no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS D409DA គឺជាលេបថប ដែលមានតម្លៃសមរម្យបំផុតសម្រាប់ការសិក្សានៅតាមផ្ទះ

ប្រសិនបើអ្នកកំពុងតែស្វែងរកលេបថបមួយដែលមានតម្លៃសមរម្យសម្រាប់សិក្សានៅផ្ទះ អ្នកអាចពិចារណាម៉ូឌែល D409DA របស់ ASUS បាន។ លេបថបម៉ូឌែលនេះមានតម្លៃ និងសមត្ថភាពល្អដែលអាចផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការសម្រេចការងារផ្សេងនៅផ្ទះបានយ៉ាងរលូន។

ក្រឡេកមើលទៅដំបូងគេ អ្នកនឹងឃើញឡូហ្គូរបស់ ASUS នៅចំកណ្ដាលនៃផ្ទៃលេបថបដែលមានពណ៌ប្រាក់រលោង។ ផ្ទៃខាងលើនៃលេបថបនេះត្រូវបានធ្វើឡើងដោយផ្លាស់ស្ទីក ប៉ុន្តែដោយសារពណ៌របស់លេបថបនេះជាពណ៌ប្រាក់ ដូច្នេះអ្នកមើលទៅហាក់ដូចជាផ្ទៃលេបថបនេះគឺបានធ្វើពីលោហៈធាតុ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅខាងឆ្វេងនៃលេបថប អ្នកនឹងឃើញមានរន្ធសាកថ្មមួយ, រន្ធ USB type C, រន្ធសម្រាប់បញ្ចេញកំម្ដៅដែលគេហៅថា Heat Sink, HDMI និង រន្ធ USB។ រីឯនៅខាងស្ដាំនៃលេបថបវិញ មានរន្ធដោត Micro SD card, audio jack 3.5mm និងរន្ធ USB ចំនួន២ថែមទៀត។ នៅពីក្រោយលេបថបអ្នកនឹងឃើញមានរន្ធឆ្នូតជាច្រើនដែលនៅក្នុងនោះអ្នកអាចឃើញកង្ហារសម្រាប់រក្សាកម្ដៅរបស់ម៉ាស៊ីនឲ្យមានតុល្យភាពល្អ។

សម្រាប់ Speaker វិញ វាស្ថិតនៅខាងក្រោយលេបថបជិតផ្ទៃអេក្រង់ដែលធ្វើឲ្យសំលេងច្បាស់ល្អ និងបញ្ចូលគ្នាបានល្អជាមួយរូបភាពនៃផ្ទៃអេក្រង់។ អ្វីដែលកាន់តែពិសេសនោះ នៅលើ Touchpad អ្នកអាចស្កេនម្រាមដៃជំនួសដោយការដាក់លេខកូដសម្ងាត់។លេបថបនេះមានទំហំស្គ្រីន  14 អ៊ីញដែលមានផ្ទៃគែមស្ដើងងាយស្រួលក្នុងការទស្សនាវីដេអូផ្សេងៗ។  ក្រឡេកមកមើល Spec របស់ D409DA នេះវិញ លេបថបនេះបានបំពាក់ CPU របស់ AMD Ryzen 3-3200U, RAM 8GB និងមាន Harddisk រហូតដល់ 1T SATA ដែលអ្នកអាចប្រើប្រាស់បានយ៉ាងរលូនដោយមិនមានបញ្ហាអ្វីនោះឡើយ។  ខាងក្រោមនេះគឺជាតារាងតម្លៃដែលខុសគ្នាទៅតាម Specs:

ជាមួយនឹងសមត្ថភាពរបស់លេបថប និងតម្លៃពិតជាសមរម្យល្មម សាកសមនឹងសិស្សនិស្សិតទិញសម្រាប់ធ្វើការងារសាលា ឬសិក្សាតាមអនឡាញក្នុងកំឡុងពេលរដូវកាលកូវីដនេះណាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន