ស្វែងរកពួកយើង:

Loading Ad...

បើកកក់ភ្លាម! រថយន្តអគ្គិសនីស៊េរីថ្មី Lynk & Co 07 GT Wagon Edition មានការបញ្ជាទិញមុនរហូតដាច់ស្តុកផ្លេត

ដោយ

ជុំ ប៉េងលីន

01 កក្កដា 2026 09:37 ព្រឹក

អាន 3 នាទី

Article image

ក្រុមហ៊ុនរថយន្តម៉ាក Lynk & Co បានបើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្តស៊េរីថ្មី 07 GT Wagon នៅទីផ្សារប្រទេសចិន ដោយមានតម្លៃចាប់ពីខ្ទង់ $24,400។ អ្វីដែលពិសេសបំផុតនោះ បន្ទាប់ពីការបើកទទួលការកក់មុនរួចរថយន្តអគ្គិសនីប្រភេទ Limited Edition ថ្មីនេះ ត្រូវបានអតិថិជនធ្វើការកក់មុនរហូតអស់ស្តុកត្រឹមរយះពេលដ៏ខ្លី ដែលនេះបង្ហាញឲ្យឃើញថា Lynk & Co 07 GT Wagon ទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតា។
Lynk & Co 07 GT Wagon មានការឌីស្សាញរូបរាងខាងក្រៅបែប Hatchback ដែលប្រើប្រាស់នូវគ្រោងឆ្អឹងប្រភេទ CMA Platform និងបំពាក់ដោយប្រព័ន្ធដំណើរការ EM-P smart electric-hybrid system ដែលមានការគាំទ្រដោយម៉ាស៊ីនសាំងចំណុះ 1.5T ប្រភេទ turbocharged អាចផលិតកម្លាំងបាន 120kW ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ three-speed dedicated hybrid transmission។ រថយន្ត Limited Edition នេះមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីពីរគ្រាប់។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង 300kW អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 5.5 វិនាទី និងម៉ូដែលប្រើម៉ូទ័រអគ្គិសនី ឬ Dual-motor-four-wheel-drive អាចផលិតកម្លាំងសរុបបានដល់ 350kW។
រថយន្តស៊េរីថ្មីនេះទាំងម៉ូដែលប្រើ Single និង Dual-motor គឺមានកញ្ចប់ថ្មប្រភេទ lithium-ion battery មានទំហំ 28.3kWh ដូចគ្នា ដោយម៉ូដែល 07 GT Wagon Single-motor អាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធពីកញ្ចប់ថ្មសាកពេញម្តងបានចម្ងាយដល់ 200km តាមស្តង់ដារ CLTC និងអាចជិះបានដល់ចម្ងាយ 1,422km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ ចំនែកម៉ូដែល Dual-motor-four-wheel-drive អាចជិះដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 170km និងដល់ 1,315km នៅពេលប្រើគូបជាមួយម៉ាស៊ីន។
Lynk & Co 07 GT Wagon Edition មានប្រវែងតួរខ្លួន 4,846mm/ ទទឹង 1,900mm/ កំពស់ 1,485mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,843mm ខណៈម៉ូដែល four-wheel-drive Performance មានតួរខ្លួនប្រវែង 4,866mm ដោយសារតែមានបំពាក់បន្ថែមនូវ Sports kits។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំ 15.4-inch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Flyme Auto 2.5 Smart driving system និងគាំទ្រដំណើរការដោយបន្ទះឈីបខ្នាត 5nm cockpit chip ដែលមានល្បឿនគណនារហូតដល់ទៅ 30TOPS ដើម្បីជួយជម្រុញដល់ប្រព័ន្ធដំណើរការមុខងារទូទៅនៅលើរថយន្តប្រកបដោយភាពរលូន និងមានភាពឆ្លាតវៃបំផុត។
សម្រាប់កៅអីអង្គុយវិញ ជាប្រភេទកៅអីស្បែកដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច ដែលអាចកំណត់មុខងារប្រើប្រាស់បាន 12 របៀបតាមតម្រូវការ និងទម្លាប់របស់អ្នកបើកបរ។ បន្ថែមពីនេះ Lynk & Co 07 GT Wagon នៅមានបំពាក់មកជាមួយសែនស័រ LiDAR នៅលើដំបូលខាងមុខដើម្បីជួយគាំទ្រប្រព័ន្ធដល់ជំនួយការបើកបរឆ្លាតវៃ Advanced Driving Assistance System (ADAS) ដែលមានសមត្ថភាពខ្ពស់អាចធ្វើការវិភាគស្ថានភាពផ្លូវ និងជួយអ្នកបើកបរបានកាន់តែមានសុវត្ថិភាពលើគ្រប់ស្ថានភាពផ្លូវ និងគ្រប់កាលៈទេសៈ៕
Article image
Article image
Article image