no-alternative title

Canon បាននាំមកជូននូវភាពងាយស្រួលប្រើប្រាស់ក្នុងការិយាល័យជាមួយនឹងម៉ាស៊ីនព្រីនឆ្លាតវៃពហុជំនាញ ចំនួន 3 ម៉ូឌែល

 

ថ្មីៗនេះ ក្រុមហ៊ុន Canon បានបង្ហាញនូវម៉ាស៊ីនព្រីនស៊េរីថ្មី A4 monochrome laser multi-function printers ចំនួន 3 ម៉ូឌែលនោះគឺ imageCLASS MF543x, MF449x និង MF445dw។ ម៉ាស៊ីនព្រីនស៊េរីថ្មីទាំងនេះ បង្កើតឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ប្រើប្រាស់នៅក្នុងសហគ្រាសធុនតូ Small Medium Enterprises (SMEs) និងកន្លែងការងារនៅសហគ្រាសធុនធំជាមួយនឹងដំណោះស្រាយដ៏ឆ្លាតវៃដែលមិនត្រឹមតែផ្តល់នូវផលចំណេញសម្រាប់អាជីវកម្មនោះទេ ប៉ុន្តែវាបង្កើនផលិតកម្មការងារកាន់តែលឿនជាងមុន និងចំណេញពេលវេលាថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Toshiaki Nomura ដែលជាប្រធានផ្នែកទីផ្សារ និងផ្នែកលក់របស់ BIS របស់ក្រុមហ៊ុន Canon Singapore និយាយថា “មធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុតមួយ ដើម្បីជួយសម្រួលដល់ការងារការងារគឺធ្វើឱ្យលំហូរការងារដែលនិយោជិកត្រូវដោះស្រាយប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃលឿនជាងមុន។ ជាមួយនឹងម៉ាស៊ីនព្រីន imageCLASS MF543x, MF449x និង MF445dw គឺផ្តល់ជូនរហ័សនូវការងារកាន់តែលឿន និងការបំបែកការងារដែលស្មុគស្មាញអោយកាន់តែមានភាពងាយស្រួលជាងមុនថែមទៀតតាមរយៈប្រតិបត្តិការតែមួយប៉ុណ្ណោះ។ ម៉ាស៊ីនព្រីននេះ អាចដំណើរការការងារដដែលដោយស្វ័យប្រវត្តិជួយអោយចំណេញពេលវេលា និងបង្កើនទិន្នផលថែមទៀត។”

នៅក្នុងកិច្ចការងារមមាញឹកប្រចាំថ្ងៃនេះ ម៉ាស៊ីនព្រីន imageCLASS MF543x, MF449x និង MF445dw អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបំពេញនូវការងារបានលឿនជាងមុន និងចំនេញពេលវេលបានច្រើន។ វាអាចធ្វើការស្កេនឯកសារខាងខាង ឬព្រីននៅក្នុងល្បឿនលឿនដល់ទៅ 43 ទំព័រក្នុងមួយនាទីថែមទៀត។ ម៉ាស៊ីនព្រីននេះអាចធ្វើការរក្សានូវក្រដាសបានដល់ទៅ 2300 សន្លឹក។ តាមរយៈការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា QR Code Scan និងមុខងារ NFC Touch & Print នោះ ម៉ាស៊ីនព្រីនស៊េរីថ្មីនេះ អាចធ្វើការធានាទៅលើការព្រីនជាមួយនឹងកម្មវិធី Canon PRINT Business app តាមរយៈទូរស័ព្ទដៃបានផងដែរ។ 

 

សម្រាប់ដំណោះស្រាយទៅលើការព្រីនតាមរយៈទូរស័ព្ទដៃទៀតនោះ គឺតាមរយៈកម្មវិធី Google Cloud Print, Apple AirPrint និង Mopria Print Service ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការងារប្រចាំថ្ងៃតាមប្រព័ន្ធ Wireless ចេញពីឧបករណ៍ដែលបានតភ្ជាប់កាន់តែមានភាពងាយស្រួលបំផុតថែមទៀត។ បន្ថែមពីនេះទៀត ម៉ាស៊ីនព្រីនឆ្លាតវៃនេះ ក៏មានការតម្លើងជាស្រេចនូវកម្មវិធី Application Library ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការរៀបចំ និងការបង្កើតនូវដំណោះស្រាយមួយទៅលើការងារបានស្វ័យប្រវត្តិថែមទៀត។ សម្រាប់មុខងារ Scan to Preset Destination អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការស្កេនឯកសារ និងបញ្ចូនទៅកាន់គោលដៅបានយ៉ាងសាមញ្ញបំផុត។

 

ជាមួយនឹងការបំពាក់នូវអេក្រង់ 5-inch Colour touchscreen LCD នោះ ម៉ាស៊ីនព្រីន imageCLASS MF543x, MF449x និង MF445dw ផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យជាមួយនឹង UI កាន់តែងាយស្រួលប្រើប្រាស់។ វាក៏មានភ្ជាប់ជាមួយនឹង QWERTY keyboard ដូចទៅនឹងស្មាតហ្វូន កម្រិតអេក្រង់ច្បាស់ងាយស្រួលក្នុងការមើល និងបញ្ជាថែមទៀត។ ម៉ាស៊ីនព្រីននេះក៏អនុញ្ញាតអោយអ្នកប្រើប្រាស់មើលទៅលើ PDF files ចេញពី USB memory media របស់ពួកគេមុនពេលធ្វើការព្រីនថែមទៀត។ ម៉ាស៊ីនព្រីនទាំងនេះអាចរកទិញបានចាប់ពីខែកញ្ញាឆ្នាំ 2019 នេះតទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន