no-alternative title
no-alternative title
no-alternative title
no-alternative title

សម្រាប់អ្នកមានបំណងចង់ទិញទូរស័ព្ទអេក្រង់បត់ Flip គួរអានអត្ថបទនេះឲ្យចប់!

 

បច្ចុប្បន្ននេះ យើងសង្កេតឃើញថាទីផ្សារស្មាតហ្វូនអេក្រង់បត់ Flip ហាក់មានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តលេងស្ទាយទូរស័ព្ទ ហើយជាពិសេស គឺធ្វើឲ្យពិភពលោកកំពុងចាប់អារម្មណ៍ទៅលើម៉ូដែល OPPO Find N3 Flip និង ស្មានហ្វូនអេក្រង់បត់ដទៃទៀតដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនៅលើទីផ្សារ។ យ៉ាងណាមិញ ពេលនេះយើងសូមលើកយកពីស្មាតហ្វូនអេក្រង់បត់មួយរបស់ OPPO ដែលទើបនឹងចេញនោះគឺម៉ូដែល OPPO Find N3 Flip មកបង្ហាញ។

 

រូបភាពពាណិជ្ជកម្ម

• ប្រព័ន្ធកាមេរ៉ា

OPPO Find N3 Flip បំពាក់លេនកាមេរ៉ាចំនួន ៣ គ្រាប់ ដែលជាការសហការជាមួយ Hasselblad ជាមួយកាមេរ៉ាមេទំហំ 50MP ជាមួយមុខងារទប់លំនឹង OIS។ ចំណែកមួយគ្រាប់ទៀតគឺជាលេន Ultrawide ដែលមានទំហំ 48MP មានមុខងារ Auto Focus ដែលអាចថតប្លង់ពង្រីមុំបានដល់ 114o និង គ្រាប់ទី ៣ គឺជាកាមេរ៉ា Telephoto ដែលជាទូរស័ព្ទ Flip តែមួយគត់ដែលផ្តល់ជូននូវលេន Telephoto ដែលមានទំហំ 32MP ជាមួយមុខងារ 2x Optical Zoom ថែមទៀតផង។ ចំណែកកាមេរ៉ាសែលហ្វីវិញមានទំហំរហូតទៅដល់ 32MP ជាមួយមុខងារ Auto Focus និង open-loop focus។ សម្រាប់ OPPO Find N3 Flip ជាស្មាតហ្វូនដែលមានកាមេរ៉ាមុខនិងកាមេរ៉ាក្រោយធំជាងស្មាតហ្វូនអេក្រង់បត់ដទៃដែលដាក់លក់នៅលើទីផ្សារ។

 

• អេក្រង់ខាងក្រៅ

ក្រឡេកមកមើលអេក្រង់ខាងក្រៅវិញម្តងឃើញថាម៉ូដែលនេះមានការឌីហ្សាញយ៉ាងពិសេស ដែល OPPO Find N3 Flip ឌីហ្សាញអេក្រង់ខាងក្រៅជាលក្ខណៈបញ្ឈរ 3.26” AMOLED ដែលគាំទ្រការប្រើកម្មវិធីរហូតជាង 80 applications ឯណោះ ហើយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងអេបផ្សេងៗទាំងផ្ញើសារ ថតរូប ប្រើ TikTok ឬ google map ព្រោះវាជារូបរាងបញ្ឈរដូចគ្នានឹងអេក្រង់ធំខាងក្នុងផងដែរ។ សម្រាប់អេក្រង់បញ្ឈរ ឬ Vertical របស់ OPPO អាចប្រើប្រាស់ស្រួលជាងអេក្រង់ផ្តេក ឬ Horizontal លើស្មាតហ្វូនអេក្រង់បត់ដទៃ។

• ថាមពលថ្ម

OPPO Find N3 Flip បំពាក់ថាមពលថ្មទំហំដល់ទៅ 4300mAh ព្រមទាំងបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 44W SUPERVOOC។ ខណៈស្មាតហ្វូនអេក្រង់បត់ដទៃបំពាក់ថាមពលថ្មត្រឹមតែ 3700mAh និងសាកថ្មក្នុងល្បឿនត្រឹមតែ 25W ប៉ុណ្ណោះ។

• អេក្រង់ខាងក្នុង

OPPO Find N3 Flip ជាស្មាតហ្វូនដែលរចនាឡើងជាមួយអេក្រង់បត់ដែលទទួលស្គាល់គុណភាពដោយ TÜV Rheinland ដែលអាចបត់អេក្រង់បានដល់ទៅជាង ៦ សែនដង គន្លាក់បត់តំណក់ទឹកជាមួយនឹងដែកថែប aircraft ឈានមុខគេដោយបិទមិនឃើញចន្លោះ ស្ទើរមើលមិនឃើញស្នាមផ្នត់។ បើធៀបជាមួយស្មាតហ្វូនអេក្រង់បត់ដទៃ OPPO ពិតជាធ្វើបានល្អជាងគេតែម្តង។ 

 

ស្មាតហ្វូនអធិរាជអេក្រង់បត់ OPPO Find N3 Series បើកទទួល Pre-Order ហើយដោយ Find N3 Flip តម្លៃ $999 | Find N3 តម្លៃ $1899 ជាមួយនឹងការផ្តល់ជូនពិសេសដូចជា៖

  Pre-Order ស្មាតហ្វូន Find N3 Flip ថែមជូន

  បណ្ណប្តូរអេក្រង់រយៈពេល 6ខែ

  ស្រោមការពារទូរស័ព្ទ

  ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

  Pre-Order ស្មាតហ្វូន Find N3 ថែមជូន

  បណ្ណប្តូរអេក្រង់រយៈពេល 6ខែ

  កាសឥតខ្សែ Enco Air3

  ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

លោកអ្នកអាចធ្វើការ Pre-Order ចាប់ពីថ្ងៃទី 28 ខែតុលា ដល់ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ2023 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន