no-alternative title
no-alternative title
no-alternative title
no-alternative title

បន្ទះឈីប Snapdragon ដែលនឹងប្រើប្រាស់នៅលើ Galaxy S25 អាចនឹងបង្កបញ្ហាឡើងកំដៅ

កាលពីពេលមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន Galaxy S25 series គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលទើបតែប្រកាសនាពេលថ្មីៗនេះ។ បន្ទះឈីប Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm នេះ នឹងមានការបង្កើនសមត្ថភាពទៅលើ CPU និង GPU របស់វាផងដែរ។ យ៉ាងណាមិញ វាក៏បង្កទៅជាបញ្ហានៃការកើនឡើងទៅលើកំដៅផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជាច្រើនដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite បានបង្ហាញខ្លួនហើយ។ ស្មាតហ្វូនមួយមុនគេ ដែលបានប្រើប្រាស់នូវបន្ទះឈីបនេះ គឺជាម៉ូឌែល realme GT7 Pro។ នៅក្នុងការរាយការណ៍ចេញពី Android Authority និង Digital Trends រកឃើញថាស្មាតហ្វូននេះមានការកើនឡើងទៅលើកំដៅដែលបណ្តាលអោយមានបញ្ហាគាំងផងដែរ។ ស្មាតហ្វូននេះក៏មានបញ្ហាកើនឡើងកំដៅនៅក្នុងការតេស្តនៅលើ 3Dmark ថែមទៀតផង។

 

ស្មាតហ្វូននេះ ត្រូវគេដឹងថា លោតសារព្រមានទៅលើអេក្រង់អំពីការកើនឡើងកំដៅរបស់វា។ ដូចនេះ នៅពេលដែលវាឡើងកំដៅនោះ វាអាចត្រឹមតែធ្វើការខលប៉ុណ្ណោះ។ នៅក្នុងការផ្លាស់ប្តូរពី  ‘Balanced’ performance profile ទៅកាន់ ‘Power Saving Mode’ និងដំណើរការនូវ 3Dmark នេះ ស្មាតហ្វូន realme GT7 Pro នេះមិនអាចតេស្តចប់រួចរាល់ទៅលើ GPU Testing Benchmark បាននោះទេ។ កំដៅរបស់ស្មាតហ្វូននេះគឺដល់ទៅ 46 អង្សារសេ។

 

នៅក្នុងការតេស្តជាច្រើនទៀត បានបង្ហាញអំពីការធ្លាក់ចុះទៅលើ Performance នៅពេលដែលឡើងក្តៅត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ស្មាតហ្វូន realme GT7 Pro អាចដំណើរការបានធម្មតានៅក្នុងការងារទូទៅ និងហ្គេម។ សីតុណ្ហភាពរបស់វាក៏អាចនឹងកើនឡើងបន្តិចផងដែរ នេះគឺដោយសារតែបន្ទះឈីប Snapdragon 8 Elite នេះដែលមានកំដៅក្តៅជាងបន្ទះឈីប  Snapdragon ជំនាន់មុននេះ។ 

 

សូមជំរាបថា ពេលនេះ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung គឺបំពាក់នូវប្រព័ន្ធត្រជាក់ vapor chamber systems ធំជាងមុន គឺដើម្បីផ្តល់នូវភាពត្រជាក់ ដូចនេះ នៅលើស្មាតហ្វូន Galaxy S25 series ក៏ប្រហែលជាមិនមានការកើនឡើងកំដៅខ្លាំងនោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍