ស្វែងរកពួកយើង:

Loading Ad...

ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 នឹងមានថាមពលថ្មទំហំ 7,200mAh ធំជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន!

ដោយ

ជុំ ប៉េងលីន

30 មិថុនា 2026 09:17 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 នឹងមានថាមពលថ្មទំហំ 7,200mAh ធំជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន!
យោងតាមអ្នកទម្លាយ Digital Chat Station ទើបតែចែករំលែកនូវព័ត៌មានថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 នឹងមានថាមពលថ្មទំហំធំដល់ទៅ 7,200mAh ដែលមានការបង្កើនថាមពលថ្មធំជាងស្មាតហ្វូន Xiaomi 17 ដែលមានទំហំ 7,000mAh ប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើមើលទៅលើរូបរាងតូចរបស់ស្មាតហ្វូននេះ ជឿជាក់ថា ថាមពលថ្មធំប៉ុណ្ណេះ គឺពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់ បើប្រៀបធៀបជាមួយស្មាតហ្វូននៅលើទីផ្សារ ដែលមានរូបរាងធំៗ នោះគឺមានថាមពលថ្មទំហំ 8,000mAh និង 10,000mAh។

សូមជំរាបថា កន្លងមក ក៏ធ្លាប់មានការបែកធ្លាយជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 នេះ គឺមានថាមពលថ្មធំជាងស្មាតហ្វូនជំនាន់មុនដូចគ្នា។ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 18 នឹងមានអេក្រង់ទំហំ 6.4 អ៊ីងកម្រិត 2K display និងមានគែម Ultra-Narrow Symmetrical Bezels។ សម្រាប់ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវ SuperPixel Display Technology ហើយនិងមានការឌីស្សាញរូបរាងតូច និងងាយស្រួលក្នុងការកាន់នៅក្នុងដៃថែមទៀតផង។

Article image
ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 នឹងដំណើរការនូវបន្ទះឈីប Snapdragon 8 Elite Gen 6 ជាមួយនឹង 2nm ដូចគ្នាទៅនឹងឈី បដែលប្រើប្រាស់នៅលើស្មាតហ្វូន Pro អញ្ចឹងដែល ហើយមួយវិញទៀតនេះ ក៏ជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន Flagships ដែលមានរូបរាងតូចហើយវាក៏ប្រើប្រាស់នូវកាមេរ៉ាភ្លោះទំហំ 200MP ផងដែរ។ ស្មាតហ្វូន Xiaomi 18 នេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 200MP ជាមួយនឹងសេនស័រធំ ហើយថែមទាំងងក្លាយជាម៉ូដែល Xioami ដែលមានបំពាក់នូវ 3X periscope telephoto lens ផងដែរ។

Article image
ស្មាតហ្វូននេះ មានទ្រទ្រង់នូវសិនស័រ Ultrasonic fingerprint recognition និង waterproof ថែមទៀតផង។ ស្មាតហ្វូន Xiaomi 18 នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 100W wired charging និង wireless charging ដូចទៅនឹងម៉ូឌែលជំនាន់មុនផងដែរ។ ទៅលើការឌីស្សាញអេក្រង់ខាងក្រោយ គឺមានមិនលើមម៉ូដែលនេះ ដោយមានផ្តាច់មុខនៅលើស្មាតហ្វូន Pro និង Xiaomi 18 Pro Max ប៉ុណ្ណោះ។ ស្មាតហ្វូន Xiaomi 18 series នេះ នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះដែលលឿនជាងស្មាតហ្វូនម៉ូឌែលកាលពីឆ្នាំមុននេះ៕
Article image
ស្មាតហ្វូនស៊េរីថ្មី Xiaomi 18 នឹងមានថាមពលថ្មទំហំ 7,200mAh ធំជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន!