no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Zenbook S 14 ដំណើការជាមួយស៊ីភីយូ Intel, Copilot+ AI ដំបូងបំផុត បានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មី Zenbook S 14 (UX5406) អេក្រង់ទំហំ ទំហំ 14-អ៊ីង មានភាពងាយស្រួលចល័តបំផុត ហើយក៏ជាម៉ូដែលថ្មីមានកម្រាស់កម្រ៉ាស់ស្តើងបំផុត នៅលើទីផ្សារប្រទេសកម្ពុជា។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ គឺមានការបញ្ជូលគ្នានៃសមត្ថភាពខ្ពស់នៃបមត្ថភាពដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា AI ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះគ្មានគូប្រៀបនោះទេ។ Zenbook S 14 ថ្មីនេះ គឺមានការឌីស្សាញជាមួយរូបរាបប្រណិត ដែលបង្ហាញនូវសោភណ្ឌភាពថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញទៅរូបរាងថ្មីនៃ Zenbook S 14 (UX5406) នេះ គឺមានការប្រើប្រាស់នូវសមាសភាគ ASUS Ceraluminum™ ដែលជាសមាសភាគមួយមានឈ្មោះថា ហាយប្រីដសេរ៉ាមិច (Hybrid Ceramic) មានកម្រិតខ្ពស់រចនាចេញជាមួយនឹងពណ៌ធម្មជាតិដ៏ស្រស់ស្អាតទាក់ទាញបំផុត។ សម្រាប់សមាសភាគនេះ គឺត្រូវបានប្រើប្រាស់ជាលើកដំបូងបំផុត ហើយនឹងមានភាពរឹងមាំធន់ទៅនឹងស្នាមឆ្កូត និងការប៉ះទង្គិចនាៗថែមទៀតផង។

 

កុំព្យូទ័រ Zenbook S 14 ថ្មីនេះ មានការបំពាក់នូវបន្ទះឈីប Intel Core Ultra 7 (Series 2) និងមានការគាំទ្រដោក្រាហ្វិកកាត Intel Arc graphics ជំនាន់ចុងក្រោយបំផុត ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា AI រួមជាមួយនឹងដំណើរការគណនាខ្ពស់ដក់ទៅ 20 TOPS ថែមទៀត។ នៅលើម៉ាស៊ីននេះមានការតម្លើងនូវប្រព័ន្ធត្រជាក់កម្រិតខ្ពស់ (advanced cooling system) និងផ្តល់នូវកម្លាំងដល់ទៅ 28W TDP សម្រាប់ធានា ទៅលើការប្រើប្រាស់នូវការងារធ្ងន់ៗ និងផ្តល់នូវសំឡេងស្ងាត់នៅក្រោម 25dB ដែលមិនផ្តល់នូវសំឡេងរំខាននោះទេស ម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ នៅលើកុំព្យូទ័រនេះ ក៏បំពាក់នូវបច្ចេកវិទ្យា ambient cooling technology ផងដែរ។

 

ក្រឡេកមកមើលផ្នែកអេក្រង់ កុំព្យូទ័រ Zenbook S 14 ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ ASUS Lumina OLED បង្ហាញចេញបានក្នុងកម្រិត 3K ហើយនិងរត់បានល្បឿន 120Hz។ នៅលើកុំព្យូទ័រថ្មីនេះ កីមានការតម្លើងនូវប្រព័ន្ធសំឡេង 4 speaker audio system ដែលមានសមត្ថភាពខ្លាំង ផ្តល់នូវកម្រិតសំឡេងដូចទៅនឹងរោងកុន និងបទពិសោធន៍នៃការកម្សាន្តដែលមិនគួរអោយជឿនោះទេ។ ជាមួយគ្នានេះ សម្រាប់ដំណើការនៅលើបន្ទះឈីប Microsoft Pluton security processor របស់ កុំព្យូទ័រ Zenbook S 14 ថ្មីនេះ គឺធានាបានទៅលើការការពារកម្រិតខ្ពស់ និងការប្រើប្រាស់នូវ Windows password lock ថ្មីសម្រាប់ធានាទៅលើការរក្សាទុកទិន្នន័យថែមទៀតផង។ តាមរយៈការពង្រឹងទៅលើសុវត្ថិភាព biometric និងមុខងារឯកជនភាព នៅលើកុំព្យូទ័រថ្មីនេះ គឺមានការទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ា AiSense IR camera system ដែលមានមុខងារស្កេនមុខ facial recognition សម្រាប់ធ្វើការ login/ logout បានដោយស្វ័យប្រវត្តិ។

 

ការរួមបញ្ចូលគ្នានៃសិល្បៈ និងបច្ចេកវិទ្យា 

កុំព្យូទ័រ Zenbook S 14 នេះ គឺប្រើប្រាស់នូវ Ceraluminum™ coating ដែលជាបច្ចេលវិទ្យាផ្តាច់មុខរបស់ក្រុមហ៊ុន ASUS ដែលសមត្ថភាពអាចផ្តល់នូវភាពធន់ក្នុងការប្រើប្រាស់ ជាមួយនិងការឌីស្សាញរូបរាងស្លីម។ ការប្រើប្រាស់នូវសមាសភាគនេះ គឺធ្លាប់បានប្រើប្រាស់នៅលើកុំព្យូទ័រ Zenbook S 13 ជំនាន់មុនម្តងរួចហើយផងដែរ ប៉ុន្តែសម្រាប់ជំនាន់ថ្មី មានការកែប្រែទៅលើពណ៌ texture និងភាពរឹងកាន់តែប្រសើរជាងមុន។ នៅក្នុងនាមជាកុំព្យូទ័រប្រណិតរូបរាងស្តើងសម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យនោះ Zenbook S 14 ថ្មីនេះ គឺផ្តោតទៅលើការចល័តជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 1.1cm និងទម្ងន់ត្រឹមតែ 1.2Kg ។

 

ការប្រើប្រាស់នូវកម្រាស់ស្តើង និងស្រាលបែបនេះ គឺតាមរយៈបច្ចេកវិទ្យា cutting-edge CNC technology ដែលអាចបង្កើតនូវការឌីស្សាញយ៉ាងពិសេសដើម្បីអោយលំហូរខ្យល់ចេញចូលបានល្អតាមរយៈ keyboard បានផងដែរ។ កុំព្យូទ័រថ្មីនេះ ត្រូវបានឌីស្សាញឡើងប្រកបដោយនិរន្តរភាព ហើយសម្រាប់សមាសភាគជាច្រើនទៀត គឺមានការប្រើប្រាស់កែច្នៃឡើងវិញចេញពី Polyester ដែលទទួលបានវិញ្ញាបនបត្រ GRS ទៀតផង។ កុំព្យូទ័រនេះ គឺមានឌីស្សាញយ៉ាងពិសេសនៅក្នុងគោលគំនិតផ្តោតទៅលើធម្មជាតិ និងភាពច្នៃប្រឌិតថ្មី។ ការប្រើប្រាស់នូវពណ៌ស Scandinavian white នេះក៏ផ្តល់នូវសោភណ្ឌភាពយ៉ាងស្រស់ស្អាត និងទាក់ទាញគ្មានគូប្រៀបនោះទេ។

 

ការពង្រឹងសមត្ថភាពកុំព្យូទ័រ Zenbook តាមរយៈបច្ចេកវិទ្យា AI

កុំព្យូទ័រ Zenbook S 14 នេះ គឺបាននាំមកនូវបច្ចេកវិទ្យា AI ជាច្រើន ដែលនឹងផ្តល់នូវសមត្ថភាពកាន់តែខ្លាំងក្លានៅលើកុំព្យូទ័រដ៏មានកម្រ៉ាស់ស្តើងមួយនេះ។ កុំព្យូទ័រនេះ បំពាក់នូវស៊ីភីយូ Intel Core Ultra 7 (Series 2) processor ជំនាន់ចុងក្រោយបំផុត។ ជាមួយនិងការឌីស្សាញទៅលើស៊ីភីយូថ្មីនេះ គឺមានការកាត់បន្ថយទៅលើទំហំនៃ motherboard បានដល់ទៅ 27% ដែលបង្កើនទៅលើប្រសិទ្ធិភាពនៃប្រព័ន្ធត្រជាក់ថែមទៀតផង។ បន្ថែមពីនេះ ជាមួយនឹងរ៉េមដល់ទៅ 32GB និង PCIe 4.0 SSD storage មានទំហំដល់ទៅ 1TB នោះ គឺនឹងជួយក្នុងការបង្កើននូវដំណើរការគណនាមានកម្លាំងដល់ទៅ 28W TDP និងកម្រិត 120 TOPS សម្រាប់ដំណើរការនៅលើកម្មវិធី AI Apps ជំនានចុងក្រោយជាច្រើនទៀត។

 

ស៊ីភីយូ Intel Core Ultra 7 (Series 2) AI នេះ គឺផ្តល់នូវកម្លាំងដ៏ខ្លាំងក្លា ជាមួយនឹងការប្រើប្រាស់នូវថាមពលថ្មបានច្រើនជាង 27 ម៉ោង ឬការធ្វើការពេញមួយថ្ងៃបានជាមួយនឹងថាមពលថ្ម 72Wh នេះ។ កុំព្យូទ័រ Zenbook S 14 នេះធានាទៅលើការប្រើប្រាស់បានពេញមួយថ្ងៃដោយមិនចាំបាច់ត្រូវការសាកថ្មនោះទេ។ នៅកុំព្យូទ័រ Copilot+ PC ដំបូងបំផុតនេះ នឹងមានវត្តមាននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ដែលធានាថា នឹងផ្តល់នូវបទពិសោធន៍នៃបច្ចេកវិទ្យា AI ដូចជាការឆ្លើយសំណួរ និងការបង្កើតនូវមាតិកាជាច្រើនកាន់តែឆ្លាតវៃ ការធានាទៅលើគុណភាពខ្ពស់នៃការខល ការបង្កើតនូវ subtitlesនៅក្នុងទម្រង់ real-time ទៅលើវីដេអូដែលអ្នកកំពុងតែទស្សនា ការបង្កើតវីដេអូដោយស្វ័យប្រវត្តិ ការរៀបច និងស្វែងរករូបភាព វីដេអូស្វ័យប្រវត្តិនៅក្នុង StoryCube ការលុបចោលនូវ backgrounds ដោយស្វ័យប្រវត្តិចេញពីរូបភាព និងការលុបនូវផ្នែកណាមួយដែលមិនចាំបាច់ផងដែរ។

 

កុំព្យូទ័រដ៏ប្រណិតនេះ ក៏មានបំពាក់នូវ Windows Copilot key នៅលើ ASUS ErgoSense keyboard សម្រាប់ការចូលទៅកាន់ Windows AI និងការប្រើប្រាស់នូវ touchpad ដែលធំជាងមុនជាមួយនឹងកម្រិត 16:10 aspect ratio ។ វាពិតជាផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងផាសុខភាពបំផុតដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចូលទៅកែប្រែបានលឿនទៅលើសំឡេង កម្រិតពន្លឺនៃអេក្រង់ និងជាច្រើនទៀតតាមរយៈ smart gestures ។ 

 

បើទោះបីជាកុំព្យូទ័រនេះ មានរូបរាងស្តើងក៏ដោយនោះ កុំព្យូទ័រ Zenbook S 14 នេះមានបំពាក់នូវរន្ធ I/O ports ជាច្រើនដែលមានដូចជា 2x Thunderbolt™ 4, USB 3.2 Gen 2 Type-A, HDMI® 2.1 និង audio combo jack ។ សម្រាប់បច្ចេកវិទ្យា WiFi 7 និង ASUS WiFi Master Premium certification ក៏ធានាបានទៅលើការតភ្ជាប់ល្បឿនលឿនជាងមុន និងជឿជាក់ជាងមុនថែមទៀតផង។

 

កុំព្យូទ័រ Zenbook S 14 នេះក៏ផ្តោតទៅលើការកាត់បន្ថយទៅលើសំឡេងរំខានជាមួយនឹងប្រព័ន្ធ ultra-slim vapor-chamber cooling system កម្រិតខ្ពស់ដែលមានបំពាក់នូវ dual IceBlade fans ដែលអនុញ្ញាតអោយវាមានសំឡេងក្រោម 25 dB ambient cooling mode ជាមួយនឹងកម្លាំងដល់ទៅ 28 W TDP។ សម្រាប់ឯកជនភាពរបស់អ្នកប្រើប្រាស់ និងសុត្ថិភាពជាច្រើនទៀត គឺនឹងមានដំណើរការតាមរយៈការប្រើប្រាស់នូវ Windows passkeys និង Microsoft Pluton ដែលមានការបញ្ចូលគ្នានៃ hardware, firmware និង software ដើម្បីធានាបានសុវត្ថិភាពពីការគំរាមកំហែង។ 

 

សម្រាប់បច្ចេកវិទ្យា Windows Hello facial recognition គឺនឹងធានាទៅលើសុវត្ថិភាពនៃការចូលប្រើប្រាស់កុំព្យូទ័រដោយមិនចាំបាច់ចាំលេខសម្ងាត់នោះទេ។ សម្រាប់កាមេរ៉ា ASUS AiSense IR វិញ ក៏អនុញ្ញាតអោយធ្វើការ lock ទៅលើកុំព្យូទ័រដោយស្វ័យប្រវត្តិតាមរយៈ Adaptive Lock, នៅពេលដែលអ្នកប្រើប្រាស់ចាកចេញពីកុំព្យូទ័រ និង Adaptive Dimming នៅក្នុងការពង្រឹងទៅលើឯកជនភាពតាមរយៈការបន្ថយទៅលើពន្លឺអេក្រង់នៅពេលដែលអ្នកប្រើប្រាស់នៅឆ្ងាយពីកុំព្យូទ័រថែមទៀតផង។

ការផ្តោតទៅលើប្រព័ន្ធសំឡេងដ៏អស្ចារ្យ

កុំព្យូទ័រ Zenbook S 14 នេះនៅតែបន្តក្នុងការផ្តល់នូវអេក្រង់កម្រិតខ្ពស់ជាមួយនឹងកញ្ចក់ ASUS Lumina OLED 3K 120 Hzដែលមានការទទួលស្គាល់ដោយវិញ្ញាបនបត្រ Pantone- និង h DisplayHDR True Black 500 ។ អេក្រង់នេះផ្តល់នូវគុណភាពច្បាស់ និង HDR កម្រិតខ្ពស់បំផុតជាមួយនឹងពណ៌ច្បាស់ 100% DCI-P3 ថែមទៀតផង។ កុំព្យូទ័រនេះបំពាក់នូវ 4 speaker audio system ដែលមានការទទួលស្គាល់ដោយ Harman Kardon ដែលពិតជាពិរោះបំផុតក្នុងការប្រើប្រាស់។ ប្រព័ន្ធសំឡេង Dolby Atmos® full-range multidimensional ផ្តល់នូវគុណភាពកម្រិតខ្ពស់ និងរស់រវើកក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zenbook S14 នេះ នឹងចាប់ផ្តើមលក់ជាផ្លូវការណ៌ នៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2024 នេះ នៅទូទាំងប្រទេសកម្ពុជាជាមួយតម្លៃចាប់ពី 1549 USD និងមានការធានារយៈពេល 3 ឆ្នាំ រួមនិង Perfect Warranty 1 ឆ្នាំថែមទៀតផង។

ទំនាក់ទំនង៖

គេហទំព័រផ្លូវការ: https://www.asus.com/kh/ 

អំពីផលិតផល: https://www.asus.com/kh/laptops/for-home/all-series/asus-zenbook-s-14-ux5406/ 

កន្លែងលក់: https://www.asus.com/kh/content/buy/ 

 

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាក្រុមហ៊ុនដែលទទួលបាននូវការកោតសរសើរបំផុតរបស់ពិភពលោកនៅលើ Fortune នោះ ក្រុមហ៊ុន ASUS នៅតែបន្តក្នុងការប្តេជ្ញាចិត្តទៅលើនិរន្តរភាពសម្រាប់អនាគតដែលមិនគួរអោយជឿ។ គោលដៅរបស់ក្រុមហ៊ុន ASUS គឺបង្កើតនូវសហគ្រាស net zero ដើម្បីបង្កើតនូវសេដ្ឋកិច្ចរង្វង់ (circular economy) ជាមួយនឹងការផ្តល់នូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសគ្រូវដើម្បីបង្កើតនូវតម្លៃរួមសម្រាប់មនុស្សគ្រប់គ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន