no-alternative title
no-alternative title
no-alternative title
no-alternative title

ROG Zephyrus M16 ដែលជា Gaming Laptop ស៊េរីថ្មីរបស់ ASUS ត្រូវបានហាងលក់រាយមួយប្រកាសចេញលក់ហើយក្នុងតម្លៃខ្ទង់ $1,844

ក្នុងព្រឹត្តិការណ៍ CES2021 កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន ASUS បានបញ្ចេញម៉ាស៊ីនកុំព្យូទ័រយួរដៃជាច្រើនស៊េរីមានដូចជាម៉ាស៊ីនម៉ាក ROG Series 2021 និង Zephyrus Series 2021 ជាដើម ហើយម៉ាស៊ីនមួយចំនួនក៏ត្រូវបានក្រុមហ៊ុនប្រកាសចញនូវលក់ជាមួយតម្លៃផ្លូវការណ៍រួចហើយ ប៉ុន្តែ ម៉ូដែលខ្លះទៀតក៏មិនទាន់បានប្រកាសចេញលក់ និងតម្លៃផ្លូវការណ៍នោះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តួរយ៉ាងដូចជាម៉ាស៊ីន Asus ROG Zephyrus M16 Series ដែលជា Gaming Laptop ស៊េរីថ្មី 2021 នេះចឹង ដែលទើបតែត្រូវបានបណ្តាញចែកចាយលក់បន្តឈ្មោះថា Mironet.cz បានចុះក្នុងបញ្ចីលក់របស់ពួកគេជាមួយតម្លៃខ្ទង់ $1,844។ ដែលជាតម្លៃគឺធូរថ្លៃច្រើនបើធៀបនឹងអម្បូរកុំព្យូទ័រយួរដៃម៉ាក ROG ដែលជា Gaming Laptop ម៉ាកល្បីមួយនេះ។ សម្រាប់លក្ខណៈនៃការឌីស្សាញផ្នែកខាងក្រៅរបស់ Asus ROG Zephyrus M16 គឺមានភាពប្រហាក់ប្រហែលនឹងម៉ូដែល ROG Strix G15 2021 ដែរ គ្រាន់តែ Zephyrus M16 បានបំពាក់នូវខួរក្បាលម៉ាស៊ីនរបស់ Intel ស៊េរី Tiger Lake Silicon ប៉ុណ្ណោះ មិនមែន AMD Ryzen 5000 Series ដូច ROG Strix G15 នោះទេ។

Asus ROG Zephyrus M16  ដែលចេញលក់នៅលើបណ្តាញចែកចាយ Mironet ជាមួយតម្លៃខ្ទង់ $1,844 គឺប្រើប្រាស់នូវខួរក្បាលម៉ាស៊ីន Intel 11th Gen CPU ស៊េរី Core i7 លេខ 11800Hs   មានរ៉េមទំហំ 16GB ជាមួយអង្គ GPU NVIDIA GeForce RXT3060 ទំហំ 6GB និងថាសរឹងផ្ទុកទិន្នន័យទំហំ 512GB M.2 SSD ដែលខុសពីម៉ាស៊ីន Zephyrus M16 ដូចគ្នាដែលក្រុមហ៊ុនបានបង្ហាញនៅលើគេហទំព័រផ្លូវការណ៍របស់ ROG ដែលប្រើនូវខួរក្បាល Intel 11th Gen CPU ស៊េរី Core i9-11900H និងមានថាសរឹងផ្ទុកទិន្នន័យទំហំដល់ទៅ 2TB M.2 SSD។

បន្ថែមពីនេះសម្រាប់ម៉ាស៊ីន ROG Zephyrus M16 ដែលចេញលក់នៅលើបណ្តាញ Mironet គឺបំពាក់នូវបន្ទះអេក្រង់ IPS LCD កម្រិតបង្ហាញ Full-HD+ (1920x1080px) ខ្នាត 16:10 ratio ទំហំ 16.1 អ៊ីញ គាំទ្រកម្រិត refresh rate 144Hz ដែលទាបជាងអេក្រង់របស់ម៉ាស៊ីនដែលក្រុមហ៊ុនបានដាក់បង្ហាញនៅលើគេហទំព័រ ROG ដែលមានអេក្រង់កម្រិត WQHD និងគាំទ្រកម្រិត refresh rate 165Hz។ ដូចនេះ យើងដឹងហើយថា កត្តាដែលធ្វើអោយបណ្តាញ Mironet ដាក់លក់កុំព្យូទ័រ Gaming Laptop ម៉ាក់ ROG Zephyrus M16 តម្លៃក្រោម $2,000  គឺដោយសារតែម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះមានគុណសម្បត្តិទាបជាងម៉ាស៊ីនដែលក្រុមហ៊ុន ASUS បានដាក់បង្ហាញនៅលើគេហទំព័រ ROG ទាំងកំលាំងម៉ាស៊ីន ទំហំថាសរឹងផ្ទុកទិន្នន័យ និងកម្រិត Refresh rate អេក្រង់ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន