no-alternative title
no-alternative title

Asus Zenbook UX434FL លេបថបជំនាន់ថ្មី ដែលមានរាងស្តើង មានភ្ជាប់ជាមួយនឹង ScreenPad ដំបូងគេ

លេបថបដែលមានរូបរាងស្តើងងាយស្រួលយកតាមខ្លូន ដែលកំពុងតែមានភាពពេញនិយម នាពេលបច្ចុប្បន្ននេះ គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ តួយ៉ាងដូចជា Asus Zenbook UX434FL នេះអញ្ចឹង វាដែលត្រូវបានកែច្នៃឡើងដោយមានរចនាបទប្លែកថ្មីពណ៍ ខៀវដ៍ស្រស់ស្អាតដែលរំលេចដោយឡូហ្គូ ASUS ពណ៍ទឹកមាសនៅចំកណ្តាលនៃផ្ទៃលេបថប មានរូបរាងស្តើង  ម៉ាស៊ីនខ្លាំងជាងមុន មានបំពាក់នៅIR Camera អេក្រង់ពេញទៅដល់ទៅ92% ថែមទាំងមានអេក្រង់បន្ថែមនៅ ScreeenPad ទៀតផង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រចនាបទនិងរូបរាងដ៍ល្អឥតខ្ចោះ៖ Zenbook UX434FLមានទំហំស្តើង 16.9 មីលីម៉ែត្រ និងទម្ងន់ត្រឹមតែ 1.26 គីឡូទំហំអេក្រង់ 14 អ៊ីញ ដែលទំហំនៃអេក្រង់ដល់ទៅ៩២%នៃផ្ទៃលេបថបទាំងមូល រចនាបទប្រភេទនេះពិតជាផ្តល់នូវភាពងាយស្រួលយ៉ាងខ្លាំងដល់ការសិក្សា ការធ្វើការប្រចាំថ្ងៃនិងការកំសាន្ត ដោយងាយស្រួលក្នុងការយកតាមខ្លូនទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។  

Zenbook UX434FL ផ្ទៃខាងលើនៃលេបថបនេះគឺស្រោបដោយពណ៌ខៀវដែលមានឡូហ្គូ ASUS នៅចំកណ្តាលពណ៌ទឹកមាសរំលេចដោយភាពស្រស់ស្អាត បន្ថែមពីនេះគឺនៅលើ  ក្តារចុចKeyboardដែលមើលទៅមានភាពPremiumខុសប្លែកពីលេបថបដ៏ទៃ។ លេបថបនេះមានក្តារចុចភ្លឺពីខាងក្រោមBacklit Keyboard ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើនៅទីងងឹត រីឯការបើកលេបថបនេះវិញលេបថបនេះនឹងហើបបាតក្រោមឡើងដែលវាជំនួយដល់ការបឺតខ្យល់ចេញចូលនៃលេបថប ការបញ្ចេញសម្លេងAudio និងការTypingផងដែរ។

សម្រាប់រន្ធដោតវិញ លេបថបនេះមានដូចជារន្ធដោតកាស់មួយ រន្ធUSB 2.0មួយ រន្ធMicro SD Cardមួយ រន្ធសាកថ្មមួយ រន្ធHDMIមួយ រន្ធUSB 3.1 Gen 2 មួយ និងរន្ធUSB Type C Gen 2មួយ។

បន្ទះអេក្រង់ : ការរចនានៃ Zenbook UX434FL ត្រូវបានផ្តល់នូវទំហំល្អឥតខ្ចោះគឺ អេក្រង់Nanoedge ដែលមានរូបរាងស្តើងដែលសាកសមនឹងជ្រុងទាំងបួននៃលេបថបជំនាន់ថ្មីមួយនេះ ពោរពេញដោយភាពទាក់ទាញ។ Zenbook UX434FL ក៍បានបំពាក់នៅបច្ចេកវិទ្យាទំនើបដោយអេក្រង់លាតដ៍ទៅ 92% នៃផ្ទៃលេបថប ។បើយើងក្រឡេកទៅមើលអេក្រង់លេបថបមួយនេះវិញ គឺពិតជាច្បាស់ល្អមែនទែន ដែលមាន Resolutionដល់ទៅ(1920 x 1080 Pixels)ដែលធ្វើអោយគុណភាពនៃរូបភាពនៅលើលេបថបនេះមានភាពច្បាស់ល្អបំផុត 

សមត្ថភាពខ្លាំង : បើយើងនិយាយពីសមត្ថភាពនៃ Zenbook UX434FL គឺពិតជាអស្ចារ្យមែនទែនដោយសារ Zenbook 14 UX434FLបានបំពាក់ជាមួយនូវ I5-10210Uនិង Intel Core i7-10510Uជំនាន់ទី10នឹងមានGPU MX250ដែលបំពាក់Ram 8GB រីឯទំហំផ្ទុកវិញដល់ទៅ 512G PCIE ដែលជាប្រភេទPCIe SSD នឹងជួយអ្នកប្រើប្រាស់ធ្វើការបានច្រើនជាងមុននិងរហ័សជាងមុន។លើសពីនេះទៅទៀត លេបថបនេះបានភ្ចាប់មកជាមួយWI-FI5ដែលធ្វើអោយការទាញយកទិន្នន័យផ្សេងៗ ការមើលវីឌីអូរ នៅលើInternetមានល្បឿនលឿនរហ័សជាងមុន។ ចំណុចខ្លាំងមួយទៀតរបស់Zenbook UX434FL នោះគឺថ្មកាន់បានយូររហូតដល់ជាង១២ម៉ោងដែលអាចអោយអ្នកធ្វើការលើលេបថបនេះបានកាន់យូរនិងផ្តល់ភាពងាយស្រួល។

អេក្រង់ ScreenPad 2.0 ថ្មី : ចំណុចដ៍ទាក់ទាញនិងថ្មីនៃ Zenbook UX434FL នោះគឺ ScreenPad 2.0ដែលមានទំហំ5.65អ៊ីញដែលមានTouchscreen ដែលអាចប្រើប្រាស់នៅមុខងារជាច្រើននិងអាចជាអេក្រង់ជំនួយដល់ការងារផ្សេងៗក្នុងពេលតែមួយផងដែរ។

បន្ថែមពីនេះ ScreenPad 2.0 ផ្តល់ជូននូវមុខងារនិងអត្ថប្រយោជន៍ថ្មីៗជាច្រើន អេក្រង់នៅScreeenPad នេះមានមុខងារក្នុងការជួយបង្កើនផលិតភាពនៃការធ្វើការដែលជួយឱ្យមានលំហូរការងារកាន់តែមានប្រសិទ្ធភាពនិងមានភាពប្រសើរឡើង។  ScreenPad 2.0 នេះក៍ បានបូកបញ្ខូលជាមួយនឹងមុខងារជាច្រើនដូចជាQuick Keyដែលយើងអាចប្រើបញ្ជារមុខងារពិបាកៗផ្សេងៗ មុខងារHandwritingសម្រាប់ការគូសវៀសអក្សរភ្លាមៗ និងមុខងារ Number សម្រាប់វាយបញ្ចូលទិន្ន័យជាលេខភ្លាមៗ។

 

តម្លៃនៃលេបថបZenbook UX434FL:  ចំណុចធំៗដ៍ល្អខាងលើនេះគឺពិតសាកសមទៅនឹងតម្លៃនៃលេបថបនេះខ្លាំងណាស់ដែលខាងក្រោមនេះគឺជាតារាងតម្លៃរបស់Zenbook UX434FL :

នៅខាងក្នុងប្រអប់អ្នកនឹងឃើញកុំលេបថបនេះដែលមានមកជាមួយជាមួយ និងសៀវភៅណែនាំមួយចំនួននិងដុំសាកថ្មមួយ អ្នកអាចទទួលបានស្រោមការពារមួយដ៍ស្រស់ស្អាតដែលមានបន្ថែមជាពិសេសនៅក្នុងប្រអប់របស់Zenbook UX434FL ផងដែរ។ សរុបមកគឺ Zenbook UX434FL គឺជា ម៉ូឌែលលេបថបដ៏ពិសេសសម្រាប់អ្នកប្រើប្រាស់ក្នុងការងារ ការសិក្សារផ្សេងៗ ដែលមានលក្ខណៈPremium សាកសមបំផុតសម្រាប់អ្នកចូលចិត្តប្រើប្រាស់ម៉ូឌែលជំនាន់ថ្មី ។ទាំងសមត្ថភាពខ្លាំងទាំងមានមុខងារដ៏អស្ចារ្យគឺពិតជាសាកសមទៅនឹងតម្លៃនៃលេបថបZenbook UX434FL ពិតមែន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន