ស្វែងរកពួកយើង:

iPhone 17 ក្លាយជាស្មាតហ្វូនដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅត្រីមាសទី 2 នេះ!

ដោយ

ជុំ ប៉េងលីន

04 ឧសភា 2026 03:54 រសៀល

អាន 2 នាទី

iPhone 17 ក្លាយជាស្មាតហ្វូនដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅត្រីមាសទី 2 នេះ!
Article image
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសអំពីលទ្ធផលនៃហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ការបញ្ចប់នូវត្រីមាសទី 2 គិតត្រឹមថ្ងៃទី 28 ខែមីនាកន្លងទៅនេះ។ នៅក្នុងការចេញផ្សាយនៅពេលនេះ បានបញ្ជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ គឺបាន ចំនួន 111.2 ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង 17% បើធៀបទៅនឹងត្រីមាសទី 2 ឆ្នាំមុននេះ។ ក្រុមហ៊ុន Apple កត់សម្គាល់ថា ស្មាតហ្វូន iPhone 17 គឺជាម៉ូឌែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ។

តាមការបញ្ជាក់ពីលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុននេះ ទទួលបាននូវលទ្ធផលល្អបំផុតសម្រាប់ការបញ្ចប់ត្រីមាសនៅត្រឹមខែមីនានេះ។ សម្រាប់ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Apple ក៏មានការកើនឡើងគ្រប់ពេលទាំងអស់។ ទន្ទឹមនឹងនេះផងដែរ CFO Kevan Parekh របស់ក្រុមហ៊ុន Apple ក៏បានទម្លាយថា ក្រុមហ៊ុន Apple ក៏បង្កើតនូវទឹកប្រាក់ដល់ទៅ ២៨ ពាន់លានដុល្លារអាមេរិកទៅលើ Cash Flow ។

នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ Financial Times អោយដឹងថា ស្មាតហ្វូន iPhone 17 នេះ គឺជាម៉ូដែលទទួលការពេញនិយមខ្លាំងបំផុតរហូតមកទល់ពេលនេះ ហើយស្មាតហ្វូន iPhone នេះ ក៏ទទួលបាននូវចំណែកទីផ្សារកើនឡើងផងដែរ។ ស្មាតហ្វូន iPhone 17 Series នេះ រួមមានដូចជា iPhone 17, iPhone 17 Pro, iPhone 17 Pro Max, iPhone 17e និង iPhone Air។

Article image
ក្រុមហ៊ុន Apple ក៏បានបំបែកនូវប្រាក់ចំណូលនេះផងដែរ។ ប្រាក់ចំណូលផលិតផលសរុបរបស់ក្រុមហ៊ុនេះមានចំនួន 80.2 ពាន់លានដុល្លារ ខណៈពេលដែលផ្នែកសេវាកម្មមានចំនួន 31 ពាន់លានដុល្លារអាមេរិក។ ស្មាតហ្វូន iPhone បង្កើតនូវប្រាក់ចំណូលបានចំនួន 57 ពាន់លានដុល្លារអាមេរិក។ ការលក់មានការកើនឡើងទៅលើ iPhone ដែលមានកំណើន 2 ខ្ទង់នៅក្នុងទីផ្សារជាច្រើនដែលក្នុងនោះ ក៏មានសហរដ្ឋអាមេរិក អ៊ឺរ៉ុបខាងលិច ឥណ្ឌា ជប៉ុន ចិន និងអាស៊ីអាគ្នេយ៍៕
iPhone 17 ក្លាយជាស្មាតហ្វូនដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅត្រីមាសទី 2 នេះ!