ស្វែងរកពួកយើង:

Loading Ad...

ការបែកធ្លាយថ្ងៃនេះ បញ្ជាក់កាន់តែច្បាស់ពី Samsung Galaxy S27, S27+, S27 Pro និង S27 Ultra

ដោយ

ជុំ ប៉េងលីន

25 កក្កដា 2026 09:15 ព្រឹក

អាន 2 នាទី

Article image
ការបែកធ្លាយបញ្ជាក់កាន់តែច្បាស់ពី Samsung Galaxy S27, S27+, S27 Pro និង S27 Ultra
កាលពីម្សិលមិញនេះ មានការលេចចេញនូវព័ត៌មានថ្មីមួយ បានបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនៅលើកាមេរ៉ាគោល ដែលក្រុមហ៊ុន Samsung គ្រោងនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S27 និង Galaxy S27+ ហើយក៏មានការបង្ហាញថា នៅលើស្មាតហ្វូន Galaxy S27 Pro និង Galaxy S27 Ultra ក៏នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាថ្មី 50MP នៅលើ ultrawide camera ទៀតផង។

ប៉ុន្តែបើមើលទៅលើព័ត៌មានថ្មី ដែលលេចេញនៅថ្ងៃនេះវិញ គឺបានបញ្ជាក់ពីកាមេរ៉ា 50MP ultrawide ម្តងទៀតហើយ ដោយថែមទាំងបង្ហាញថា កាមេរ៉ានេះ នឹងមានការគាំទ្រដោយសិនស័រ Sony IMX855 ទំហំ 1/2.55 អ៊ីង ទៀតផង។ ប្រភពខាងលើនេះបន្តថា នៅលើ S27 Pro និង S27 Ultra នឹងមានមុខងារហ៊្សូមមួយដូចគ្នា ខណៈដែល Ultra នឹងមានបន្ថែមមួយទៀត។ ដូចមុនអញ្ចឹង! វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ ខណៈមួយគ្រាប់គឺជា telephoto។ ផ្អែកតាមព័ត៌មានខាងលើនេះ សម្រាប់ Telephoto ទីពីរនេះ នឹងបញ្ជាក់ពីភាពខុសគ្នារវាង S27 Pro និង S27 Ultra ជាក់ជាមិនខាន។

Article image
គួរបញ្ជាក់ថា កន្លងមកមានព័ត៌មានថា នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការដកចេញប៊ិង S Pen ផងដែរ ប៉ុន្តែមិនទាន់ច្បាស់ 100% នោះទេ។ ហើយបើមើលទៅលើកាមេរ៉ាមុខរបស់ S27 Pro និង S27 Ultra វិញ គឺតនឹងមានការបំពាក់នូវសិនស័រទំហំ 16MP ជាមួយនិងមុខងារ autofocus ខណៈដែលម៉ូដែល Pro អាចនឹងមានមកជាមួយ OIS។

ប្រភពខាងលើនេះ បានបន្តថា កាមេរ៉ាគោលដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី S27 និង S27+ នឹងមានការប្រើប្រាស់កាមេរ៉ាជំនាន់ថ្មីទំហំ 50MP ដែលជាសិនស័ររបស់ Sony។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Series ត្រូវបានគេជឿជាក់ថា នឹងមានការបង្ហាញចេញនៅលើទីផ្សារនាដើមឆ្នាំ 2027 ខាងមុខនេះបើតាមការបញ្ជាក់កន្លងមក។

Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើស 4 ម៉ូដែល នឹងមានលេខកូដ NM1, NM2, NM3 និង NM4។ សម្រាប់ "NM" គឺមានពាក្យពេញថា "new miracle" ឬ "next miracle" ខណៈដែលលេខរៀង NM1 គឺសំដៅលើ S27, NM2 សំដៅលើ S27+ និង NM3 សំដៅលើ S27 Pro ខណៈដែល NM4 គឺសំដៅលើ S27 Ultra។