ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Mitsubishi Triton Savana ភីកអាប់មានតម្លៃថ្លៃបំផុតរបស់ Mitsubishi ហើយផលិតចំនួនមិនដល់ 100 គ្រឿងទេ!

ដោយ

Penglin Chom

10 មីនា 2026 04:05 ទៀបភ្លឺ

អាន 2 នាទី

Article image
Mitsubishi Triton Savana ភីកអាប់មានតម្លៃថ្លៃបំផុតរបស់ Mitsubishi ហើយផលិតចំនួនមិនដល់ 100 គ្រឿងទេ!
នេះគឺជាភីកអាប់ Mitsubishi Triton Savana ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនសម្រាប់ទីផ្សារប្រទេសប្រេស៊ីល និងមានតម្លៃខ្ពស់រហូតដល់ទៅ $65,000 ឯណោះ។ តាមការបញ្ជាក់ក្នុងព័ត៌មានខាងលើនេះ បានអោយដឹងថា ភីកអាប់ថ្មីនេះ នឹងការផលិតមានចំនួនកំណត់ត្រឹមតែ 80 គ្រឿងប៉ុណ្ណោះ។

ទៅលើសមត្ថភាពរបស់ភីកអាប់ Mitsubishi Triton Savana ថ្មីនេះ គឺនៅតែបន្តប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.4L Turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 202 HP និង កម្លាំងរមួល 470 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 ប្រចាំត្រកូលរបស់ Mitsubishi គឺ Super Select II 4WD System ដែលអាចផ្លាស់ប្តូរ Drive Mode ដល់ទៅ 7 ប្រភេទឯណោះ។

Article image
អ្វីដែលជាចំណុចខុសគ្នាលើ Triton Savana និង Triton ធម្មតានោះ គឺការបន្ថែមនូវគ្រឿងលេងជាច្រើន ក៏ដូចជា ពណ៌ផ្តាច់មុខចំនួន 2 គឺ Rally Yellow និង Forest Green។ គ្រឿងតុបតែងបន្ថែមលើ Triton Savana មានដូចជា ឈ្នាន់ជើង, ជើងទម្រលើដំបូល, ហឺយខ្យល់ម៉ាស៊ីន ដែលអនុញ្ញាតឲ្យវាអាចចុះទឹកបានជម្រៅ 500 ទៅ 800mm, យ៉ាន់កង់ Alloy ពណ៌ខ្មៅ ទំហំ 18 អ៊ីញ និង សំបកកង់ប្រភេទ Cross ផងដែរ។

Article image
ចំណែកឯកាប៊ីនខាងក្នុងវិញ ភីកអាប់ថ្មីនេះ គឺបានបំពាក់ Option ទំនើបៗជាច្រើន ដូចជា ពូកស្បែក មានហាយឡាយថ្នេរដេរពណ៌ក្រហម, អេក្រង់កម្សាន្ត Touchscreen ទំហំ 9 អ៊ីញ, កុងទ័រទំហំ 7 អ៊ីញ, កន្លែងសាកថ្មូទូរសព្ទឥតខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់, ពោងសុវត្ថិភាព 7 គ្រាប់, កាមេរ៉ា 360 ដឺក្រេ និង មុខងារ ADAS ជាច្រើន ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.