no-alternative title
no-alternative title
no-alternative title
no-alternative title

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!! តើហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម័យ AI ហើយ អ្នកណាថាមិនស្គាល់ AI ប៉ុន្តែបើ AI អាចក្លាយមិត្តសម្លាញ់ដែលយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ មិនដឹងថាអស្ចារ្យប៉ុនណាទេហ្ន៎? មែនហើយ មុខងារ AI ដែលបំពាក់លើស្ដេចស្មាតហ្វូន Galaxy S25 Series ជំនាន់ថ្មីនេះ មិនត្រឹមតែជាកំពូលបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា AI ពហុមុខងារដែលយល់ច្បាស់បំផុតពីតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង! ចង់ដឹងថា អស្ចារ្យកម្រិតណា មកដឹងពីពហុមុខងារពិសេសៗរបស់ AI ដែលមាននៅលើ Galaxy S25 Series ទាំងអស់គ្នា៖

1. Cross App Action (Gemini): ជាមុខងារមួយដែលអាចប្រើប្រាស់ដោយសំឡេងដើម្បីបញ្ជាទៅ កាន់ App ផ្សេងៗបាន។

2. Audio Eraser: គឺជាមុខងារកាត់សំឡេងរំខានដែលមាននៅក្នុងវីដេអូ ដូចជាសំឡេង Background ចម្រៀង ឬ ខ្យល់ដែលយើងមិនចង់ឱ្យមាននៅក្នុងវីដេអូ។

3. Auto Trim: គឺជាមុខងារជួយកាត់តវីដេអូដោយ Auto នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យ មានក្នុងវីដេអូ។

4. កាមេរ៉ា: ថតរូបភាព Ultra-Wide Len បានយ៉ាងច្បាស់ជាមួយនឹងទំហំកាមេរ៉ារហូតដល់ 50MP ជាមួយមុខងារ Nightography Video ដែលជួយបង្កើនសមត្ថភាពក្នុងការថតវីដេអូពេលរាត្រីឱ្យ កាន់តែប្រសើរជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយសំឡេងរំខាន ឬ Noise បានល្អជាងមុនទៀតផង។ 

5. កាមេរ៉ាមុខ 12MP: ថតរូបបានច្បាស់ស្អាត រស់រវើក ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយជាមួយមុខងារ Natural Portrait ដែលបង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែប្រសើរជាងមុន និងអាចថត Portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥតខ្ចោះ។

6. អេក្រង់: បំពាក់អេក្រង់កាន់តែធំជាងមុនរហូតដល់ 6.9 អ៊ិញ លើ Galaxy S25 Ultra

7. Chipset: បំពាក់ដោយ Chipset ជំនាន់ថ្មីដំបូងគេបង្អស់ Qualcomm's Snapdragon 8 Elite 3nm for Galaxy ជាមួយការអាប់ដេត NPU40%, CPU30%, GPU30% ដែលជួយកាត់បន្ថយកម្ដៅបានរហូតដល់ 20%។

8. មុខងារ Knox Security: រក្សាទុក និងការពារទិន្នន័យផ្ទាល់ខ្លួនដោយសុវត្ថិភាពក្នុង Knox Vault និងការពារពីការ Hack បានល្អទៀតផង។

 9.  One UI7:  អាចធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានរហូតដល់ទៅ 7 ជំនាន់។

10. AI Select:  អាចធ្វើការជ្រើសរើសយកសកម្មភាពណាមួយដើម្បីបង្កើត និងចែករំលែកជារូបភាព GIF ហើយរក្សាទុកបានយ៉ាងងាយស្រួល។

11. Design: មានរូបរាងស្អាត និងស្តើងជាងមុនរហូតដល់ 15%

ម៉េចដែរ? ប៉ុណ្ណឹងល្មមលង់ស្នេហ៍នៅ? ប៉ុណ្ណឹងអាចធ្វើជាមិត្តយល់ចិត្តបាននៅ? ប៉ុន្តែមិនទាន់អស់ទេណ៎ា អ្វីដែលកាន់តែយល់ចិត្តជាងនេះទៅទៀតនោះ គឺបន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 ក្រុមហ៊ុនសាមសុង ក៏ផ្ដល់នូវប្រូម៉ូសិនដ៏រំភើបសម្រាប់អតិថិជនដែលរាល់ការដាក់ Pre-Order ម៉ូឌែល Galaxy S25 Series ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 13 កុម្ភៈ ឆ្នាំ2025 នឹងទទួលបានការថែមជូនដូចជា៖

សម្រាប់ Galaxy S25 | Galaxy S25 Plus | Galaxy S25 Ultra

- ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

 - ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ

- ការធានាលើអេក្រង់រយៈពេល 1ឆ្នាំពេញ

- ទទួលបាន Sim Cellcard Free Free

ក្រៅពីប្រូម៉ូសិនដ៏ពិសេសនេះហើយ អ្វីដែលជាចំណុចខ្លាំងរបស់ស្ដេចស្មាតហ្វូន Samsung Galaxy S25 Series នោះគឺ៖

  • Galaxy S25 Ultra

- អេក្រង់លាតធំជាងមុន៖ ទំហំ 6.9 អ៊ិញ Refresh Rat 1-120Hz

- ការពារដោយកញ្ចក់ដ៏រឹងមាំ Dynamic AMOLED 2X Display

- ដំណើរការល្បឿនលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite 3nm for Galaxy 

- កាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ៖

1. កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 200MP Wide, 50MP Ultra-Wide, 10MP telephoto (3x optical zoom), 50MP telephoto (5x optical zoom)

2. កាមេរ៉ាមុខ 12MP ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់ល្អ...ម៉ដ្ឋស្អាតគ្រប់ស្ថានភាពពន្លឺ

- ថាមពលថ្មខ្លាំង៖ រហូតដល់ 5000mAh ប្រើប្រាស់បានម៉ាអស់ចិត្ត និងសាកថ្មល្បឿនលឿន 45W

- ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Titanium silverblue, ពណ៌ Titanium Gray, ពណ៌ Titanium whitesilver និង ពណ៌ TitaniumBlack

បន្ថែមពីនេះ មានបំពាក់មកជាមួយនឹងជំនួយការដ៏ពិសេសគឺ ប៊ិក S Pen ដែលជួយសម្រួលដល់ការប្រើប្រាស់ឱ្យកាន់តែ រលូន...និងរហ័ស!

  • Galaxy S25 Plus

- អេក្រង់ធំ៖ ទំហំ 6.7 អ៊ិញ QHD+ Refresh Rat 1-120Hz

- បំពាក់ដោយកញ្ចក់ប្រភេទ Dynamic AMOLED 2X Display

- ប្រព័ន្ធដំណើរការខ្លាំង៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

- បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

- ថាមពលថ្មខ្លាំង៖ 4900mAh ប្រើប្រាស់បានយូរថ្ងៃ

- ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Silver Shadow

 

  • Galaxy S25

- អេក្រង់លាតធំ៖ ទំហំ 6.2 អ៊ិញ FHD+ Refresh Rat 1-120Hz

- កញ្ចក់ការពារអេក្រង់ប្រភេទ Dynamic AMOLED 2X Display

- ដំណើរការលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite 3nm for Galaxy

- បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

- ថាមពលថ្មធំ៖ 4000mAh ការកម្សាន្តម៉ាពេញចិត្តតែម្តង

- ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Silver Shadow

 

Galaxy S25 Series ផ្ដល់ឱ្យលោកអ្នកនូវការប្រើប្រាស់ ការលេងកម្សាន្ត បំពេញការងារ ប្រកបដោយភាពរលូន និងកាន់តែសម្បូរបែបជាមួយនឹងដៃគូយល់ចិត្ត AI ដ៏ឆ្នើមបំផុតរបស់ សាមសុង!! 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន