no-alternative title

នាឡិកា Xiaomi Mi Band 5 ត្រូវបានគដឹងថា អាចនឹងមានការទ្រទ្រង់នូវមុខងារ NFC សម្រាប់ទីផ្សារនៅក្រៅប្រទេសចិន

Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់ចិន គឺពិតជាទទួលបាននូវជោគជ័យខ្លាំងមែនទែននៅក្នុងទីផ្សារនាឡិកាឆ្លាតវៃ។ ចាប់តាំងពីម៉ូឌែលដំបូង Mi Band របស់ខ្លួននោះ នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុននេះ គឺពិតជាទាក់ទាញខ្លាំងមែនទែន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ ក៏មានការប្រកួតប្រជែងទីផ្សារខ្លាំងមែនទែនសម្រាប់នាឡិកា Mi Band 3 និង Mi Band 4 របស់ខ្លួនផងដែរ។ នាឡិកា Xiaomi Mi Band 4 មានការលក់បានច្រើនជាង  1 លានគ្រឿងនៅក្នុងរយៈពេល 8 ថ្ងៃប៉ុណ្ណោះ។ នេះ គឺបង្ហាញអំពីការពេញនិយមខ្លាំង ហើយប្រជាប្រិយភាពរបស់នាឡិកានេះពិតជាអាចពង្រឹងទៅលើការចាប់អារម្មណ៍សម្រាប់វត្តមានរបស់ Xiaomi Mi Band 5 ជាក់ជាមិនខាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់ពីនាឡិកា Mi Band 3 នេះ ក្រុមហ៊ុន Xiaomi ក៏ធ្វើការប្រកាសចេញនូវវត្តមានរបស់ NFC version សម្រាប់ប្រើប្រាស់នៅលើនាឡិកានេះផងដែរ។ដូចនេះ ក្រុមហ៊ុន Xiaomi នឹងធ្វើការបោះជំហានទៅមុខមួយកម្រិតទៀតសម្រាប់ការប្រតិបត្តិទៅលើមុខងារ NFC នេះ សម្រាប់ពេលនេះ Xiaomi NFC Bands គឺអាចដំណើរការបានតែនៅក្នុងទីផ្សាររបស់ចិនប៉ុណ្ណោះ។ របាយការណ៍ចុងក្រោយបំផុតពី TizenHelp បានបញ្ជាក់ថា សម្រាប់ Xiaomi Mi Band 5 NFC version នឹងអាចដំណើរការបានសម្រាប់ទីផ្សារពិភពលោកផងដែរ។ បើទោះបីជារបាយការណ៍នេះ នៅមិនទាន់បញ្ជាក់នៅឡើយទេនោះ វាគឺពិតជាសមហេតុផលសម្រាប់ក្រុមហ៊ុន Xiaomi ក្នុងការប្រកាសចេញនូវការទ្រទ្រង់ទៅលើមុខងារ NFC នេះ សម្រាប់ទីផ្សាររបស់ពិភពលោកនោះ។ នេះ គឺជាមានការពិចារណាថា អ្នកប្រើប្រាស់នាឡិកា Xiaomi Mi Band 4 NFCគឺអាចប្រើប្រាស់បាននៅក្រៅទីផ្សាររបស់ចិននោះ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ នាឡិកា Mi Band 5 NFC global version នេះនឹងទ្រទ្រង់ទៅលើការចាយលុយអនឡាញ និងប្រើប្រាស់នៅលើការចំណាយនៅលើរថយន្តក្រុងថែមទៀត។ សម្រាប់មុខងារទាំងនេះ អាចដំណើរការបាននៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Xiaomi ធ្វើការបញ្ចេញនូវនាឡិកា Mi Band របស់ខ្លួនជារៀងរាល់ឆ្នាំដូចនេះ វត្តមានរបស់ Band 5 របស់ក្រុមហ៊ុននេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ ព័ត៌មានកាលពីពេលមុននេះបញ្ជាក់ថា នាឡិកា Mi Band 5 ប្រហែលជាបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 ខាងមុខនេះ។

ជាធម្មតា ក្រុមហ៊ុន Xiaomi នឹងធ្វើការសហការជាមួយនឹងក្រុមហ៊ុន Huami សម្រាប់នាឡិកាជំនាន់ថ្មីនេះរបស់ខ្លួន។ ដូចអ្វីដែលយើងបាននិយាយកាលពីពេលមុននេះ នេះ គឺមិនមែនជាការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុននោះទេ។ តើអ្នកគិតអ្វីខ្លះអំពីនាឡិកា Xiaomi Mi Band 5 NFC សម្រាប់អ្នកប្រើប្រាស់នៅលើទីផ្សារអន្តរជាតិនោះ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន