no-alternative title
no-alternative title

Asus នាំយកនូវផលិតផលថ្មីៗទៅបង្ហាញក្នុងព្រឹត្តិការណ៍ IFA 2019 ដែលមានគោលដៅសម្រាប់អ្នកថតរូបភាព និងវីដេអូអាជីព

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍អេឡិចត្រូនិចធំបំផុត IFA 2019 ដែលកំពុងតែបើកទ្វារទទួលស្វាគមន៍ទស្សនិកជនទាំងអស់ទូទាំងពិភពលោកនោះ ក្រុមហ៊ុនម៉ាកយីហោធំៗក៏រៀបចំនូវព្រឹត្តិការណ៍ក្នុងការបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនហើយអ្នកទស្សនាក៏អាចចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកាសបង្ហាញនេះផងដែរ។ ក្រុមហ៊ុន Asus ក៏បានបង្ករនូវការចាប់អារម្មណ៍ខ្លាំងជាមួយនឹងវត្តមានរបស់កុំព្យូទ័រលើតុ ProArt Series ដ៏អស្ចារ្យរបស់ខ្លួន រួមជាមួយនឹងម៉ូនីទ័រ និងកុំព្យូទ័រយួរដៃចំនួន 3 ម៉ូឌែលទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Asus ProArt Station D940MX

នៅក្នុងបដិវត្តទៅលើបច្ចេកវិទ្យា Hardware ថ្មីនេះ Asus បានបញ្ចេញនូវវត្តមានរបស់ Asus ProArt Station D940MX ដែលជាប្រភេទ workstation-grade desktop ដ៏អស្ចារ្យដែលមានរូបរាងតូចល្មមក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការចល័តថែមទៀតផង។ Asus សម្រេចចិត្តក្នុងការប្រើប្រាស់នូវបន្ទះឈីប CPUs ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel នោះគឺ CPUs ជំនាន់ទី 9 ដែលមានរ៉េម 64GB DDR4 RAM ។ សម្រាប់ GPUs របស់វាគឺមាន ២ ជម្រើសគឺ Nvidia Quadro RTX 4000 ឬ RTX 2080 Ti ។ ជាក់ស្តែង សម្រាប់ workstation អាជីពមួយនេះត្រូវតែមានភ្ជាប់ជាមួយនឹង Storagge ដែលលឿនដូចនេះ D940MX ក៏បំពាក់មកជាមួយនឹង 512GB PCIe SSD និង 1TB hard drive ផងដែរ។

បើនិយាយអំពីការភ្ជាប់ទំនាក់ទំនងវិញនោះ វាមានភ្ជាប់ជាមួយនឹងរន្ធ Thunderbolt 3 ports ចំនួនពីរនៅផ្នែកខាងងមុខហើយវាក៏មានភ្លើង LED សម្រាប់បង្ហាញនៅផ្នែកខាងក្រោមផងដែរ។ ប្រព័ន្ធម៉ាស៊ីននេះ គឺប្រើប្រាស់នូវ 2D vapor chamber និងរន្ធបំភាយកំដៅជាច្រើនសម្រាប់គ្រប់គ្រងទៅលើសីតុណ្ហភាព ខណៈពេលដែលកង្ហារចំនួន 4 ទៀតជួយកាត់បន្ថយទៅលើកំដៅបានយ៉ាងល្អបំផុត។ ម៉ាស៊ីននេះក៏ទទួលបានវិញ្ញាបនបត្រពី MIL-STD 810G ផងដែរ។

Asus ProArt Display PA32UCG

សូមជំរាបថា កាលនៅក្នុងព្រឹត្តិការណ៍ WWDC Apple ក៏បង្ហាញនូវអេក្រង់ ProDisplay ស៊េរីថ្មីរបស់ខ្លួនដែលមើលទៅពិតជាមានលក្ខណៈអាជីព ហើយសម្រាប់ម៉ូនីទ័រ ProArt Display ស៊េរីថ្មីរបស់ក្រុមហ៊ុន Asus នេះគឺមានគោលដៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារនៅក្នុងផ្នែកម៉ូនីទ័រអាជីពនេះ។ Asus បានអះអាងថា ម៉ូនីទ័រ PA32UCG monitor ថ្មីនេះ គឺជាអេក្រង់ HDR 1600 display ដំបូងបំផុតរបស់ពិភពលោកដែលមានកម្រិត 120Hz refresh rate ។ សម្រាប់កម្រិតភាពច្បាស់របស់វាគឺ 4K និងភ្លើង mini LED backlight ដែលមានកម្រិតពន្លឺ 1000nits ដល់ទៅ 1600nits រួមជាមួយនឹង contrast ratio 1.000.000:1 ថែមទៀត។

បន្ថែមពីនេះទៀត វាទ្រទ្រង់ទៅលើ HDR 10, HLG និង Dolby Vision ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា Quantum Dot technology និងការផ្តល់នូវ DCI-P3, Adobe RGB, sRGB, Rec. 709 និង Rec. 2020 color spaces និង 10-bit color depth ថែមទៀត។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Asus វាក៏មានភ្ជាប់ជាមួយនឹង Delta-E rating តិចជាង 1.0. Refresh rate ដែលអាចប្រើប្រាស់បាននៅក្នុងកម្រិត 48Hz ទៅដល់ 48Hz ដែលពិតជាមានសារៈសំខាន់មែនទែននៅក្នុងការអភិវឌ្ឍទៅលើហ្គេមនោះ។

ម៉ូនីទ័រ មានភ្ជាប់ជាមួយនឹងរន្ធ 2x Thunderbolt 3 ports, 1x DisplayPort, 3x HDMI ports និង USB Hub ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន