2017 គឺអាចចាត់ទុកថា ជាឆ្នាំមួយ ដែលមានការពេញនិយមបំផុតទៅលើការប្រើប្រាស់យន្តហោះ Drone ដូច្នេះចង់ដឹងថាតើ យន្តហោះប្រភេទនេះ មានលក្ខណៈ ទូទៅបែបណានោះសូមតាមដានជាមួួយនិងក្រុមការងារ ពិភពអេឡិចត្រូនិកទាំងអស់គ្នា.
1. បង្ហាញពីភាពវ័យឆ្លាតក្នុងការចាប់យកវិដេអូលើអាកាស
សំរាប់ DJI Spark បើគ្រាន់បានឃើញត្រឹមរូបភាពក៏មានអារម្មណ៍ថា ចង់ឃើញផ្ទាល់ និងចង់បានយកមកប្រើប្រាស់ ដោយសារតែយន្តហោះ Drone របស់ក្រុមហ៊ុន DJI មួយនេះ ត្រូវបានរចនារូបរាងតូចច្រឡឹង ងាយស្រួលយកទៅណាតាមខ្លួន និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗផ្ទាល់ខ្លួន ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន ដែលតែងចង់បាននូវផលិតផលដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ពិសេសសម្រាប់ប្រិយមិត្តដែលចូលចិត្តការថតយកសកម្មភាពបែបលើអាកាស ដើម្បីចែករំលែកទៅកាន់មនុស្សទូទាំងសកលលោក។ DJI Sparkគឺជាផលិតផល ដែលមនុស្សជាច្រើនចង់បាន ដោយសារតែសមត្ថភាពរបស់វាខ្ពស់ អាចបំពេញបានគ្រប់យ៉ាង ជាមួយនឹងថាមពលថ្ម ដែលអាចហោះហើរបានរហូតដល់ 16 នាទី និងហោះបាននៅក្នុងរយះចម្ងាយ 2គីឡូម៉ែត្រ ជាមួួនឹងល្បឿន 50គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងកម្រិតកម្ពស់ 30ម៉ែត្រឯណោះ។
និយាយពីកាមេរ៉ា ដែលមានភ្ជាប់មកជាមួយស្រាប់ នៅលើ DJI Spark វិញកាន់តែអស្ចារ្យ ពីព្រោះតែ វាត្រូវបានបំពាក់នូវបច្ចេកវិទ្យា ក៏ដូចជាមុខងារពិសេស ដែលកាមេរ៉ាមួយចំនួនមិនអាចធ្វើបាន ដែលមានទំហំ 12មេហ្គាភិចសែល ជាមួយនឹងកម្រិត 1/2.3 Sensor អមមកនូវបច្ចេកវិទ្យាឆ្លាតវ័យ ដែលអាចកត់សម្គាល់បាននូវការបញ្ជាដោយប្រើសែ៊នស័រទាំងអស់ដូចជា Quick Launch , Simple Control និងមុខងារចាប់រូបភាព ហើយនិងវិដេអូ នៅពេលដែលកំពុងតែហោះហើរ មួយវិញទៀតក៏នូវមានមុខ Intelligent Flight Modes ជាច្រើនទៀត រួមមានដូចជា QuickShot, Active Track, Taply, និង Gesture ជាដើម ដែលផ្តល់ជូននូវការបញ្ជាដោយដៃផ្ទាល់បានយ៉ាងងាយស្រួលបំផុត។ នៅមិនទាន់អស់វាក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃក្នុងការហោះហើរមួយចំនួនទៀតដូចជា FlightAutonomy, Return To Home, Flight Protection, និង Intelligent Battery ដែលផ្តល់ជូននូវសុវត្ថិភាពបំផុតសម្រាប់ការហោះហើរផងដែរ។
2. យន្តហោះ Drone ម៉ូដែលថ្មីបំផុតពី DJI
បើនិយាយពីយន្តហោះ DJI MAVIC PRO វិញ! មកដល់ពេលនេះ គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ បើទោះជាមិនធ្លាប់ប្រើក៏ធ្លាប់ឃើញ តាមរយៈបណ្តាញផ្សព្វផ្សាយក្នុងសង្គមជាច្រើន ជាមួយគ្នានេះ ទស្សនាវដ្តី ពិភព អេឡិចត្រូនិច ក៏សូមលើកយកបង្ហាញពីគុណសម្បត្តិមួួួយចំនួន នូវយន្តហោះ Drone ស៊េរីថ្មីរបស់ DJI គឺ DJI MAVIC PRO ដែលត្រូវបានក្រុមហ៊ុន DJI ធ្វើការផលិតឡើងយ៉ាងប្រណីតបំផុត មានសមត្ថភាពក្នុងការហោះហើរបានយ៉ាងល្អអស្ចារ្យ ងាយស្រួលបញ្ជា ហោះហើរបានយូរ ជាមួយនឹងថាមពលថ្មធំដែលអាចហោះហើរបាន 27 នាទី ជាមួយនឹងរយៈចម្ងាយ 7គីឡូម៉ែត្រ ដោយប្រើល្បឿនលឿនបំផុតបាន 65 គីឡូម៉ែត្រ នៅក្នុងមួយម៉ោង។
យន្តហោះនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃក្នុងការហោះហើរមួយចំនួនទៀតដូចជា FlightAutonomy, Return To Home, Flight Protection, និង Intelligent Battery ដែលផ្តល់ជូននូវសុវត្ថិភាពបំផុតសម្រាប់ការហោះហើរផងដែរ។ លើសពីនេះ DJI MAVIC PRO ក៏បានភ្ជាប់មមកជាមួយកាមេរ៉ាទំហំ 12 មេហ្គាភិចសែល មានសមត្ថភាពក្នុងការចាប់យករូពភាព វីដេអូកម្រិត4K ច្បាស់ត្រជាក់ភ្នែកតែម្តង ជាពិសេសនោះ ជាមួយនឹងមុខងារចាប់រូបភាព និងវិដេអូ នៅពេលកំពុងហោះហើរដ៏ឆ្លាតវ័យ Intelligent Flight Modes ដូចជា QuickShot, Active Track, Traply, និង Gesture ជាដើម ដែលផ្តល់ជូននូវការបញ្ជាដោយបានយ៉ាងងាយស្រួល ដោយប្រើប្រាស់ទូរស័ព្ទផ្ទាល់ ដោយប្រើកម្មវិធី DJI GO 4 និងតាមរយះការកំណត់ភាពឆ្លាតវ័យផ្ទាល់ At Your Comment ជាដើម។ និយាយជារួម យន្តហោះ Drone ដែលមានសមត្ថភាពខ្ពស់គឺ DJI MAVIC PRO ផ្ទាល់តែម្តង។
3. ដ្រូនម៉ូដែលថ្មីមួយទៀតពី DJI
សំរាប់ DJI PHANTOM 4PRO នេះ ប្រិយមិត្តណាៗ ដែលចូលចិត្តផលិតផលយន្តហោះ Drone គឺប្រាកដជាបានស្គាល់ហើយពីយន្តហោះដ្រូននេះ។ PHANTOM 4PROត្រូវបានក្រុមហ៊ុន DJI ធ្វើការផលិត និងដាក់ចេញលក់នៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។ ចំពោះម៉ូដែលនេះ គឺត្រូវបានផលិតឡើងប្រកបភាពស៊ីវីល័យ និងមានសមត្ថភាពខ្ពស់ក្នុងការហោះហើរ និងមានសមត្ថភាពអាចចាប់យករូបភាពបានយ៉ាងច្បាស់ឥតខ្ចោះតែម្តង។ ជាមួយនឹងការភ្ជាប់នូវកាមេរ៉ាទំហំ20 មេហ្គាភិចសែលយន្តហោះនេះ គឺមានសមត្ថភាពក្នុងការចាប់យកវិដេអូបានកម្រិត 4K@60fps ឬ4K@30fps មានគុណភាពច្បាស់ត្រជាក់ភ្នែក។
កាន់តែពិសេសDJI PHANTOM 4PRO ក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃក្នុងការហោះហើរមួយចំនួនទៀតដូចជា Draw, Active Track, Return To Home, Flight Protection, និង Intelligent Battery ដែលផ្តល់ជូននូវសុវត្ថិភាពបំផុតសម្រាប់ការហោះហើរផងដែរ ដែលអាចហោះហើរបានយូរ ជាមួយនឹងថាមពលថ្មធំដែលអាចហោះហើរបាន 30នាទី បានចម្ងាយ 7គីឡូម៉ែត្រ នឹងអាចចាប់យកវីដេអូបានកាន់តែយូរ និងងាយស្រួលក្នងុការបញ្ជាជាមួយនឹងឧបករណ៍បញ្ជា REMOTE CONTROLLER WITH BUILT-IN SCREENដែលមានភ្ជាប់នូវអេក្រង់សម្រាប់បង្ហាញផ្លូវ 5.5 អីុងផងដែរ។
4. ទាំងល្អ ទាំងស្អាត ទាំងឡូយ
ម៉ូដែលនេះ PHANTOM 4ADVANCED គឺជាយន្តហោះមួយនៅក្នុងចំណោមរបស់ក្រុមហ៊ុន DJI ដែlត្រូវបានផលិតឡើងប្រកបភាពស៊ីវីល័យនិងមានសមត្ថភាពខ្ពស់ក្នុងការហោះហើរនិងចាប់យករូបភាពបានយ៉ាងច្បាស់ឥតខ្ចោះតែម្តងជាមួយនឹងការភ្ជាប់នូវកាមេរ៉ាទំហំ20មេហ្គាភិចសែលដែលមានសមត្ថភាពក្នុងការចាប់យកវីដេអូបាននៅកម្រិត 4K@60fps ឬ4K@30fps ច្បាស់ត្រជាក់ភ្នែកដូចម៉ូដែលផ្សេងៗទៀតអញ្ចឹងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺPHANTOM 4ADVANCED ក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃក្នុងការហោះហើរមួយចំនួនទៀតដូចជា Draw, Active Track, Return To Home, Flight Protection, និង Intelligent Battery ដែលផ្តល់ជូននូវសុវត្ថិភាពបំផុតសម្រាប់ការហោះហើរផងដែរ ដែលអាចហោះហើរបានយូរ ជាមួយនឹងថាមពលថ្មធំដែលអាចហោះហើរបាន 30 នាទីជាមួយនឹងចម្ងាយ 7គីឡូម៉ែត្រហើយនិងមានសមត្ថភាពអាចចាប់យកវីដេអូបានកាន់តែយូរជាងម៉ូដែលមុនៗ ហើយនិងផ្តល់ជូននូវភាពងាយស្រួល នៅក្នុងការបញ្ជាជាមួយនឹងឧបករណ៍បញ្ជា REMOTE CONTROLLER WITH BUILT-IN SCREENដែលមានភ្ជាប់នូវអេក្រង់សម្រាប់បង្ហាញផ្លូវ 5.5 អីុងផងដែរ។
5. ថតវិដេអូបត់បែនបានគ្រប់កាលះទេសះ
សំរាប់ម៉ូដែល OSMO MOBILE នេះ គឺប្លែកពីគេបន្តិចនៅក្នុងចំណោមផលិតផលទាំងអស់ ដោយសារតែនេះមិនមែនជា Drone នោះទេ។ នេះគឺជាដងកាមេរ៉ាភ្ជាប់ជាមួយនិងស្មាតហ្វូន សំរាប់ចាប់យកសកម្មភាពនៅក្នុងវីដេអូរបស់អ្នកមានលំនឹងកាន់តែច្បាស់ល្អឥតខ្ចោះ។ ឧបករណ៍អូស្មូសនេះ ត្រូវបានក្រុមហ៊ុន ផលិតឡើងសម្រាប់បន្ថែមបទពិសោធន៍ក្នុងការចាប់យកវីដេអូដ៏ពិសេសនៅពេលដែលកាន់ថតជាមួយនឹងទូរស័ព្ទ។ DJI OSMO MOBILEគឺជាឧបករណ៍អូស្មូស ដែលត្រូវក្រុមហ៊ុន DJI ផលិតឡើងយ៉ាងពិសេស នឹងត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី សម្រាប់បន្ថែមនូវសមត្ថភាពក្នុងការទប់លំនឹងទូរស័ព្ទ ដើម្បីចាប់វីដេអូឲ្យបានកាន់តែស្អាត ជាមួយនឹងបច្ចេកវិទ្យា ActiveTrack technologyដែលមានភ្ជាប់នៅក្នុងកម្មវិធី DJI GO និងមុខងារ CAPTURE TIME និងភ្ជាប់មុខងារចាប់វិដេអូ Motion timelapseចាប់វីដេអូបានកាន់តែមានលំនឹងល្អថែមទៀត មួយទៀត គឺការថតវិដេអូបែប SLOW-MOTION ដែលធ្វើឲ្យវិដេអូដែលថតមកដូចជាការថតខ្សែភាពយន្តតែម្តង។
ហើយអ្វីដែលឧបករណ៍អូស្មូសកំពុងតែពេញនិយមបំផុតសម្រាប់អ្នកដែលចូលចិត្តការផ្សាយផ្ទាល់តាមរយះកម្មវិធី YOUTUBE និង FACEBOOK LIVE ព្រោះតែវាអាចទប់លំនឹងសម្រាប់អ្នកទស្សនាបានយ៉ាងច្បាស់ ទោះបីជាស្ថានភាពចង្អៀតយ៉ាងណាក៏ដោយ មួយទៀត គឺមានថាមពលថ្មដែលអាចប្រើប្រាស់បានរហូតដល់ 3.5ម៉ោងឯណោះ។ និយាយជារួមទៅ ឧបករណ៍ DJI OSMO MOBILEគឺមានមុខងារសម្រាប់ទប់លំនឹងទូរស័ព្ទផ្ទាល់តែម្តង។
6. ថាមពល និងសមត្ថភាពជាចម្បង
រីឯ DJI INSPIRE 2 នេះ! សម្រាប់ប្រិយមិត្តមួយចំនួនដែលចង់ផលិតនូវវីដអេូបែបទស្សនីយ៍ភាពបែបខ្លី ឬខ្សែភាពយន្តបែបខ្លី នឹងត្រូវការផលិតផល ដែលមានសមត្ថភាពក្នុងការចាប់យកវិដេអូ ខ្ញុំសូមបង្ហាញជូននូវផលិតដ្រុនម៉ូដែលថ្មី DJI INSPIRE 2 ដែលពោរពេញដោយសមត្ថភាព ដែលមានភ្ជាប់នូវកាមេរ៉ា ដែលអាចចាប់យកវីដេអូបានយ៉ាងច្បាស់ឥតខ្មោះរហូតកម្រិត 5.2K ឯណោះនឹងមានថាមពលថ្ម ដែលអាចហោះហើរបានរហូតដល់ 27 នាទី និងជាមួយនឹងសមត្ថភាពនៃការហោះបាននៅក្នុងរយះចម្ងាយ 7គីឡូម៉ែត្រ ជាមួួនឹងល្បឿនលឿនបំផុត 94គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងកម្រិតកម្ពស់ 30ម៉ែត្រ។
សំំរាប់ផលិតផលមួយនេះ ក្រុមកងាររបស់យើងខ្ញុំ គឺមិនចង់បរិយាយច្រើននោះទេ ពីព្រោះតែ DJI INSPIRE 2 គឺមានសមត្ថភាពខ្លាំង គ្មានគូរប្រៀប។ DJI INSPIRE 2 ត្រូវបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងមុខងារថ្មីៗដូចជា ស្លាបប្រភេទ AIRCRAFT រឹងមាំុំក្នុងការហោះហើរ , ប្រព័ន្ធចាប់យករូបភាពវិដេអូ Image System , Active Track, Traply ជាដើម។ ហើយអ្វីដែលកាន់តែពិសេសមួយទៀតនោះ DJI INSPIRE 2មានមុខងារសម្រាប់ផ្សាយផ្ទាល់ Live នោះតែម្តង ព្រោះតែបច្ចុប្បន្ន គឺកំពុងតែមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផ្ទាល់ផងដែរ។
លោកអ្នកអាចជាវផលិតផលទាំងនេះបាននៅ ក្រុមហ៊ុន iOne Tel: 023 99 75 75
គេហទំព័រ៖ http://ione2u.com/
Facebook: https://www.facebook.com/iOneCambodia/