no-alternative title
no-alternative title
no-alternative title
no-alternative title

ស្វែងយល់ពីទូទឹកកក Samsung Family Hub 550L Multi Door ជាមួយពិភពអេឡិចត្រូនិកទាំងអស់គ្នា ថាតើវាមានអត្ថប្រយោជន៍បែបណាខ្លះ

ការវិវឌ្ឍន៍ក្នុងវិស័យសមត្ថិផលបច្ចេកវិទ្យាកាន់តែធ្វើអោយការរស់នៅរបស់មនុស្សជាតិកាន់តែមានភាពទំនើបទាន់សម័យពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ យើងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យពីសមត្ថិផលទាំងនោះសម្រាប់ការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃដែលមានដូចជាទូរស័ព្ទស្មាតហ្វូន ទូរទស្សន៍ស្មាតធីវី នាឡិកាដៃឆ្លាតវៃ និងគ្រឿងបរិក្ខាប្រើប្រាស់ក្នុងគេហដ្ឋាន ក្រុមហ៊ុន សហគ្រាសជាច្រើនទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចនេះក្នុងវេលានេះទស្សនាវដ្តីពិភពអេឡិចត្រូនិក មានរបស់ថ្មីសន្លាងមួយមកបង្ហាញជូនប្រិយមិត្តនោះគឺទូរទឹកកកជំនាន់ថ្មីរបស់ Samsung  ម៉ូដែល Family Hub 550L Multi Door ដែលមានលេខកូដសំគាល់គឺ RF56N9740SG/SS។ ចឹងចង់ដឹងថាទូរទឹកកកដ៏ទំនើបរបស់ Samsung មួយនេះ មានគុណសម្បត្តិពិសេសកម្រិតណានោះ…! តោះអានអត្ថបទលម្អិតនៅខាងក្រោមទាំងអស់គ្នា។

ការរចនារូបរាងប្រកបដោយភាពទំនើបស៊ីវិល័យក្នុងការប្រើប្រាស់បំផុត

យើងសូមនិយាយថាទូរទឹកកកស៊េរីថ្មីដ៏ទំនើបរបស់ Samsung មួយនេះវាមានគុណសម្បត្តិលើសពីទូរទឹកកកធម្មតារាប់រយពាន់ដងទាំងការរចនារូបរាងខាងក្រៅ និងគ្រឿងបំពាក់មកជាមួយវា។ សម្រាប់ការរចនាខាងក្រៅរបស់វាមើលទៅពិតជាមានភាពទំនើបមិនធម្មតាឡើយដោយវាត្រូវបានស្រោបឡើងពីអាលុយមីញ៉ូមពណ៌ក្រម៉ៅហៅថា “Black Caviar” រំលេចដោយអេក្រង់ថាច់ប្រភេទ LCD Touchscreen ដ៏ធំទំហំ 21.5 អ៊ីងនៅលើទ្វារខាងលើផ្នែកខាងស្តាំដៃ ជាមួយប្រព័ន្ធសំឡេង AKG នៅពីក្រោម។ 

 

ទូរទឹកកក Family Hub ជំនាន់ថ្មីនេះមានទ្វារខាងមុខចំនួនបួននិងមានដៃទ្វារត្រូវបានរចនាឡើងបែប Door Handle Access ផ្តល់ភាពងារស្រួលក្នុងបើកបិទ។ ទូរទឹកកកជំនាន់ថ្មីនេះមានកំពស់ 1,825mm, ទទឹងមុខប្រវែង 908mm, ទទឹងជម្រៅទៅក្រោយប្រវែង 733mm ជាមួយទំងន់សរុប 156 គីឡូក្រាម និងអាចផ្ទុករបស់របរក្លាសេបានចំណុះ 550 លីត្រ ជាមួយថត និងថ្នាក់សម្រាប់ទុកដាក់ជាច្រើន។ មើលនៅខាងក្នុងវិញវាត្រូវបានបំពាក់នូវភ្លើង LED ភ្លឺច្បាស់ផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរករបស់របរដែលដាក់ក្លាសេ។

ការប្រើប្រាស់ទំនើបលើសពីទូរទឹកកក

ពីមុនទូរទឹកកកគឺប្រើសំខាន់សម្រាប់តែការក្លាសេម្ហូបអាហារ បន្ថែ ផ្លែឈើ គ្រឿងភេសជ្ជះផ្សេងៗប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទូរទឹកកកជំនាន់ថ្មី Family Hub របស់ Samsung គឺមានលក្ខណះពិសេសបំផុតសម្រាប់ការប្រើប្រាស់លើសពីទូរទឹកកក។ ជាមួយនឹងកញ្ចក់អេក្រង់នៅលើទ្វារខាងលើផ្នែកខាងស្តាំដៃដែលមានទំហំ 21.5 អ៊ីងផ្តល់អោយការប្រើប្រាស់កាន់តែមានភាពទំនើបបំផុត។ វាមិនត្រឹមតែផ្តល់នូវភាពងាយស្រួលដល់យើងក្នុងការតាមដានពីរបស់របរនៅខាងក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់អោយយើងនូវរាល់ការកម្សាន្តផ្សេងៗបានដូចទៅនឹងឧបករណ៍ថេបប្លែតចឹងដែរ។ 

 

យើងអាចធ្វើការស្វែងរកមាតិកាកម្សាន្តផ្សេងៗនៅលើប្រព័ន្ធអ៊ីនធ័រណិត តាមដានពីការប្រែប្រួលអាកាសធាតុ ការធ្វើការទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ កំនត់ពេលវេលាជាក់លាក់សម្រាប់កម្មវិធីសំខាន់ៗ និងស្វែងរកបញ្ជាទិញរបស់របរ ឬម្អូបអាហារបន្ថែផ្លែឈើត្រីសាច់លើនៅលើប្រព័ន្ធអនឡាញបានលឿនដោយផ្ទាល់នៅលើអេក្រង់របស់វាតែម្តង។ បន្ថែមពីនេះយើងអាចធ្វើការងារផ្សេងៗជាច្រើនទៀតដែលយើងចង់នៅលើអេក្រង់ LCD នៃទូរទឹកកកជំនាន់ថ្មីនេះ។ 

 

ហើយរាល់សកម្មភាពនៃការកម្សាន្តគឺវាបង្កើតនូវភាពសប្បាយរីកដល់ក្រុមគ្រួសារឥតឧបមាជាមួយការបន្លឺសំឡេងតាមរយះប្រព័ន្ធបំពងសំឡេង  Harman Kardon AKG Premium Quality Speakers ដែលលឺច្បាស់ខ្លាំងពិរោះរណ្តំចេញពីទូរទឹកកក Family Hub ដ៏ទំនើបបំផុតរបស់ Samsung មួយនេះ។ ដូចនេះយើងទទួលបានភាពរីករាយក្នុងការចម្អិនម្អូបអាហារ ឬការជូបជុំក្រុមគ្រួសារញាំអាហារបណ្តើរទស្សនា ឬស្តាប់ការកម្សាន្តបណ្តើរនៅក្នុងផ្ទះបាយរបស់យើងតែម្តងបង្កនូវភាពអ៊ួរអរឥតឧបមា។

ប្រព័ន្ធប្រតិបត្តិការ Tizen v3.0 ជាមួយមុខងារ Family Hub v3.0

ដើម្បីអោយការប្រើប្រាស់នៅលើកញ្ចក់អេក្រង់របស់ទូរទឹកកកជំនាន់ថ្មីនេះកាន់តែមានភាពទំនើប និងស្និតស្នាលជាមួយអ្នកប្រើប្រាស់ក្រុមហ៊ុន Samsung បានដំឡើងនូវប្រព័ន្ធប្រតិបត្តិការ Tizen OS v3.0 ជាមួយមុខងារជំនាន់ថ្មីគឺ Family Hub V3.0។ ដូចនេះជាលទ្ធផលគឺវាពិតជាមានភាពទំនើបបំផុតក្នុងការប្រើប្រាស់។ យើងអាចធ្វើការប្រើប្រាស់នូវមុខងារទាំងឡាយដូចទៅនឹងទូរស័ព្ទ ឬថេបប្លែតបាន។ ជាមួយគ្នានេះដែរវាក៏ទ្រទ្រង់បានជាមួយនឹងមុខងារជំនួយការសំឡេងឆ្លាតវៃ Bixby ផ្ទាល់របស់ Samsung ដែលរឹតតែផ្តល់នូវភាពងាយស្រួលបំផុតក្នុងការស្វែងរករាល់អ្វីៗទាំងឡាយដែលយើងចង់បានបានលឿនរហ័ស។ 

 

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺយើងអាចធ្វើការតភ្ជាប់ជាមួយនឹងទូរស័ព្ទដៃស្មាតហ្វូនរបស់យើងជាមួយកម្មវិធី Family Hub App ដែលអនុញ្ញាតិអោយយើងអាចមើលរបស់របរដែលមាននៅក្នុងទូរទឹកកកតាមរយះទូរស័ព្ទដៃបានពីគ្រប់ទីកន្លែងដោយសារតែនៅខាងក្នុងនៃទូរទឹកកកបានដំឡើងនូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់សម្រាប់ចាប់យករូបភាពទាំងអស់ពីខាងក្នុងទូររួចបញ្ចូនមកកាន់អេក្រង់ LCD របស់វាផ្ទាល់ ឬទៅកាន់ទូរស័ព្ទស្មាតហ្វូន។ ដូចនេះវាផ្តល់នូវអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់យើងដូចជាមិនអោយយើងចំនាយច្រើនទៅលើការទិញម្អូបអាហារខ្ជះខ្ជាយច្រើនលើកម្រិត ដឹងពីរបរដែលគ្មាននៅខាងក្នុង និងអោយយើងដឹងពីកាលបរិច្ឆេទនៅលើម្ហូបអាហារ ឬម្ហូបអាហារ ឬក៏បន្ថែផ្លែឈើណាដែលខូចគុណភាពតាមរយះមុខងារ Food List ថែមទៀតផង។ 

 

ជាមួយមុខងារ   My Shopping List អាចអោយយើងធ្វើការរៀបចំគ្រឿងទេសរបស់យើងទៅតាមប្រភេទផ្សេងៗគ្នាឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ យើងគ្រាន់តែបន្ថែមនូវគ្រឿងទេសណាមួយដែលយើងចង់ទិញទៅក្នុងបញ្ជី My Shopping List និងធ្វើឱ្យវាធ្វើសមកាលកម្មទៅនឹងស្មាតហ្វូនរបស់យើងដូចនេះវាជួយអោយយើងអាចរកមើលវាបានយ៉ាងងាយស្រួលសូម្បីតែយើងកំពុងស្ថិតនៅកន្លែងហាងលក់គ្រឿងទេសក៏ដោយ។ មួយវិញទៀតយើងអាចស្វែងរក និងរៀនពីវិធីធ្វើម្អូបដែលមានរសជាតិឆ្ងាញ់បានតាមរយះកម្មវិធី Allrecipes App ក៏ដូចជាធ្វើការកំនត់នូវរាល់មុខម្អូបទាំងឡាយដែលគ្រួសាររបស់យើងចូលចិត្តប្រចាំថ្ងៃថែមទៀតផង។

រក្សាភាពស្រស់នៃបន្លែផ្លែឈើត្រីសាច់បានយូរ

ជាមួយនឹងទូរទឹកកក Family Hub ជំនាន់ថ្មីនេះវាជួយធ្វើអោយម្ហូបអាហារបន្លែផ្លែឈើត្រីសាច់ភេសជ្ជៈរបស់យើងអោយរក្សាបាននូវគុណភាពល្អ និងភាពស្រស់បានរយះពេលយូរ ព្រោះថា Samsung បានធ្វើការអភិវឌ្ឍន៍ឡើងជាមួយទីតាំងទុកដាក់ហៅថា “Flexzone™ Compartment” ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតដោយវាអាចធ្វើការបែងចែកកន្លែងដាក់ផ្សេងៗគ្នាទៅតាមប្រភេទនៃគ្រឿងទេសជាមួយការកំណត់សីតុណ្ហភាពតាមកន្លែងនីមួយៗបាន 5 កម្រិតគឺ -23~-15°C, -5°C, -1°C, 2°C, 5°C ដោយគ្រាន់តែធ្វើការបញ្ជាដោយផ្ទាល់នៅលើការចុចប៊ូតុងតាមរយៈកម្មវិធីគ្រប់គ្រងទូរទឹកកកនៅ Family Hub™ ហៅថា “fridge manager app”។

ប្រព័ន្ធរក្សាភាពត្រជាក់ Triple Cooling System & Metal cooling

ជាមួយគ្នានេះដែរដើម្បីថែរក្សាគុណភាពម្ហូបអាហារបន្ថែផ្លែឈើត្រីសាច់អោយមានភាពស្រស់បានយូរ Samsung បានបំពាក់នូវប្រព័ន្ធរក្សាភាពត្រជាក់ Triple Cooling System នៅលើទូទឹកកក Family Hub ជំនាន់ចុងក្រោយរបស់ខ្លួន។ ប្រព័ន្ធនេះវាមានភ្ជាប់មកជាមួយនូវរំហួតចំនួនបីផ្សេងគ្នាដើម្បីបង្កើនកម្រិតសំណើមនៅក្នុងទូទឹកកក និងទប់ស្កាត់ការសាយក្លិនចេញផងដែរ។ 

 

ប្រព័ន្ធនេះ ធ្វើការជាមួយនឹងប្រព័ន្ធ Metal cooling ដើម្បីជួយរក្សាខ្យល់ត្រជាក់ដើម្បីធ្វើឱ្យមានតុល្យភាពសីតុណ្ហភាពបន្ថែមទៀតដើម្បីធ្វើឱ្យម្ហូបអាហាររបស់យើងកាន់តែស្រស់ថ្លារក្សាទុកបានយូរអង្វែង។ វាបានបែកចែកភាពត្រជាក់ជាពីតំបន់ផ្សេងៗគ្នាគឺតំបន់ខាងក្រោម ឬថតខាងក្រោមជាកន្លែងបង្កកហៅថា “Freezer” ហើយក៏អាចធ្វើការបង្កកដើម្បីផលិតជាទឹកកកអនាម័យប្រើប្រាស់តាមតម្រូវការផ្សេងៗជាមួយល្បឿនកកឆាប់រហ័យ និងតំបន់ខាងលើ ឬថតខាងលើជាកន្លែងត្រជាក់កម្រិតល្មមហៅថា “Fridge” ដូចនេះយើងអាចធ្វើការរៀបចំទុកដាក់របស់របរក្លាសេទៅតាមប្រភេទទៅតាមកន្លែងផ្សេងៗពីគ្នាបានយ៉ាងងាយស្រួល។

សរុបសេចក្តី

Samsung Family Hub ជំនាន់ថ្មីនេះវាមិនត្រឹមតែផលិតឡើងដើម្បីភាពទំនើបទាន់សម័យក្នុងការប្រើប្រាស់សម្រាប់មនុស្សសម័យទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើតឡើងសម្រាប់ផ្តល់អោយការកម្សាន្ត និងផ្តល់នូវផាសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សជាតិ និងជួយសន្សំសំចៃការចំនាយទៅលើម្ហូបអាហារប្រចាំថ្ងៃរបស់យើងបានមួយកម្រិតថែមទៀតផង។ ដូចនេះ Samsung Family Hub ជំនាន់ថ្មីគឺជាទូទឹកកកដ៏ទំនើបអស្ចារ្យបំផុតដែលលោកអ្នកគួរតែមានប្រើនៅក្នុងគេហដ្ឋានរបស់លោកអ្នក៕

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម