no-alternative title
no-alternative title

HONOR ត្រៀមបង្ហាញចេញនូវបច្ចេកវិទ្យាសាកថ្មកម្រិត 200W Fast Charging សម្រាប់កុំព្យូទ័ររបស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ

នៅថ្ងៃនេះ ក្រុមហ៊ុនចំនួន 2 គឺក្រុមហ៊ុន OPPO និង vivo បានបង្ហាញនូវបច្ចេកវិទ្យា 125W និង 120W Fast Charging របស់ខ្លួនហើយ។ តាមរយៈព័ត៌មានថ្មីៗនេះ ក៏បានសសេរថា ក្រុមហ៊ុនទាំងពីរនេះ ក៏នឹងបន្តធ្វើការបង្កើនទៅលើបច្ចេកវិទ្យានៃការបញ្ចូលថាមពលថ្មនេះ ដល់ទៅកម្រិត 3 ខ្ទង់ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងងាកមកមើលក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់គេវិញ គឺមិនមានបច្ចេកវិទ្យាបែបនេះទេ ដោយសារក្រុមហ៊ុន Huawei បានផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាជាច្រើន ដែលធ្វើអោយជីវិតរបស់អ្នកប្រើប្រាស់កាន់តែងាយស្រួល។  នៅពេលនេះ ដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូននានាដែលបានបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗនេះ ក្រុមហ៊ុន Honor ដែកជាបុត្រសម្ព័ន្ធរបស់ Hauwei បានប្រកាសថា ឆាប់ៗនេះ ខ្លួននឹងប្រកាសចេញនូវ Fast Charging ថ្មីរបស់ខ្លួនដែរហើយ ដែលបច្ចេកវិទ្យានេះ នឹងប្រើប្រាស់នៅលើកុំព្យូទ័រ Notebooks ជាមុនសិន។

បច្ចេកវិទ្យាសាកថ្មនេះ គឺមានកម្រិតដល់ទៅ  200W Fast Charge ថែមទៀតផង។ តាមការបញ្ជាក់របស់ Weibo blogger @Ark បានអោយដឹងថា កុំព្យូទ័រលេងហ្គេមរបស់ក្រុមហ៊ុន Honor ថ្មីមួយ ដែលភ្ជាប់ជាមួយនឹងលេខកូដ FRD គឺមាន Power Adapter កម្រិតដល់ទៅ 200W និងមានថាមពល 20V voltage, 10A current ហើយនិងមានលេខម៉ូឌែល  HW-200A00P00។

ប្រភពនេះ បានបញ្ជាក់ទៀតថា សម្រាប់ថាមពល  200W នេះ គឺមិនមែនជាកម្រិតដែលខ្ពស់បំផុតនៅក្នុងកុំព្យូទ័រ Notebook នោះទេ ដោយសារតែមានម៉ូឌែលជាច្រើនទៀត គឺមានកម្រិតនៃបច្ចេកវិទ្យាដល់ទៅ 230W។ Honor 200W Adapter នេះគឺផ្អែកនៅលើ USB-C+PD។ បើតាមដឹងនោះ ក្រុមហ៊ុន Honor នឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី 16 ខែកក្កដានេះហើយព្រឹត្តិការណ៍ នឹងមានការបង្ហាញ Notebooks ថ្មីជាច្រើន មានដូចជា Honor MagicBook Pro គឺដំណើរការនៅលើ AMD ្Platform រួមជាមួយនឹង Gaming Notebook ដំបូងបំផុតរបស់ក្រុមហ៊ុន Honor ផងដែរ។ កុំព្យូទ័រនេះ បញ្ចូលថាមពលថ្មបាន 50% នៅក្នុងពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន