no-alternative title
no-alternative title

Vivobook S531 ដែលជាកុំព្យូទ័រយួរដៃដ៏ពេញនិយមបំផុតរបស់ពិភពលោក បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា

កាលពីថ្ងៃអាទិត្យទី 22 ខែកញ្ញា ឆ្នាំ 2019 ក្រុមហ៊ុន អេស៊ូស បានសម្ពោធផលិតផលថ្មីរបស់ខ្លួនជាផ្លូវការនៅអ៊ីអនម៉លសុខរាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ គឺមានការរៀបចំយ៉ាងទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ដោយមានការដាក់តាំងពិព័រណ៍ជាមួយកុំព្យូទ័រទាំង 5 ពណ៌ ដែលជាជម្រើសពិសេសសំរាប់យុវវ័យក្នុងការជ្រើសរើស និងស្រឡាញ់ទៅតាមចំណង់ចំណូលចិត្តក៏ដូចជាបុគ្គលិកលក្ខណៈរៀងៗខ្លួន។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺយើងឃើញមានការចាប់រង្វាន់កុំព្យូទ័រសេរ៊ីចុងក្រោយ 1 នេះ ដែលមានតម្លៃរហូតដល់ទៅ 789 ដុល្លា រួមទាំងកាដូជាច្រើនសន្ធឹកសន្ធាប់ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Lawrence LIU ដែលជាប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុន Asus ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអោយដឹងថា លោកពិតជាមានក្តីសោមនស្សរីករាយជាខ្លាំងដែលតែងតែមានឱកាសនាំចូលនូវផលិតផលបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Asus មកកាន់ប្រទេសកម្ពុជា អោយទាន់ទៅនឹងសម័យកាលបច្ចេកវិទ្យាពិភពលោក។ 

លោកបានបានបន្តថា នេះគឺជាម៉ូដែលពិសេស 1 ដែលអាចអោយអ្នកទាំងអស់គ្នាជ្រើសរើសទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន ជួយសំរួលដល់ការងារប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នា និងមានតម្លៃថោកសមរម្យបំផុត។ ទាំងនេះហើយដែលអាចជួយលើកស្ទួយវិស័យអេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាជួយអោយសេដ្ឋកិច្ចជាតិទាំងមូលរីកចំរើនផងដែរ។

លោកបានបន្តទៀតថា ការផលិតកុំព្យូទ័រដែលមានការរចនា និងបច្ចេកវិទ្យាលេខ 1 ទាំងគុណភាព និងតម្លៃសមរម្យ គឺនៅតែជាគោលជំហរដ៏រឹងមាំរបស់ក្រុមហ៊ុនអេស៊ូសរហូត ហើយនេះជាហេតុដែលយើងទទួលបានភាពជោគជ័យជាប់លំដាប់ថ្នាក់លេខ 1 រហូតមកដល់សព្វថ្ងៃ។ លោកនៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឈានទៅមុខជារាងរហូតជាមួយក្រុមហ៊ុនអេស៊ូស។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន