no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន LG បង្ហាញនូវម៉ាស៊ីនបញ្ចាំងរូបភាពថ្មីចំនួន 2 ដែលមានគោលដៅសម្រាប់សហគ្រាស និងអាជីវកម្មជាច្រើន

នៅដើមសប្តាហ៍នេះ ក្រុមហ៊ុន LG Electronics បានបង្ហាញនូវម៉ាស៊ីនបញ្ចាំងរូបភាពកម្រិតភាពច្បាស់ខ្ពស់ចំនួន 2 ម៉ូឌែល។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាពថ្មីនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ និយាយថា គឺមានគោលដៅសម្រាប់សហគ្រាស និងអាជីវកម្មជាច្រើន ហើយវាក៏ជាផ្នែកមួយនៃម៉ូឌែល ProBeam Series ផងដែរ ពីព្រោះថា ផលិតផលម៉ូឌែល LG ProBeam Series នេះគឺមានគោលដៅសម្រាប់ទីផ្សារអាជីព។ ការបង្ហាញនូវម៉ាស៊ីនចាក់បញ្ចាំងរូបភាពទាំង 2 នេះក៏ប្រកាសចេញនៅលើទីផ្សារផងដែរ ដោយសារតែម៉ាស៊ីនចាក់បញ្ចាំងរូបភាព CineBeam នេះ គឺមានគោលដៅសម្រាប់ទីផ្សារអ្នកប្រើប្រាស់ទូទៅ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូឌែលថ្មីទាំងពីរនេះ គឺមានដូចជា BU60PST និង  BF60PST។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាពទាំងពីរនេះ គឺមានកម្រិតពន្លឺ 6,000 ANSI lumen។  បន្ថែមពីនេះទៀតនោះ សម្រាប់ Laser របស់វា គឺមានប្រភពពន្លឺដែលអាចប្រើប្រាស់បានដល់ទៅ 20000 ម៉ោង។ នៅក្នុងរបាយការណ៍របស់ TheElec បានបញ្ជាក់ថា ម៉ាស៊ីនចាក់បញ្ចាំងរូបភាព  BU60PST របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ គឺមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 4K ហើយវាអាចប្រើប្រាស់បានទំហំអេក្រង់ដល់ទៅ 300 inch។

របាយការណ៍របស់ TheElec បានបន្ថែមថា ម៉ាស៊ីនចាក់បញ្ចាំងរូបភាពថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹង web browsers ផងដែរ។ មុខងារនេះ នឹងអនុញ្ញាតអោយម៉ាស៊ីនចាក់បញ្ចាំងរូបភាពនេះ អាចភ្ជាប់ទៅកាន់អ៊ីនធឺរណិតបាន។ ម៉ាស៊ីនចាក់បញ្ចាំងរូបភាពនេះ អាចចែករំលែកអេក្រង់ជាមួយនឹងស្មាតហ្វូន Android ផងដែរ ក្នុងនោះ វាក៏អាចធ្វើការភ្ជាប់ Wireless ទៅកាន់ Notebooks និងស្មាតហ្វូនជាច្រើនថែមទៀតផង៕  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍