no-alternative title
no-alternative title
no-alternative title
no-alternative title

GAC GS3 EMZOOM រថយន្តបែបស្ព័រដែលជាប់ចំណាត់ថ្នាក់គុណភាពលេខ 1 ប្រចាំឆ្នាំ 2024និងលក់ដាច់ខ្លាំងបំផុត

GAC GS3 EMZOOM ជាប់ចំណាត់ថ្នាក់គុណភាពលេខ 1ប្រចាំឆ្នាំ 2024 និងជារថយន្តបែបស្ព័រដែលលក់ដាច់ខ្លាំងបំផុត នៅប្រទេសចិន!! ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយនូវម៉ាកយីហោក្រុមហ៊ុនលក់រថយន្តលំដាប់យក្សចិនមួយនេះដែលមានអាយុកាល ៦៩ ឆ្នាំមកហើយលើការផលិតរថយន្ត ដោយបច្ចុប្បន្នត្រូវបានលក់នៅលើទីផ្សារអន្តរជាតិ ជាង ៤០ ប្រទេស នៃតំបន់ជុំវិញពិភពលោក ជាមួយនឹងចំនួនលក់រាប់លានគ្រឿងក្នុងមួយឆ្នាំៗ។ ហើយក៏ជាក្រុមហ៊ុន ដែលទទួលបាននូវពានរង្វាន់ JD.POWER ដែលមកពីពាក្យពេញថា “China Initial quality study ” 8 ឆ្នាំជាប់ៗគ្នា ទៅលើគុណភាព និងទំនុកចិត្តពីអតិថិជន ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-ថ្មីៗនេះតាមការចុះផ្សាយដោយ China Automobile Quality Website បានអោយដឹងថា មានតែរថយន្តរបស់ក្រុមហ៊ុន GAC MOTOR ម៉ូឌែល GAC GS3 EMZOOM តែមួយគត់ ដែលជាប់ចំណាត់ថ្នាក់គុណភាពលេខ 1 ប្រចាំឆ្នាំ 2024 ក្នុងប្រភេទរថយន្ត SUV ខ្នាតកណ្តាល និងលក់ដាច់ខ្លាំងបំផុត ។ 

-បច្ចុប្បន្នម៉ាកយីហោ GAC កំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅក្នុងបណ្តារទីផ្សារលក់រថយន្តធំៗជុំវិញពិភពលោក ជាង ៤០ ប្រទេសដែលមាននៅ មជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ អឺរ៉ុបខាងកើត អាហ្វ្រិក និងអាមេរិក ដែលលក់ដាច់ខ្លាំង រាប់លានគ្រឿងក្នុងមួយឆ្នាំៗ ហើយក្នុងនោះផងដែរម៉ាកយីហោនេះក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរ ដែលត្រូវបាននាំចូលលក់ និងចែកចាយជាផ្លូវការដោយក្រុមហ៊ុន TH Group ចាប់តាំងពីឆ្នាំ ២០២០ មកដែលទទួលបានការគាំទ្រ និងលក់ដាច់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ។

 

-ក្រឡេកមកមើលម៉ូឌែល GAC GS3 EMZOOM នេះវិញ មានប្រិយមិត្តមិនតិចនោះទេដែលបានស្គាល់ និងស្រលាញ់កំពូលរថយន្តទំនើបបែបស្ព័រមួយនេះ ដែលវាជាប្រភេទរថយន្ត SUV ខ្នាតកណ្តាល ដែលការរចនាបែបស្ព័រ តាមលំនាំគ្រាប់ពេជ្រ និងជាប្រភេទរថយន្តបែបអនាគត ដែលមិនត្រឹមតែមានតម្លៃល្អ សមរម្យប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់គុណភាពលេខ 1 ប្រចាំឆ្នាំ 2024 និងលក់ដាច់ខ្លាំងដែលមិននឹកស្មានដល់ ដែលមានតម្លៃត្រឹមតែ $26,000 តែប៉ុណ្ណោះ !! 

-GAC GS3 EMZOOM រថយន្តទំនើបបែបស្ព័រ ដែលមានប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ  5 ទំនើប សីវិល័យ ដែលវាបានភ្ជាប់មកជាមួយម៉ាសីន 4 សីឡាំង ទំហំ 1.5T GDI ប្រភេទ Turbo ផលិតបានកម្លាំងសេះរហូតដល់ 177PS និងកម្លាំងរមួល 270NM មានកម្លាំងខ្លាំង ស្ទុះល្អ សន្សំសច្ចៃខ្ពស់ ជាមួយប្រព័ន្ធទំនើបៗ ជាច្រើន: 

-ខាងក្រៅ ការរចនាលំនាំរថយន្តអនាគត បែបគ្រាប់ពេជ្រ

-ផ្លិតទឹក Auto ដែលបក់តាមទឹកភ្លៀង 

-ដៃទ្វារបង្កប់ ស្រស់ស្អាត មានលំហូរខ្យល់ល្អ បើកបរមិនមានលំឡេងរំខាន 

-កញ្ចក់មើលក្រោយប្រភេទកាត់ពន្លឺ

-មានកាមេរ៉ា 360 ដឺក្រេងាយស្រួលបើកបរ 

-កុងទ័រ Digital 7 inch និងអេក្រង់កម្សាន្ត Touch Screen 10.25 inch មានមុខងារ Apple Car Play 

-មានភ្លើង Dim ស្រស់ស្អាត ទាំងមុខ ចម្ហៀង នឹងក្នុងម៉ាសីនត្រជាក់

-ដំបូលប្រភេទ UV មិនក្តៅ ធន់ រឹងមាំ អាចបើកបានធំពីមុខទៅដល់ក្រោយ 

-ខាងក្រោយមានម៉ាសីនត្រជាក់ដាច់ដោយឡែក

-គ្រោងតួរថយន្តជាប្រភេទ GPMA ដែលជាគ្រោងតួរថយន្តសកលដែលត្រូវបានប្រើប្រាស់ដោយរថយន្តលំដាប់ៗយក្សម៉ាក់ល្បីៗ

-តួរថយន្តធ្វើពីដែកថែបច្រើនជាង 60% ធន់រឹងមាំ 

-ប្រព័ន្ធហ្វ្រាំង ABS នឹងប្រើប្រាស់ហ្រ្វាំងគៀបទាំងបួនកង់

-ហ្រ្វាំងដៃអេឡិចត្រូនិច និង ប្រព័ន្ធ Auto Hold 

-សោរឆ្លាតវៃ Smart Key មានមុខងារបញ្ឆេះរថយន្តពីចម្ងាយ 

-អ្វីដែលកាន់តែអស្ចារ្យ តាមការប្រកាសជាផ្លូវការដោយក្រុមហ៊ុន GAC Motor Cambodia កាលពីពេលថ្មីៗ នេះសម្រាប់ម៉ូឌែលរថយន្តបែបស្ព័រ GAC GS3 EMZOOM ចាប់ផ្តើមបើកទទួលកក់ស៊េរីឆ្នាំ 2025 ហើយ ជាមួយនឹងតម្លៃពិសេស នឹងការផ្តល់ជូនដ៏អស្ចារ្យថែមទៀតផង ។ សម្រាប់ព័ត៌មានលម្អិត ប្រិយមិត្តអាចអញ្ជើញទៅអគារតាំងបង្ហាញលក់រថយន្តអគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ។ ហើយប្រិយមិត្តក៏អាចធ្វើការបើកបរសាកល្បងរថយន្តដោយស៊េរីផងដែរ ដោយអាចមានឪកាសឈ្នះរង្វាន់ផ្សេងៗ ជាច្រើនទៀត។

-សូមរំលឹកផងដែរថា GAC មិនត្រឹមតែផលិតឡានយីយោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតឡានអោយម៉ាកយីហោល្បីៗផ្សេងទៀត ក៏ដូចជា ចាប់ដៃគូរួមគ្នា ជាមួយម៉ាកយីហោជាច្រើនទៀតដូចជា GAC Toyota, GAC Honda, GAC Mitsubishi ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់ឡានរបស់ GAC ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តលើសពីការប្រើប្រាស់ទូទៅ សរុប 4 លានគីឡូម៉ែត្រឯណោះ។

-សូមជម្រាបផងដែរថា GAC Motor Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

-រាល់ការទិញរថយន្តពីក្រុម GAC Motor Cambodia មានការធានារហូតដល់ ៥ ឆ្នាំ រឺ 150,000 គីឡូម៉ែត ឯណោះ អស់បារម្ភណរឿងបញ្ហាជួសជុល រឺខូចទៀតហើយ ។

-លេខទំនាក់ទំនង  095 999 029/095 999 268

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន