ក្រុមហ៊ុន សាមសុងបានចូលរួមការតាំងពិព័រណ៌ខ្នាតអន្តរជាតិ និងដាក់បង្ហាញអំពីសមិទ្ធផលដើម្បីជម្រុញដល់ គោលនយោបាយបរិស្ថានល្អសម្រាប់ពិភពលោក !

ភ្នំពេញថ្ងៃទី ១៧ ខែវិច្ជិកា ឆ្នាំ ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌  “CAMBUILD” ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment)  របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់សាមសុងផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរ  ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេចរណ៏ និងឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានក្រសួងបរិស្ថានផងដែរ។  ការតាំងពិព័រណ៌ខ្នាតអន្តរជាតិនេះធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៨ខែវិច្ជិកា ឆ្នាំ២០២២។ 

 

គោលដៅចំបងរបស់ក្រុមហ៊ុនសាមសុង ក្នុងការចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីធ្វើការដាក់បង្ហាញអំពីសកម្មភាពនិងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment)  ដើម្បីបរិស្ថានល្អសម្រាប់ពិភពលោក តាមរយៈលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន  និងចូលរួមស្រលាញ់បរិស្ថាននិងធម្មជាតិ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សំរាប់ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment)  នេះក្រុមហ៊ុនសាមសុងទូទាំងពិភពលោក បានបង្កើតនូវយុទ្ធនាការ Galaxy For the Planet សំរាប់ទូរស័ព្ទដៃ ហើយយុទ្ធនាការនេះត្រូវសំរេចឲបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានចំនួន ៤ គឺ 1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ 2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសំរាប់ការវេចខ្ចប់ 3)មិនប្រើប្រាស់ថ្ម/ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲខូចថ្ម 4) គ្មានការបំពុលគុណភាពដី ។ 

 

សំរាប់ផលិតផលអេឡិកត្រូនិកផ្សេងៗទៀតរាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀត ក្រុមហ៊ុនសាមសុងក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” ដែលត្រូវតែសំរេចឲបានក្នុងឆ្នាំ 2030 ។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុនសាមសុងបានដាក់ចេញនូវវិធានចំនួន ៣ ធំៗ គឺ 1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក(Zero Plastic in packaging) 2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានសមុទ្រ(Ocean-bound Plastics Recycled Materials) និង 3) មិនបំពុលគុណភាពដី(Zero Waste Landfill)ផងដែរ។ 

 

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សម្រាប់សាមសុង ពាក្យថា“ថែរក្សាបរិស្ថាន’’ មិនមែនគ្រាន់តែប្រើប្រាស់ថាមពលតិច ឬកាត់បន្ថយកាកសំណល់ឳ្យតិចតែប៉ុណ្ណោះទេ គឺផ្តោតសំខាន់ទៅលើគុណភាពផលិតផល ព្រោះថាកាលណាគុណភាពល្អគឺអ្នកអាចប្រើប្រាស់បានយូរ ដែលនឹងកាត់បន្ថយការបំពុលបរិស្ថានដែរ។  ចំពោះសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា យើងបានធ្វើសកម្មភាពផ្សេងៗជាច្រើនទៀតដូចជាសហការបង្កើតក្រុមការងារដើម្បីថតរូបភាពឫវីដេអូដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូតផ្ទាល់របស់សាមសុងដើម្បី 1) បង្កើនការយល់ដឹងពីធម្មជាតិដ៏អស្ចារ្យរបស់កម្ពុជា 2)បណ្តុះគំនិតស្រលាញ់និងអភិរក្សធម្មជាតិនិងបរិស្ថាន និង 3) រួមចំណែកការពារបរិស្ថានដោយការកែច្នៃឡើងវិញ (Recycle) ។  

 

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានក្រសួងបរិស្ថានបានថ្លែងកោត សរសើរចំពោះការប្តេជ្ញាចិត្ត និងការខិតខំរបស់សាមសុងដើម្បីចូលរូមចំណែកក្នុងការថែរក្សា និងការពារបរិស្ថានធម្មជាតិយើង ។ ទស្សនវិស័យរបស់សាមសុងគឺដើរទន្ទឹមនឹងគោលគំនិតមេត្រីបរិស្ថានរបស់ក្រសួងបរិស្ថាន ដែលក្រសួងបរិស្ថានទទួលស្គាល់និងកោតសរសើរពីសកម្មភាពទាំងនេះជាខ្លាំង ។ ក្រសួងបរិស្ថាននិងបង្កើនកិច្ចសហការ ជាមួយនឹងសាមសុងសំរាប់កិច្ចការងារនេះនាពេលអនាគតផងដែរ ។ 

 

គួរបញ្ជាក់ផងដែលថា យុទ្ធនាការដាក់តាំងបង្ហាញទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះគឺជាផ្នែកមួយនៃយុទ្ធនាការណ៏របស់សាមសុងដើម្បីចូលរួមក្នុងការជម្រុញ ការគាំទ្រដល់ទីក្រុងប៊ូសាន ដើម្បីក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 ក្នុងនាមជាសមាជិកផ្នែកឯកជននៃគណៈកម្មាធិការដេញថ្លៃ World Expo 2030 ក្នុងទីក្រុងប៊ូសាន។ 

 

អំពី Samsung Electronics Co., Ltd. 

Samsung បំផុសគំនិតពិភពលោក និងរៀបចំអនាគតជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងកំណត់ឡើងវិញនូវពិភព ទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាយវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, memory ប្រព័ន្ធ LSI ដំណោះស្រាយ foundry and LED ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com ។

 

ព័ត៌មានពាណិជ្ជកម្ម