no-alternative title
no-alternative title

Huawei FreeBuds 4i កាសស្តាប់ត្រចៀកអត់ខ្សែស៊េរីថ្មីតម្លៃ $79 មានភ្ជាប់នូវមុខងារ ANC និងមានថ្មកាន់បានដល់ 10 ម៉ោង

ក្រុមហ៊ុន Huawei ទើបបានប្រកាសចេញកាសស្តាប់ត្រចៀកអត់ប្រើខ្សែស៊េរីថ្មីរបស់ខ្លួនម៉ូដែល FreeBuds 4i ដែលមានភ្ជាប់នូវមុខងារ ANC (Active Noise Cancelling) សម្រាប់ទប់សំឡេងរំខានពីខាងក្រៅ, មានថ្មកាន់ភ្លើងប្រើប្រាស់បានយូរ, ការឌីស្សាញឡើងប្រកបដោយភាពស្រស់ស្អាត រួមនឹងបច្ចេកវិទ្យាសំឡេងគុណភាពខ្ពស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei FreeBuds 4i ត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងបែប 3D Bionic មានទំហំតូច ស្រស់ស្អាត មានភ្ជាប់ជាមួយទ្រនាប់ក្បាលកាសជាជ័រទន់ទំហំស្របទៅនឹងរន្ធត្រចៀក ដែលមិនធ្វើអោយឈឺត្រចៀកនៅពេលពាក់ប្រើយូរ។ ជាងនេះទៅទៀតនៅលើគូទកាសទាំងសងខាងភ្ជាប់នូវមុខងារ Cap active touch sensitive ដែលអនុញ្ញាតអោយយើងអាចគ្រប់គ្រងមុខងារផ្សេងៗដោយការប៉ះនៅលើគូទរបស់កាសតែម្តង។ ហើយវាក៏ទ្រទ្រង់នូវមុខងារ AI Life Application សម្រាប់ស្មាតហ្វូនដែលប្រតិបត្តិការលើ EMUI11 ឬខ្ពស់ជាងនេះ។ យើងអាចចុចប៉ះគូទកាសខាងស្តាំ ឬឆ្វេងសម្រាប់ការចាក់ រឺបញ្ឈប់ការចាក់តន្ត្រី ប្តូរបទចម្រៀង និងទទួលទូរស័ព្ទហៅចូលជាដើម ហើយចុចជាប់ប្រមាណពីរបីវិនាទីដើម្បីបើកដំណើរការមុខងារ Active Noise Cancelling, Transparent mode និងបិទមុខងារទាំងពីរនេះតែម្តង។

Huawei FreeBuds 4i ភ្ជាប់នូវថ្មទំហំ 55mAh នៅលើគ្រាប់កាសទាំងសងខាង និងទំហំ 215mAh សម្រាប់ប្រអប់របស់វា។ Huawei បញ្ជាក់ថា ថ្ម FreeBuds 4i សាកពេញម្តងគឺអាចកាន់ក្នុងការចាក់តន្រ្តីស្តាប់បានដល់ 7.5 ម៉ោងជាមួយការបើកដំណើរការមុខងារ ANC និងបន្តដល់ 10 ម៉ោងប្រសិនបើបិទមុខងារ ANC។ ហើយសម្រាប់ការសាកជាមួយប្រអប់របស់វាគឺប្រើពេលប្រមាណ 60 នាទីទើបសាកពេញ 100% ចំនែកប្រអប់របស់វាគឺប្រើពេលប្រមាណ 90 នាទីដើម្បីសាកពេញ 100% និងអាចបន្តកាន់ថាមពលប្រើប្រាស់បានដល់ទៅ 22 ម៉ោង។ FreeBuds 4i ក៏មានភ្ជាប់នូវមុខងារ wear detection ដែលជាមុខងារពិសេសមួយ ដោយវានឹងបញ្ឈប់ការចាក់តន្ត្រីនៅពេលដែលយើងដកកាសចេញពីត្រចៀក និងដំណើរការចាក់ឡើងវិញនៅពេលដាក់កាសចូលត្រចៀកវិញ។ ហើយសម្រាប់ការតភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗគឺវាប្រើនូវបច្ចេកវិទ្យា Bluetooth v5.2។

Huawei FreeBuds 4i មានជម្រើសបីពណ៌គឺខ្មៅ ស និងក្រហម។ ហើយកាសស៊េរីថ្មីនេះនឹងមានចេញលក់ក្នុងទីផ្សារប្រទេសចិននៅថ្ងៃទី 08 ខែមិនា ខាងមុខ ជាមួយតម្លៃខ្ទង់ប្រហែល $79៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន