ស្វែងរកពួកយើង:

Loading Ad...

Reno 16 Series សម្រាប់ទីផ្សារសកល នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ខណៈរូបភាព និងលក្ខណៈសម្បត្តិត្រូវបានទម្លាយចេញ!

ដោយ

ជុំ ប៉េងលីន

03 មិថុនា 2026 09:16 ព្រឹក

អាន 3 នាទី


កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Reno 16 និង Reno 16 Pro នៅលើទីផ្សារប្រទេសចិន។ នៅក្នុងពេលនេះ មានកការលេចចេញសម្រាប់ម៉ូដែលទីផ្សារសកលរបស់ស្មាតហ្វូននេះហើយ ដោយដំណឹងនេះ គឺបានបែកធ្លាយចេញនៅលើវិញ្ញាបនបត្រប្រទេសជាច្រើនផងដែរ។ នៅពេលនេះ បើផ្អែកតាមការបែកធ្លាយថ្មីមួយបានទម្លាយអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Reno 16, Reno 16 Pro និង Reno 16 FS សម្រាប់ទីផ្សារសកលហើយ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារអន្តរជាតិមួយចំនួននៅដើមខែនេះ។
Article image

រូបភាព និងលក្ខណៈសម្បត្តិ Reno 16 Series សម្រាប់ទីផ្សារសកលត្រូវបានទម្លាយចេញហើយ! កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Reno 16 និង Reno 16 Pro នៅលើទីផ្សារប្រទេសចិន។ នៅក្នុងពេលនេះ មានកការលេចចេញសម្រាប់ម៉ូដែលទីផ្សារសកលរបស់ស្មាតហ្វូននេះហើយ ដោយដំណឹងនេះ គឺបានបែកធ្លាយចេញនៅលើវិញ្ញាបនបត្រប្រទេសជាច្រើនផងដែរ។ នៅពេលនេះ បើផ្អែកតាមការបែកធ្លាយថ្មីមួយបានទម្លាយអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Reno 16, Reno 16 Pro និង Reno 16 FS សម្រាប់ទីផ្សារសកលហើយ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារអន្តរជាតិមួយចំនួននៅដើមខែនេះ។
ស្មាតហ្វូន OPPO Reno 16 Pro

តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Sudhanshu ដែលស្រង់ចេញពីរបាយការណ៍របស់ 91mobiles បានអោយដឹងថា ស្មាតហ្វូន Reno 16 Pro នឹងមានអេក្រង់ទំហំ 6.32 អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution, ល្បឿន144Hz refresh rate និងកញ្ចក់ការពារ Gorilla Glass 7i។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8550 ហើយនឹងមានកាមេរ៉ាគោលទំហំ 200-megapixel primary sensor ជាមួយនឹងមុខងារ OIS, 50-megapixel telephoto ជាមួយនឹង 3.5x optical zoom និង OIS រួមជាមួយនឹង 50-megapixel ultra-wide lens ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50-megapixel ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,700mAh ជាមួយនឹងបច្ចេកវិទ្យា 80W charging, aluminium frame, stereo speakers, NFC និង IP69 ផងដែរ។

Article image
ស្មាតហ្វូន OPPO Reno 16

ស្មាតហ្វូន OPPO Reno 16 នេះ នឹងមានអេក្រង់ទំហំ 6.32 អ៊ីង AMOLED Panel ជាមួយនឹងកម្រិត 120Hz refresh rate និងបន្ទះឈីប Snapdragon 7 Gen 4។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50MP primary, 50MP telephoto lens ជាមួយនឹង 3.5x optical zoom, 50MP ultra-wide និង 50MP Selfie។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W charging។

Article image
ស្មាតហ្វូន OPPO Reno 16 FS សម្រាប់ស្មាតហ្វូន Reno 16 FS នេះមានអេក្រង់ទំហំ 6.57 អ៊ីង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និង 120Hz refresh rate ។ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 7300 ជាមួយនឹង LPDDR5X RAM និង UFS 3.1 Storage។ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50MP primary sensor ជាមួយនឹង OIS, 50MP Telephoto ជាមួយនឹង 3.5x optical zoom និង 8MP Ultra-Wide Len ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 6,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 45W charging ។

ស្មាតហ្វូនទាំង 3 នេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16 ជាមួយនឹង ColorOS 16.1 ហើយស្មាតហ្វូននេះអាចនឹង upgrade ទៅលើ Android version ដល់ទៅ 5 ដង និងការអាប់ដេតសុវត្ថិភាពដល់ទៅ 6 ដង។ ការបែកធ្លាយជាច្រើនបញ្ជាក់ថា ការឌីស្សាញរបស់ស្មាតហ្វូន Reno 16 series នេះគឺដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុនផងដែរ៕
Reno 16 Series សម្រាប់ទីផ្សារសកល នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ខណៈរូបភាព និងលក្ខណៈសម្បត្តិត្រូវបានទម្លាយចេញ!