no-alternative title

ចង់ដឹងថា លក្ខណៈសម្បត្តិដ៏ប្រណិតនៃឡេបថប Gaming អេក្រង់ភ្លោះ Zephyrus Duo 15 SE របស់ ROG មានអ្វីពិសេសទេ? តោះតាមដានជាមួយគ្នា!

ASUS Republic of Gamers (ROG) បានបើកបង្ហាញពីឡេបថប Gaming អេក្រង់ភ្លោះដែលសម្រិតសម្រាងយ៉ាងពិសេសគឺ Zephyrus Duo 15 SE  ដែលមានកម្រាស់ស្តើងត្រឹមតែ 20.9mm និងទម្ងន់ត្រឹមតែ 2.4kgតែប៉ុណ្ណោះ ព្រមជាមួយនឹងរូបរាងដែលរចនាឡើងយ៉ាងទាក់ទាញសាកសមទៅនឹងគ្រប់បរិយាកាស។ ខាងក្រោមនេះ គឺជាចំណុចលម្អិតរបស់ផ្នែកសំខាន់ៗនៃ Zephyrus Duo 15 SE

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GPU and CPU ជំនាន់ថ្មី

ឡេបថបដ៏ប្រណិតនេះបំពាក់នូវ CPU ប្រភេទ  AMD Ryzen™ 9 5900HX និង GPU NVIDIA® GeForce RTX™ ទំហំដល់ទៅ 3080 ។ CPU បានផ្តល់នូវល្បឿនដ៏លឿនមិនគួរអោយជឿសម្រាប់ការងារធ្ងន់ៗដូចជាការកែរូប, 3D rendering, និង streaming។ អ្វីដែលរឹតតែពិសេសគឺថ្មរបស់ឡេបថបនេះមានកម្លាំងដល់ទៅ 90Whr ដែលជាកម្លាំងធំជាងគេបើប្រៀបធៀបទៅហ្នឹងឡេបថប Gaming ផ្សេងទៀត។ ដែលលើសពីនេះ ជាមួយនឹងទំហំ DDR4 16G+16G និង ទំហំ storage 1TB PCIE G3 SSD ធ្វើអោយឡេបថប Zephyrus Duo របស់យើងអាចប្រើប្រាស់សម្រាប់ការងារជាច្រើនក្នុងពេលតែមួយដោយគ្មានភាពរអាក់រអួល ហើយនឹងមានភាពរហ័សក្នុងការបើកចូលទៅប្រើប្រាស់កម្មវិធីឬហ្គេមគ្រប់ប្រភេទទាំងអស់ដោយមិនបាច់រង់ចាំយូរ។

Upgraded main display និង ROG ScreenPad Plus

អេក្រង់ធំរបស់ ROG Zephyrus Duo 15 SE មានទំហំ 15.6 អ៊ិញជាប្រភេទអេក្រង់ Full HD ដែលមានល្បឿន 300 Hz សម្រាប់ refresh rate និងប្រើពេលតែ 3ms សម្រាប់ response time ផងដែរ។  បន្ថែមពីនោះ នៅពេលយើងបើកគម្របឡេបថប យើងនឹងឃើញអេក្រង់ទីពីរដែលមានហៅថា ROG ScreenPad Plus ទំហំ 14.1 អ៊ិញដែលត្រូវបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បានហើបឡើងប្រហែល 13 ដឺក្រេ ដែលមានលក្ខណៈបែបជម្រាលដើម្បីងាយស្រួលក្នុងការមើល និងការប្រើថាច់ស្គ្រីន(Touchschreen)អោយកាន់តែមានភាពជិតស្និទ្ធ ងាយស្រួល។ 

ការដែលបង្កើតអោយមានអេក្រង់ពីរបែបនេះគឺពិតជាមានអត្ថប្រយោជន៍ច្រើនមែនទែន ព្រោះបើគិតចំពោះអ្នកប្រើប្រាស់ឡេបថបនេះសម្រាប់លេងហ្គេម ក្នុងពេលតែមួយពួកគេអាចលេងហ្គេមយ៉ាងរលូនជាមួយនឹងអេក្រង់ធំ ហើយអាចបន្តការលេងឈែត ការជជែកកម្សាន្តតាមបែបអនឡាញនិងគ្រប់គ្រងទៅលើការ Live ផ្សេងៗនៅអេក្រង់ផ្នែកខាងក្រោមនេះផងដែរ។ សម្រាប់ Content Creator វិញក៏អាចធ្វើការលើអេក្រង់ធំដោយគ្មានភាពរញ៉េរញ៉ៃ  ព្រោះអាចបើក toolbars, timelines, និង reference materials ផ្សេងៗនៅលើអេក្រង់ទី២បាន។ អេក្រង់ថាច់ស្រ្គីន(Touchscreen) នេះក៏អាចដំណើរការបានជាមួយនឹង ASUS Pen active stylus ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់សម្រាប់សរសេរអក្សរនិងគូររូបបាន។

 

អេក្រង់ទាំងពីរនេះបានប្រើបច្ចេកវិទ្យា Adaptive-Sync សម្រាប់ការផ្គូផ្គង refresh rate របស់ panel ជាមួយនឹង frame rate របស់ GPU។ ការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់នេះបានជួយបំបាត់បញ្ហារូបភាពដាច់ៗ, កាត់បន្ថយភាពរអាក់រអួលនៃចលនារូបភាពព្រមទាំងកាត់បន្ថយបញ្ហាដំណើរការរូបភាពយឺតជាងការបញ្ជារ។ អេក្រង់ទាំងពីរនេះក៏ធានានូវភាពត្រឹមត្រូវនៃពណ៌ដែលបំពេញតាមតម្រូវការរបស់ creators និងអនុញ្ញាតឱ្យអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍ក្រាហ្វិចដូចដែល developer និងអ្នករចនាបានគ្រោងទុកផងដែរ។

Innovative Cooling

ROG បានកំណត់ឡើងវិញនូវភាពត្រជាក់របស់ឡេបថបកម្រាស់ស្តើង ROG Zephyrus, ដោយបំពាក់នូវ ប្រព័ន្ធត្រជាក់ថ្មីមានឈ្មោះថា AAS Plus ព្រមជាមួយនឹងប្រលោះដែលមានក្រោមអេក្រង់ ROG ScreenPad Plus  បានបង្កើនលំហូរខ្យល់បន្ថែមរហូតដល់ទៅ 30% លើសពីការរចនារបស់ AAS មុន ដូច្នេះវាអនុញ្ញាតអោយផ្តល់ថាមពលបន្ថែមដល់ processors ដោយមិនមានការកើនឡើងនៃកម្រិតសម្លេងរំខានឡើយ។ គន្លឹះមួយដែលធ្វើអោយមានការប្រសើរឡើងបែបនេះគឺកង្ហារ Arc Flow ត្រូវបានរចនារូបរាងស្លាបកង្ហារថ្មីអាចបក់យកខ្យល់បានច្រើនជាងមុនជាមួយរូបរាងមុតស្រួចកម្រាស់ស្តើងត្រឹមតែ 0.1mm របស់វាដែលនៅតែអាចបន្តវិលទោះ RPMs ខ្ពស់ក៏ដោយ ធ្វើអោយវាបានបង្កើនចរន្តខ្យល់ដល់ទៅ 13% បើប្រៀបទៅនឹងកង្ហារជំនាន់មុនៗ។ 

ថាមពលចល័ត

ថាមពលថ្មដែលមានកម្លាំងខ្លាំងដល់ទៅ 90Wh បានផ្តល់នូវពេលវេលាប្រើប្រាស់ដ៏យូរដោយមិនចាំបាច់សាកថ្ម ហើយបច្ចេកវិទ្យាដែលសាកថ្មលឿននាំឱ្យថ្មត្រលប់មក 50% វិញ ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ។  ឡេបថបនេះក៏អាចសាកថ្មពីឧបករណ៍ដែលមានរន្ធសាក Type C កម្លាំង 100W បានដែរ។ ការដែលអាចសាកថ្មពី Power Bank  បានក៏ជួយសម្រួលដល់ការយកឡេបថបទៅតាមខ្លួនដោយកាត់បន្ថយការស្វែងរករន្ធសាកនៅតាមកន្លែងសាធារណៈផ្សេងផងដែរ។ 

បន្ថែមកម្រិតសម្លេង និងច្រោះការកាត់បន្ថយសម្លេងរំខានចេញ

បច្ចេកវិទ្យា Dolby Atmos បានធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាខ្លួននៅចំកណ្តាលនៃសកម្មភាពរបស់ឡេបថបនេះជាមួយនឹង 5.2.1-channel virtual surround sound។ ចំនួននៃ Speaker របស់ឡេបថបនេះ ត្រូវបានបន្ថែមលើសពីចំនួន Speaker របស់ឡេបថប original Zephyrus Duo គុណនឹង២ សម្លេង tweeters fire ពីរបានជះសម្លេងតម្រង់ទៅរកអ្នកប្រើប្រាស់ ស្របពេលដែល woofers បំពងសម្លេងបាស់ផ្ទប់ជាមួយនឹងតុយ៉ាងរន្ថើន។ 

ឡេបថបនេះក៏ជួយបំបាត់នូវសម្លេងរំខាន (Two-Way AI Noise Cancelation) ដែលធ្វើអោយការឈែតជាសម្លេងកាន់តែប្រសើរជាមុនដោយកាត់ចោលនូវសម្លេងមិនចាំបាច់ ទាំងសម្លេង input និង output។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកលេងហ្គេមអាចជជែកគ្នាជាមួយនឹងក្រុមរបស់ខ្លួនកាន់តែងាយស្រួល ចំណែក creators អាចថតសម្លេងបានច្បាស់ល្អមិនថានៅក្នុងបរិយាកាសបែបណា ហើយគ្រប់គ្នាដែលប្រើប្រាស់ឡេបថបពិតជាទទួលបាននូវអារម្មណ៍រីករាយជាមួយការជជែកគ្នាដោយសម្លេងច្បាស់បែបនេះ។

 

ខាងក្រោមនេះជាតារាងតម្លៃ និង Specs របស់ឡេបថប Zephyrus Duo 15 SE

អាចស្វែងរកទិញនៅតាមបណ្តាហាងខាងក្រោម

- ភ្នំពេញ: https://bit.ly/2Ys1vtS  

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO  

- បាត់តំបង (Battambong): https://bit.ly/2FGi120  

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន