no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនកៅអី La-Z-Boy ប្រារព្ធខួប 7 ឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន RS Residence

នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន La-Z-Boy ពិតមានមោទនភាពក្នុងការប្រារព្ធខួប 7 ឆ្នាំរបស់ខ្លួនដែលមានវត្តមានក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីភាពជាដៃគូដ៏ជោគជ័យជាមួយក្រុមហ៊ុន RS Residence ដែលដឹកនាំដោយលោកអគ្គនាយកប្រតិបត្តិដ៏គួរឱ្យជាទីគោរពគឺលោក ជា មុនី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ 2017 មក La-Z-Boy បានប្តេជ្ញាចិត្តក្នុងការនាំយកមកនូវផាសុកភាព និងគុណភាពដែលមិនអាចប្រៀបផ្ទឹមបានដល់គេហដ្ឋាននៅប្រទេសកម្ពុជា ដោយបង្កើតខ្លួនជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារកៅអីអង្គុយដ៏ប្រណិត។

ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Ratharuj Manaswatcharapong  អគ្គនាយកនៃក្រុមហ៊ុន La-Z-Boy បានសម្តែងកានូវការដឹងគុណយ៉ាងជ្រាលជ្រៅដោយលើកឡើងថា “យើងសូមថ្លែងអំណរអរគុណដល់ដៃគូដ៏ល្អរបស់យើងគឺក្រុមហ៊ុន RS Residence ដែលបានទទួលស្គាល់ពីសារៈសំខាន់នៃកៅអីអង្គុយដ៏ប្រណិតនិងលំដាប់ខ្ពស់របស់យើង។ កិច្ចសហការរបស់យើងមានសារៈសំខាន់ក្នុងការពង្រីកវិសាល ភាពរបស់យើង និងបន្តផ្តល់នូវផាសុកភាពជាពិសេស ដល់អតិថិជនរបស់យើង”។

La-Z-Boy ដែលជាម៉ាកយីហោដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ 1927 ហើយក៏មានភាពល្បីល្បាញដោយសារការគាំទ្រពីសំណាក់អតិថិជន និងភាពឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មកៅអីអង្គុយដ៏ប្រណិត។ ក្នុងនាមជាម៉ាកយីហោដំបូងគេបង្អស់ La-Z-Boy បាននិងកំពុងបន្តការអភិវឌ្ឍន៍បង្កើតរការច្នៃប្រឌិត ដោយយកចិត្តទុកដាក់ទៅលើផាសុកភាព និងគុណភាពជាចំបង។ 

La-Z-Boy ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ រួមមានៈ 

-កៅអីអង្គុយម្នាក់ឯង  កៅអីសម្រាប់មនុស្សពីរនាក់ សាឡុង និងប្រភេទសាឡុងកែង៖ សាឡុងទាំងអស់នោះអាចកំណត់ទៅទីតាំងដែលសាកសមជាមួយគេហដ្ឋាន ជាពិសេសងាយស្រួលនៅក្នុងការបំលាស់ទី។

-ភាពសម្បូរបែបនៃលក្ខណៈពិសេសនិងជម្រើស៖ 

រួមបញ្ចូលកៅអីយោលយោគទៅមុខទៅក្រោយប្រកបដោយសុវត្តិភាព កៅអីកាច់គេង កៅអីបង្វិលជុំវិញបាន កៅអីកាច់គេងដែលមានការកំណត់បញ្ជាដោយដៃកាច់បាន៣ដំណាក់កាល និងតេឡេ Remote Control ចុចដោយដៃ និងកៅអីបញ្ជាឡើងចុះដោយចរន្តអគ្គីសនីត្រូវបានរចនាឡើងសម្រាប់មនុស្សចាស់។

-ជម្រើសសាច់សាឡុង៖ 

ផលិតផល La-Z-Boy ផ្តល់នូវជម្រើសនៃសាច់សាឡុងខាងក្រៅដែលឈានមុខគេមានដូចជា: ប្រភេទស្បែក ប្រភេទសាច់ក្រណាត់ និងសាច់ក្រណាត់កម្មី ក៏រួមបញ្ចូលនៅបច្ចេកវិទ្យា IClean Technology ទៅលើសាច់ក្រណាត់ វត្ថុធាតុប្រឆាំងនឹងមេរោគ និងសត្វល្អិត។ ជម្រើសទាំងនេះធានាបាននូវភាពធន់និងការថែទាំយ៉ាងងាយស្រួលបំពេញតម្រូវការនៃរចនាបថជីវិតផ្សេងៗ របស់អតិជន។

ចំពោះការប្តេជ្ញាចិត្តរបស់ La-Z-Boy ជាមួយគុណភាព និងភាពច្នៃប្រឌិតត្រូវបានទទួលស្គាល់និងគាំទ្រយ៉ាងពិសេសនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន RS Residence បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងផ្សព្វផ្សាយលើកកម្ពស់ផលិតផលទាំងនេះដល់អតិថិជន។  

ការគម្រប់ខួបនេះមិនត្រឹមតែអបអរសាទរសមិទ្ធផលពីមុនមកប៉ុណ្ណោះទេ កៅអី La-Z-Boy កំណត់នៅផែនការយ៉ាងច្បាស់លាស់សម្រាប់នាំមកនូវភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងការបន្តកិច្ចសហការយ៉ាងល្អរវាង La-Z-Boy និងជាមួយក្រុមហ៊ុន RS Residence។ ជាមួយគ្នានេះផងដែរ ពួកយើងនិងប្តេជ្ញាចិត្តក្នុងការបង្កើនបទពិសោធន៍រស់នៅដោយភាពស៊ីវិល័យរបស់អតិថិជនយើង តាមរយៈភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន   និងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

នៅក្នុងឱកាសគម្រប់ខួប ៧ឆ្នាំនេះផងដែរ RS Residence បានផ្តល់ជូននៅប្រ៉ម៉ូសិនបញ្ចុះតម្លៃពិសេសទៅលើកៅអីម៉ាក La-Z-Boy គ្រប់ម៉ូឌែលទាំងអស់ 50% តែម្តង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។ 

ក្រុមហ៊ុន RS Residence គឺជាអ្នកផ្គត់ផ្គង់ ពូក ខ្នើយ កម្រាល និងគ្រឿងសង្ហារឹមឈានមុខគេមួយនៅកម្ពុជាជាមួយចក្ខុវិស័យនាំយកផលិតផលរបស់ RS Residence  មកកាន់គ្រប់គេហដ្ឋានទូទាំងប្រទេស។ ទូរស័ព្ទលេខ៖ 085 566 168

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម