no-alternative title
no-alternative title

Samsung ប្រកាសចេញលក់ម៉ូនីទ័រឆ្លាតវៃស៊េរីថ្មីរបស់ខ្លួនដែលទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ TizenOS នៅទីផ្សារប្រទេសកូរ៉េខាងត្បូង

កាលពីថ្ងៃច័ន្ទម្សិលមិញនេះក្រុមហ៊ុន Samsung Electronics បាននិយាយថាខ្លួននឹងប្រកាសចេញលក់ម៉ូនីទ័រឆ្លាតវៃរបស់ខ្លួននៅទីផ្សារកូរ៉េខាងត្បូង។ ម៉ូនីទ័រឆ្លាតវៃ ឬ Smart Monitor ស៊េរីថ្មីនេះគឺមានចំនួនពីរម៉ូដែលគឺ 32-inch UHD M7 និង 27-inch FHD M5 ហើយម៉ូនីទ័រទាំងពីរស៊េរីនេះគឺទ្រទ្រង់ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Tizen OS-based Smart Hub ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចបើកមាតិកាកម្សាន្តផ្សេងៗបានដោយផ្ទាល់នៅលើពួកវាដោយមិនចាំបាច់ធ្វើការតភ្ជាប់ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ Desktop ឡើយ ឬអាចហៅថា All-in-One Desktop ក៏បាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូនីទ័រឆ្លាតវៃរបស់ Samsung ទាំងពីរនេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi ហើយនិងសេវាកម្ម OTT សម្រាប់សេវាកម្មកម្សាន្តដូច Youtube, Netflix និង Wave ជាដើម។ ជាងនេះទៅទៀតពួកវាក៏មានដំឡើងមកជាមួយនឹងមុខងារ remote access និង Microsoft Office 365 Cloud Service ថែមទៀតផង។ ម៉ូនីទ័រឆ្លាតវៃទាំងពីរនេះមានភ្ជាប់មកជាមួយនឹង remote control ដែលទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ជាដោយសំឡេង Bixby Voice recognition ដែលធ្វើអោយការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងភាពទំនើបបំផុត ដូចនេះរាល់មាតិកាទាំងឡាយគឺស្ថិតនៅលើបបូរមាត់របស់អ្នកប្រើ។ 

ជាងនេះ ទៅទៀតពួកវាក៏ទ្រទ្រង់នូវមុខងារ Samsung Dex, Smartphone monitoring និង Tap View ដែលអនុញ្ញាតិអោយអ្នកប្រើអាចធ្វើការភ្ជាប់អេក្រង់ស្មាតហ្វូនទៅប្រើនៅលើអេក្រង់ដ៏ធំរបស់ពួកវាបានថែមទៀតផង ដែលផ្តល់នូវភាពកាន់តែងាយស្រួលទាំងការប្រើប្រាស់ និងការកម្សាន្ត។ អ្វីដែលកាន់តែពិសេសគឺពួកវាទ្រទ្រង់នូវមុខងារ Apple AirPlay 2 សម្រាប់ភ្ជាប់ការប្រើប្រាស់ជាមួយនឹង Smart iOS Devices ផងដែរ។ សម្រាប់ម៉ូដែល Samsung 32-inch UHD M7 Smart Monitor គឺមានភ្ជាប់នូវរន្ធដោតសាកភ្លើង និងចម្លងទិន្នន័យ ប្រភេទ USB-C ដែលទ្រទ្រង់កំលាំងសាកភ្លើង 65W និងល្បឿនផ្លាស់ប្តូរទិន្នន័យចេញចូលបានលឿនកម្រិត 10Gbps, មានបន្ថែមនូវរន្ធដោត USB2.0 និងប្រព័ន្ធបច្ចេកវិទ្យា Bluetooth 4.2 ថែមទៀតផង។ 

ហើយអ្វីដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់គឺអេក្រង់របស់ Smart Monitor ស៊េរីថ្មីទាំងពីរនេះមានភ្ជាប់នូវបច្ចេកវិទ្យា Adaptive Picture និង Eye Save ដើម្បីជួយការពារភ្នែករបស់យើងពីការជះពន្លឺខ្លាំងចេញពីអេក្រង់ រួមទាំងមានប្រព័ន្ធ Speaker បំពងសំឡេងកម្រិត 2-channel  កំលាំងស្រែកចេញបាន 5W ដែលធ្វើអោយការកម្សាន្ត និងការប្រើប្រាស់កាន់តែមានភាពសម្បូរបែបថែមមួយកម្រិតទៀត។ Smart Monitor- TizenOS ស៊េរីថ្មីទាំងពីរនេះត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ $399 សម្រាប់ម៉ូដែល 32-inch UHD M7 និងខ្ទង់ $229 សម្រាប់ម៉ូដែល 27-inch FHD M5៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន