no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S25 Series សម្ពោធជាផ្លូវការហើយ ដោយភ្ជាប់ជាមួយពហុមុខងារ AI ជំនាន់ថ្មីដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា!

(ភ្នំពេញ) ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជំនួយការយល់ចិត្តមិត្ត AI ដែលបំពាក់លើកំពូលស្មាតហ្វូន Samsung Galaxy S25 Series!! ហើយទីបំផុត បច្ចេកវិទ្យា AI ជំនាន់ថ្មីដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ហើយ!!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញតំណាងចែកចាយតូចធំ ទាំងថ្មី ទាំងចាស់ ជាពិសេសបងៗ Content Creators ល្បីៗជាច្រើនរូបផងដែរដើម្បីចូលរួមទស្សនា ក៏ដូចជាកាន់ផ្ទាល់ និងតេសផ្ទាល់នូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មីបំផុតរបស់សាមសុង ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

លោក Hyung Geun Lee អគ្គនាយក សាខាក្រុមហ៊ុនថៃសាមសុងប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញនូវចំណាប់អារម្មណ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងចែកចាយទាំងអស់ ដែលតែងតែស្រលាញ់គាំទ្រ និងជឿទុកចិត្តមកលើក្រុមហ៊ុន សាមសុង រហូតមកដល់ពេលនេះ។

លោកក៏បានបន្ថែមទៀតថា “ក្នុងថ្ងៃនេះ ជាថ្ងៃដ៏រំភើបបំផុត និងជាថ្ងៃអបអរដល់ការដាក់សម្ពោធជា ផ្លូវការនូវកំពូលស្មាតហ្វូនសាមសុង Galaxy S25 Series ដែលអតិថិជនជាច្រើនកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសា ហើយលើកនេះកាន់តែអស្ចារ្យ ដោយក្រុមហ៊ុន សាមសុង បានធ្វើការកែលម្អកាន់តែប្រសើរជាងមុនលើកំពូលមុខងារ AI។ យើងជឿជាក់ថា ពហុមុខងារ AI ជំនាន់ថ្មីនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ថា ដូចមានមិត្តស្និទ្ធស្នាល ដៃគូយល់ចិត្តដ៏ឆ្លាតវៃបំផុតនៅជិតខ្លួនគ្រប់ពេល” ។

ទូរសព្ទនេះមានមុខងារ AI ពិសេសៗដូចជា៖ 

1. Cross App Action (Gemini): ជាមុខងារមួយដែលអាចប្រើប្រាស់ដោយសំឡេងដើម្បីបញ្ជាទៅ កាន់ App ផ្សេងៗបាន។

2. Audio Eraser: គឺជាមុខងារកាត់សំឡេងរំខានដែលមាននៅក្នុងវីដេអូ ដូចជាសំឡេង Background ចម្រៀង ឬ ខ្យល់ដែលយើងមិនចង់ឱ្យមាននៅក្នុងវីដេអូ។

3. Auto Trim: គឺជាមុខងារជួយកាត់តវីដេអូដោយ Auto នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យ មានក្នុងវីដេអូ។

4. កាមេរ៉ា: ថតរូបភាព Ultra-Wide Len បានយ៉ាងច្បាស់ជាមួយនឹងទំហំកាមេរ៉ារហូតដល់ 50MP ជាមួយមុខងារ Nightography Video ដែលជួយបង្កើនសមត្ថភាពក្នុងការថតវីដេអូពេលរាត្រីឱ្យ កាន់តែប្រសើរជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយសំឡេងរំខាន ឬ Noise បានល្អជាងមុនទៀតផង។

5. កាមេរ៉ាមុខ 12MP: ថតរូបបានច្បាស់ស្អាត រស់រវើក ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយជាមួយមុខងារ Natural Portrait ដែលបង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែប្រសើរជាងមុន និងអាចថត Portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥតខ្ចោះ។

6. អេក្រង់: បំពាក់អេក្រង់កាន់តែធំជាងមុនរហូតដល់ 6.9 អ៊ិញ លើ Galaxy S25 Ultra

7. Chipset: បំពាក់ដោយ Chipset ជំនាន់ថ្មីដំបូងគេបង្អស់ Qualcomm's Snapdragon 8 Elite 3nm for Galaxy ជាមួយការអាប់ដេត NPU40%, CPU30%, GPU30% ដែលជួយកាត់បន្ថយកម្ដៅបានរហូតដល់ 20%។

8. មុខងារ Knox Security: រក្សាទុក និងការពារទិន្នន័យផ្ទាល់ខ្លួនដោយសុវត្ថិភាពក្នុង Knox Vault និងការពារពីការ Hack បានល្អទៀតផង។

9. One UI7: អាចធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានរហូតដល់ទៅ 7 ជំនាន់។

10. AI Select: អាចធ្វើការជ្រើសរើសយកសកម្មភាពណាមួយដើម្បីបង្កើត និងចែករំលែកជារូបភាព GIF ហើយរក្សាទុកបានយ៉ាងងាយស្រួល។

12. Design: មានរូបរាងស្អាត និងស្តើងជាងមុនរហូតដល់ 15%

លើសពីនេះ ក្រុមហ៊ុន សាមសុង ក៏កាន់តែយល់ចិត្តអតិថិជនថែមទៀតជាមួយនឹងការផ្ដល់ជូនប្រូម៉ូសិនដ៏រំភើបដែលរាល់ការដាក់ Pre-Order សាមសុង Galaxy S25 Series ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 13 កុម្ភៈ ឆ្នាំ 2025 នឹងទទួលបានការថែមជូនដូចជា៖

សម្រាប់ Galaxy S25 | Galaxy S25 Plus | Galaxy S25 Ultra

- ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

 - ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ

- ការធានាលើអេក្រង់រយៈពេល 1ឆ្នាំពេញ

- ទទួលបានស៊ីមសែលកាតលេខពិសេសរបស់ Cellcard 

ហើយអ្វីដែលមិនអាចរំលងបាននោះគឺ គុណសម្បតិ្តរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S25 Series ហ្នឹងតែម្ដង៖

*សម្រាប់ Galaxy S25 Ultra

- អេក្រង់លាតធំជាងមុន៖ ទំហំ 6.9 អ៊ិញ Refresh Rat 1-120Hz

- ការពារដោយកញ្ចក់ដ៏រឹងមាំ Dynamic AMOLED 2X Display

- ដំណើរការល្បឿនលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

- កាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ៖

1. កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 200MP Wide, 50MP Ultra-Wide, 10MP telephoto (3x optical zoom), 50MP telephoto (5x optical zoom)

2. កាមេរ៉ាមុខ 12MP ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់ល្អ...ម៉ដ្ឋស្អាតគ្រប់ស្ថានភាពពន្លឺ

- ថាមពលថ្មខ្លាំង៖ រហូតដល់ 5000mAh ប្រើប្រាស់បានម៉ាអស់ចិត្ត និងសាកថ្មល្បឿនលឿន 45W

- ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Titanium silver, ពណ៌ Titanium Gray, ពណ៌ Titanium white silver និង ពណ៌ Titanium Black

*Galaxy S25 Plus

- អេក្រង់ធំ៖ ទំហំ 6.7 អ៊ិញ QHD+ Refresh Rat 1-120Hz

- បំពាក់ដោយកញ្ចក់ប្រភេទ Dynamic AMOLED 2X Display

- ប្រព័ន្ធដំណើរការខ្លាំង៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

- បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

- ថាមពលថ្មខ្លាំង៖ 4900mAh ប្រើប្រាស់បានយូរថ្ងៃ

- ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Shadow

*Galaxy S25

- អេក្រង់លាតធំ៖ ទំហំ 6.2 អ៊ិញ FHD+ Refresh Rat 1-120Hz

- កញ្ចក់ការពារអេក្រង់ប្រភេទ Dynamic AMOLED 2X Display

- ដំណើរការលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm

- បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP

- ថាមពលថ្មធំ៖ 4000mAh ការកម្សាន្តម៉ាពេញចិត្តតែម្តង

- ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Shadow

 

ប្រញាប់រួសរាន់ដាក់ Pre-Order ឱ្យទាន់ណ៎ា! មិនងាយរកបានទេជាមួយកំពូលស្មាតហ្វូនដែលមាន ទាំងព្រមបែបនេះ មិនថាកម្លាំងម៉ាស៊ីន មុខងារដែលបំពាក់នៅលើស្មាតហ្វូន Galaxy S25 Series ពិសេស ពហុមុខងារ AI តែម្ដង។

 

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។  កុំភ្លេចបញ្ជាទិញទូរសព្ទដែលមានប័ណ្ណធានាត្រឹមត្រូវ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន