no-alternative title
no-alternative title

MSI បាននាំយកនូវ Alpha Series ដែលជាកុំព្យូទ័រលេងហ្គេមស៊េរីថ្មីដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីបថ្មីជាមួយនឹងបច្ចេកវិទ្យា 7NM

MSI ដែលជាម៉ាកយីហោក្រុមហ៊ុនលេងហ្គេមចំណាត់ថ្នាក់លេខ 1 របស់ពិភពលោក ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Alpha 15។ នេះគឺជាកុំព្យូទ័រលេងហ្គេមស៊េរីថ្មីចុងក្រោយបំផុត ដែលមានប្រើប្រាស់នូវក្រាហ្វិកកាតថ្មី AMD Radeon RX 5500M ហើយ Alpha 15 នេះ គឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុត ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 7nm ដែលនាំយកនូវ hardware ដ៏ខ្លាំងអស្ចារ្យក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងវត្តមានន៉ូដែលថ្មីនេះ ក្រុមហ៊ុន MSI ក៏បានធ្វើការបង្កើតនូវក្រុម Category និងឡូហ្គោថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ សម្រាប់ឡូហ្គោថ្មីនេះ តំណាងអោយភាពខ្លាំងក្លា ភាពច្នៃប្រឌិត និងភាពរុងរឿងបំផុត។ ក្រុមហ៊ុន MSI ហៅឈ្មោះស្មាតហ្វូននេះថា “Alpha” ។ ជាធម្មតាសម្រាប់កុំព្យូទ័រលេងហ្គេម MSI ធម្មតារបស់ក្រុមហ៊ុននេះ មានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើនដូចជាប្រព័ន្ធត្រជាក់ cooling system, per-key RGB keyboard, Giant Speaker, High-Res audio និងជាច្រើនទៀត។ អ្នកលេងហ្គេមជាច្រើន ដែលបានធ្វើការកម្មង់ទិញកុំព្យូទ័រ Alpha 15 នេះ នឹងទទួលបាននូវភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុត។

ពេលនេះ ក្រុមហ៊ុន MSI បានធ្វើការប្រកួតប្រជែងនៅលើទីផ្សារកាន់តែខ្លាំងក្លាតាមរយៈវត្តមាននៃស្មាតហ្វូន Alpha 15 នេះដែលមានភ្ជាប់ជាមួយនឹង Hardware ដ៏ខ្លាំងក្លាថែមទៀត។ ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត AMD Radeon RX 5500M នេះដែលប្រើប្រាស់នូវ 7nm ដំបូងបំផុត និង Ryzen™ 7 processor កុំព្យូទ័រ Alpha 15 នេះ ប្រើប្រាស់នូវ triple-digit framerates ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ក្រាហ្វិកកាតនេះ មានការពង្រឹងទៅលើម៉ាស៊ីនកុំព្យូទ័រនេះកាន់តែខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យាថ្មី AMD FidelityFX technology ។ កុំព្យូទ័រនេះមានអេក្រង់ 15.6” 144Hz Radeon FreeSync™ ហើយអ្នកលេងហ្គេមជាច្រើននឹងរីករាយជាមួយនឹងការដំណើរការនៃម៉ាស៊ីនយ៉ាងរលូនជាពិសេសសម្រាប់ការលេងហ្គេមជាច្រើនដូចជា CS:GO, Dota 2, Overwatchនិងជាច្រើនគឺគ្មានបញ្ហា។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Cooler Boost 5 ផ្តាច់មុខថែមទៀតផង។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ 7-heatpipe cooling module ដែលធ្វើការឌីស្សាញសារជាថ្មីសម្រាប់គ្រប់គ្រងទៅលើ Hardware ថ្មីនេះ។ សម្រាប់ការប្រកួតប្រជែងនៅលើហ្គេមជាច្រើនអាចអោយពួកគេឡើងទៅដល់កម្រិតកំពូលថែមទៀត។

បើនិយាយអំពីប្រព័ន្ធសំឡេងរបស់កុំព្យូទ័រនេះ គឺពិរោះខ្លាំងក្លាមែនទែន។ កុំព្យូទ័រ Alpha 15 នេះមានភ្ជាប់ជាមួយនឹង Giant Speaker ដែលលឺខ្លាំងជាងមុន 5 ដងហើយវាមានទ្រទ្រង់នូវប្រព័ន្ធ Hi-Res Audio ថែមទៀត។ ជាមួយនឹងការបញ្ចេញនូវវត្តមាននៃម៉ាកយីហោថ្មី Alpha series នេះ ក្រុមហ៊ុន MSI បានសហការជាមួយនឹងក្រុមហ៊ុន AMD ដើម្បីផ្តល់ជូននូវភាពអស្ចារ្យជានិច្ចសម្រាប់អ្នកប្រើប្រាស់គ្រប់រូប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន