no-alternative title
no-alternative title
no-alternative title
no-alternative title

សន្និសីទសារព័ត៌មានស្តីពីដំណើរកម្សាន្តអតិថិជន Chevrolet ប្រចាំឆ្នាំ 2024 ទៅកាន់ប្រទេសថៃ

 

នៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2024 នេះ ក្រុមហ៊ុន United Auto Trading Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្ត Chevrolet ពីក្រុមហ៊ុនអាមេរិចដ៏ធំមានឈ្មោះថា General Motor ដែលទទួលបានការគាំទ្រ មានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងបណ្តាប្រទេសទាំងអាស៊ី និងអឺរ៉ុប បានរៀបចំឡើងនូវសន្និសីទសារព័ត៌មានស្តីពីដំណើរកម្សាន្តអតិថិជន Chevrolet ប្រចាំឆ្នាំ 2024 ទៅកាន់ប្រទេសថៃ ដែលព្រឹត្តិការណ៌នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 27-28-29 ខែធ្នូ ឆ្នាំ 2024 ឆាប់ៗនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៌នេះ មានការរៀបចំឡើងនូវមជ្ឈមណ្ឌលតាំងបង្ហាញ និងលក់រថយន្ត ដែលមានទីតាំងតាមបណ្តោយសហព័ន្ធរុស្ស៊ី ហើយនិងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Chevrolet ក៏ដូចជាក្រុមហ៊ុនដៃគូសហការឧបត្ថម និងអតិថិជនរបស់ Chevrolet រួមនិងអ្នកសារព័ត៌មានជាច្រើនរូប។ 

 

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន United Auto Trading Co.,Ltd បានអោយដឹងថា ការរៀបចំនូវកម្មវិធីដំណើរកំសាន្តសម្រាប់អតិថិជនដ៏ធំប្រចាំឆ្នាំនេះ គឺជាការអបអរសាទរនៃចំណងមិត្តភាពដ៏រឹងមាំជាមួយអតិថិជន Chevrolet និងម្ចាស់ឧបត្ថម្ភរបស់យើង។ Chevrolet គឺជាក្រុមហ៊ុនធំដែលមានដើមកំណើតតាំងពីឆ្នាំ 1911 មកម្ល៉េះ ដោយមានបទពិសោធន៍ចាប់ដៃគូសហការជាមួយក្រុមហ៊ុនធំៗជាច្រើន។ ក្រុមហ៊ុន Chevrolet មានផលិតរថយន្តជាច្រើនប្រភេទប្រកបដោយគុណភាពដែលទទួលស្គាល់ជាសកលថែមទៀតផង។ 

 

ក្រុមហ៊ុន United Auto Trading Co.,Ltd បានបញ្ជាក់បន្តថា គោលបំណងសំខាន់នៃដំណើរកម្សាន្តអតិថិជន Chevrolet គឺដើម្បីផ្តល់នូវការបញ្ចូលគ្នានៃ ភាពស្និទ្ធស្នាល ស្វែងយល់បន្ថែមវប្បធម៌ប្រទេសជិតខាង និងជាការដកបទពិសោធន៍ថ្មី ក្នុងការធ្វើដំណើរដោយរថយន្ត Chevrolet របស់អាមេរិកផ្ទាល់លើដងវិថីដ៏វែងឆ្ងាយ។ ហើយនេះ គឺជាដំណើរកម្សាន្តមួយ ដែលមិនត្រឹមតែបង្ហាញពីភាពខ្លាំងរបស់រថយន្ត Chevrolet ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរចំពោះស្មារតីនៃការធ្វើដំណើរជាក្រុម ដែលជំរុញយើងឲ្យឆ្ពោះទៅកាន់គោលដៅគ្រោងទុក។

សម្រាប់ដំណើរកម្សាន្តឆ្នាំនេះ គឺមានលក្ខណៈជាក្បួនរថយន្តចំនួន 33 គ្រឿង ដែលសមាជិកចូលរួមប្រហែល 150 នាក់។ គោលដៅចេញដំណើរ គឺចេញពីពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន នឹងឆ្ពោះទៅកាន់គោលដៅខេត្តចន្ទបុរី នៃប្រទេសថៃ។ 

 

កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំនៃអតិថិជនរបស់ក្រុមគ្រួសារ Chevrolet នេះមានការចូលរួម ឧបត្ថម្ភធំដោយ PPCBank ធនាគារភ្នំពេញពាណិជ្ជ និងឧបត្ថម្ភថ្នាក់មាសដោយ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក នៅក្នុងនោះក៏មានសហការឧបត្ថម្ភដោយ ធនាគារឯកទេស ដូនពេញ ម.ក និងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ហើយនិងមានការគាំទ្រដោយ Texas Chicken, Papa rich, Gyu-Kaku, Shabu Shabu On Yasai, Ichiban, Carl Jr,  Fairplus, Circle K, និង Norm+  ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន