no-alternative title
no-alternative title
no-alternative title
no-alternative title

ពិធីសម្ពោធជាផ្លូវការណ៌កាមេរ៉ាស៊េរីថ្មី Panasonic Lumix S9 នៅក្នុងប្រទេសកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុន Panasonic Cambodia សហការជាមួយនិង Sabbay Nash Camera Shop បានរៀបចំនូវការដាក់សម្ពោធជាផ្លូវការណ៌នូវកាមេរ៉ាស៊េរីថ្មី Panasonic Lumix S9 នៅក្នុងប្រទេសកម្ពុជា ដែលព្រឹតិ្តការណ៌នេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ FairField By Marriot នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ រួមជាមួយនិងអ្នកផលិតមាតិកា អ្នកថតរូប រួមជាមួយនិងអ្នកដែលចូលចិត្តកាមេរ៉ាជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Hisakazu Maeda ដែលជា Head of Panasonic Cambodia មានប្រសាសន៍ថា បច្ចុប្បន្ននេះ ទីផ្សារកាមេរ៉ានៅក្នុងប្រទេសកម្ពុជា គឺបាននឹងកំពុងតែមានការរីកចំរើនខ្លាំងឡើងៗជាលំដាប់ ដែលកត្តានេះ បានជម្រុញអោយវិស័យអេឡិចត្រូនិក មានតម្រូវការកើនឡើង សម្រាប់ជាចំណែកមួយនៃការផលិតរូបភាពអោយមានគុណភាពខ្ពស់។

ជាមួយគ្នានេះ ការកើនឡើងនៃមាតិកាឌីជីថលថ្មីៗ ជាពិសេសតាមតរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានធ្វើអោយតម្រូវការនៃការប្រើប្រាស់កាមេរ៉ាផ្ទាល់ខ្លួនកាន់តែច្រើនផងដែរ។

បន្ថែមពីនេះ វិស័យទេសចរណ៌នៅកម្ពុជា ក៏បានដើរតួយ៉ាងសំខាន់ដូចគ្នា ទៅលើការជុំរុញអោយភាពរីកចំរើននៃតម្រូវការប្រើប្រាស់របស់ថ្មីៗ។ នៅនៅក្នុងប្រទេសកម្ពុជា គឺមានបេតិភ័ណ្ឌវប្បធម៌ដ៏សំបូរបែបជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង នៅទីនោះ គឺមានទេសភាពរសររវើកបំផុត។ រឿងនេះ គឺបានជម្រុញ អោយមនុស្សជាច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រើប្រាស់នូវមានកាមេរ៉ាផ្ទាល់ខ្លួនដើម្បីផលិតរូបភាពស្អាតៗ។

លោកបានបន្តថា ជាមួយនិងការដាក់សម្ពោធជាផ្លូវការណ៌នូវកាមេរ៉ា Lumix S9 នៅពេលនេះ គឺកាមេរ៉ាចម្រុះពណ៌ថ្មីមួយ ដែលរចនាឡើងសម្រាប់អ្នកដែលចូលចិត្តផលិតមាតិកា, អ្នកចូលចិត្តរបស់របបែបស៊ីវីល័យ, Vloger។ កាមេរ៉ាថ្មីនេះ គឺនឹងផ្តល់នូវភាពងាយស្រួលនៅលើក្នុងការចែករំលែករូបភាព វីដេអូ មានគុណភាពខ្ពស់ ពីព្រោះថា កាមេរ៉ានេះបំពាក់នូវ Sensor Full Frame 4K/6K Video Hybrid AutoFocus និង Image Stabilization រួមជាមួយនិងកម្មវិធី Lumix Lap ដែលអាចផ្ទេរ និងកែសម្រួលមាតិការបស់អ្នកលប្រើប្រាស់បានដោយប្រើប្រាស់ពេលត្រឹមតែ 30 វិនាទីប៉ុណ្ណោះ។  

នៅក្នុងឱកាសនោះដែរ លោក Chea Pisour ដែលជាប្រធានក្រុមហ៊ូន Sabbay Nash Camera Shop ដែលជាក្រុមហ៊ុនចែកចាយកាមេរ៉ា Panasonic Lumix នៅកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Panasonic ក៏ដូចជាភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៌នេះផងដែរ។ លោកសង្ឃឹមថា បន្ទាប់ពីការប្រកាសចេញនូវកាមេរ៉ា Lumix S9 នេះ កាមេរ៉ា Panasonic នឹងនៅតែបន្តឌិតជាប់ចិត្តរបស់អ្នកប្រើប្រាស់កាន់តែច្រើនជាងមុន ហើយនឹងមានការគាំទ្រកាន់តែខ្លាំងជាងមុនដូចគ្នា!

សូមជំរាបថ LUMIX S9 គឺជាកាមេរ៉ាស៊េរីថ្មីប្រភេទ Compact mirrorless camera ស្ថិតក្នុងគ្រួសារកាមេរ៉ា S-Series របស់ Panasonic។ កាមេរ៉ាស៊េរីថ្មីនេះ បំពាក់សែនស័រកាមេរ៉ាទំហំ 24.2MP Full-frame image sensor ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lumix  S5 II និង S5 IIX ដែរ។ ហើយសែនស័ររបស់ Lumix S9 មានសមត្ថភាពខ្ពស់អាចផលិតគុណភាពវីដេអូបានដល់កម្រិត 6K ក្នុងល្បឿន 30fpsជាមួយនឹងប្រព័ន្ធទប់លំនឹង in-body image stabilization (IBIS) និង Phase Detection Autofocus system (PDAF) ថែមទៀតផង។

Panasonic Lumix S9 គឺជាកាមេរ៉ាខ្នាតតូច Compact mirrorless camera ដែលមានទំហំវិមាត្រ 12.6 x 7.39 x 4.67cm ជាមួយទំងន់ 403 ក្រាម មិនគិតបញ្ចូលទំងន់ថ្ម។ ជាមួយទំហំខ្លួនតូចតែខ្លឹមរបស់ Lumix S9 គឺមានបំពាក់នូវរន្ធ I/O សំខាន់មួយចំនួនដូចជា micro-HDMI និង USB-C នៅខាងស្តាំ និងរន្ធដោតកាសខ្នាត 3.5mm ស្ថិតនៅខាងឆ្វេង ប៉ុន្តែ មិនមានរន្ធ 3.5mm microphone input នោះទេ។ សម្រាប់ទំហំផ្ទុកទិន្នន័យវិញ Panasonic Lumix S9 គាំទ្រជាមួយរន្ធដោតម៉េមូរីប្រភេទ SD UHS-II ដែលស្ថិតនៅផ្នែកខាងក្រោមនៃកាមេរ៉ាក្បែរគ្នាជាមួយរន្ធដាក់ថ្មដែរ។ 

Lumix S9 ប្រើប្រាស់ថ្មប្រភេទ Panasonic DMW-BLK22 ដូចគ្នានឹងម៉ូដែល Lumix S5/S5 II និង S5 IIX ដែរ។ ហើយនៅផ្នែកខាងក្រោម ក៏មាននូវ 1/4″-20 mounting point ផងដែរ។ ជាមួយគ្នានេះ Lumix S9 ក៏មានអេក្រង់់ LCD Touchscreen ទំហំ 3-inch ដែលអាចកាច់ចេញបិតផ្អោបជាមួយតួរខ្លួនថែមទៀតផង។ ជាមួយគ្នានេះ Lumix S9 ក៏មាននៅប៊ូតុងសម្រាប់ប្រើក្នុងការកំនត់មុខងារថតរូប និងវីដេអូជាច្រើនផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។

 

ជាងនេះទៅទៀត Panasonic Lumix S9 ក៏មានបំពាក់នូវបច្ចេកវិទ្យា Wi-Fi 5 និង Bluetooth 5.0 សម្រាប់ការតភ្ជាប់ និងចែករំលែករូបភាព ឬវីដេអូទៅកាន់ឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួល។ ជាពិសេស Panasonic ក៏បានប្រកាសចេញកម្មវិធី LumixLap ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចធ្វើការកែរូប  ឬក៏ចែកចាយរូបភាព វីដេអូបានដោយផ្ទាល់នៅលើស្មាតហ្វូនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន