no-alternative title
no-alternative title
no-alternative title
no-alternative title

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ក្រុមហ៊ុន MG Cambodia ពិតជាក្តីសោមនស្សរីករាយក្នុងការដាក់បង្ហាញជាផ្លូវការនូវរថយន្ត MG G50 ស៊េរីថ្មីមួយនេះដែលជារថយន្តប្រភេទគ្រួសារ (MPV) មាន 8 កៅអី ដែលទទួលបានគាំទ្រនិងការជឿទុកចិត្តពីមនុស្សរាប់ម៉ឺននាក់នៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្នលោកអ្នកអាចស្វែងរករថយន្តថ្មីនេះបាននៅប្រទេសកម្ពុជាក្នុងតម្លៃត្រឹមតែ $37,XXX ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត MG G50 ត្រូវបានរចនាឡើងយ៉ាងល្អបំផុតសម្រាប់អ្នករកស៊ីជំនួញ ម្ចាស់អាជីវកម្ម ឬ ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងអ្នកស្រឡាញ់ចូលចិត្តការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។ រថយន្ត MG G50 មានលក្ខណៈពិសេសដ៏សំបូរបែបជាមួយការរចនាផ្ទៃក្នុងធំទូលាយ មានសមត្ថភាពខ្លាំងក្នុងការបើកបរ និងបំពាក់ដោយមុខងារជាច្រើនដែលសមស្របទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា។

ផ្នែកខាងក្នុងធំទូលាយជាងរថយន្តទូទៅ និងមាន space ធំដែលអាចដាក់សម្ភារៈបានច្រើនជាងរថយន្តផ្សេងដែលស្ថិតក្នុងប្រភេទដូចគ្នានៃរថយន្ត MPV ។ រថយន្តនេះមានប្រវែងបណ្តោយ 4,825 mm ប្រវែងទទឹង 1,825 mm កម្ពស់ 1,778 mm និងគម្លាតកង់មុខក្រោយ 2,800 mm ដែលផ្តល់នូវផ្ទៃខាងក្នុងធំទូលាយ ជួយឲ្យអ្នករួមដំណើរទទួលបានបទពិសោធន៍ល្អបំផុត។

មិនថាជាការធ្វើដំណើរប្រចាំថ្ងៃ ឬ ដំណើរកម្សាន្តងចុងសប្តាហ៍នោះទេ រថយន្ត MG G50 ដែលមានទំហំផ្ទៃខាងក្នុងធំទូលាយនឹងផ្តល់ជម្រើសល្អសម្រាប់គ្រួសារមានសមាជិកច្រើន ឬ ការធ្វើដំណើរជាក្រុមជាមួយមិត្តភក្តិ។ ដោយសាររថយន្តនេះមានសភាពខ្ពស់ និងមានកម្ពស់ផុតពីដីរហូតដល់ 230mm បានធ្វើឲ្យរថយន្ត MG G50 ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងលើទីផ្សារកម្ពុជា និងផ្តល់ជូនអតិថិជននូវភាពអស្ចារ្យជាច្រើន ដែរមិនត្រឹមតែល្អសម្រាប់ការបើកបរក្នុងទីក្រុងនោះទេ ប៉ុណ្ណោះក៏ល្អសម្រាប់ការបើកបរតាមបណ្តាខេត្តនិងដំណើរផ្សព្វព្រេងនានាផងដែរ។

សមត្ថភាពក្នុងការបើកបរដែលអ្នកតែងតែត្រូវការ គឺមាននៅលើរថយន្ត MG G50 ដោយបំពាក់នូវម៉ាស៊ីនសាំងចំណុះ 1.5L តួបូ អមដោយប្រអប់លេខអូតូ 6 វគ្គ ដែលផ្តល់ថាមពលខ្លាំងរហូតដល់ 179 hp និងមានកម្លាំងរមួល 285 Nm ដែលផ្តល់ឱ្យការបើកបរទទួលបានការចូលលេខល្អ smooth និង មានសមត្ថភាពខ្ពស់ ហើយក៏ជួយដល់ការសន្សំសំចៃប្រេងឥន្ធនៈផងដែរ។

ចំពោះការផ្តល់ផាសុខភាពវិញគឹមានសម្រាប់កៅអីទាំង៣ជួរ ដែលខុសពីរថយន្តប្រភេទ MPV ផ្សេងៗទៀត, ខណៈដែលរថយន្ត MG G50 គឺផ្តល់នូវចន្លោះដាក់ជើងធំទូលាយល្អសម្រាប់អ្នករួមដំណើរដែលអង្គុយគ្រប់ជួរ ដើម្បីឱ្យការធ្វើដំណើរមានផាសុកភាពខ្ពស់ទាំងមនុស្សចាស់ និងកុមារ។ ចំណែកកៅអីពូកស្បែកទាំង៣ជួរគឺល្អសមស្របសម្រាប់គ្រួសារប្រជាជនខ្មែរដែលចូលចិត្តធ្វើដំណើរជាលក្ខណៈជាគ្រួសារច្រើននាក់ និងដឹកសម្ភារៈមួយចំនួន។ មិនថាជាការបើកបរក្នុងទីក្រុង ឬទៅតាមខេត្តនោះទេ គឺមានភាពងាយស្រួល ផាសុកភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

មិនត្រឹមតែងាយស្រួលសម្រាប់អ្នករួមដំណើរប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកក៏អស់បារម្ភសម្រាប់ការដឹកសម្ភារៈច្រើនផងដែរ ដោយសាររថយន្ត MG G50 ត្រូវបានរចនាឡើងជាមួយទំហំឃ្លុបក្រោយធំចំណុះ 512 L ដែលអាចផ្ទុកទំនិញបានច្រើនល្អ និងងាយស្រួលបំផុត ព្រោះកៅអីជួរទី៣គឺអាចបត់អោយរាបស្មើរបានដើម្បីទទួលបានទំហំឃ្លុបក្រោយកាន់តែធំទូលាយ។

បច្ចុប្បន្ននេះរថយន្ត MG G50 គឺមានលក់នៅប្រទេសកម្ពុជាហើយ ជាមួយការរួមបញ្ចូលគ្នានៃទំហំធំទូលាយ សមត្ថភាពខ្លាំងក្នុងការបើកបរ ការសន្សំសំចៃប្រេងឥន្ធនៈ និងមានលក្ខណៈពិសេសជាច្រើនដ៏សំបូរបែបបានធ្វើឲ្យរថយន្ត MG G50 គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកមានមុខរបររកស៊ីនជំនួញផ្សេងៗ ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬ ម្ចាស់អាជីវកម្មដែលកំពុងស្វែងរករថយន្តប្រភេទ MPV មានតម្លៃសមសមរ្យ ដែលល្អសម្រាប់អាជីវកម្ម និងល្អសម្រាប់ដំណើរកម្សាន្តគ្រួសារ។ រថយន្ត MG ក៏ផ្តល់ការធានារយៈពេល 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រផងដែរដើម្បីជាទំនុកចិត្តក្នុងការប្រើប្រាស់រយៈពេលយូរ។ ដូច្នេះ តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការទទួលយកនូវបានបទពិសោធន៍ថ្មីជាមួយរថយន្ត MG G50 ដែលជាប្រភេទ MPV 8 កៅអីដែលលក់ដាច់បំផុតខ្លាំងបំផុតនៅហ្វីលីពីន ហើយឥឡូវនេះគឺមានវត្តនៅប្រទេសកម្ពុជាហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន