណ៍និរន្តរភាពថ្មីដែលផ្អែកលើចក្ខុវិស័យ “ជីវិតកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា” (Better Life for All) ដោយអនុវត្តទៅលើការបង្កើតភាពច្នៃប្រឌិតថ្មីៗ និងប្តេជ្ញាផ្តល់ផលិតផលអេឡិចត្រូនិកដែលជួយអតិថិជនឱ្យរស់នៅកាន់តែប្រសើរ។  សំរាប់ព័ត៌មានលំអិតអំពីផលិតផល LG សូមចុចលើតំណភ្ជាប់នេះ៖ https://www.ggear.com.kh/lg-brandshop/ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន