no-alternative title
no-alternative title
no-alternative title
no-alternative title

Canon imageCLASS MF746Cx គឺជាម៉ាស៊ីនព្រីនដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការព្រីនពណ៌កូល័រជាមួយនឹងម៉ាស៊ីនព្រីន 4-in-1

Canon imageCLASS MF746Cx គឺជាម៉ាស៊ីនព្រីនដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការព្រីនពណ៌កូល័រជាមួយនឹងម៉ាស៊ីនព្រីន 4-in-1 ជាមួយនឹងការឌីស្សាញដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងការប្រើប្រាស់នៅការិយាល័យ។ ម៉ាស៊ីនព្រីន MF746Cx ថ្មីនេះ គឺមានសមត្ថភាពខ្ពស់ ផ្តល់នូវល្បឿនលឿន គុណភាពនៃការព្រីនកាន់តែអស្ចារ្យ និងមុខងារពិសេសៗជាច្រើនទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ 5-inch Colour Touchscreen LCD និងមុខងារ Duplex Auto-Document

ម៉ាស៊ីនព្រីន MF746Cx មានភ្ជាប់ជាមួយនឹងអេក្រង់ 5-inch colour touch screen LCD ដែលផ្តល់នូវភាពងាយស្រួលក្នុងការទស្សនា និងប្រតិបត្តិទៅលើការងារជាច្រើនទៀតរបស់អ្នក។ កាន់តែពិសេសជាងនេះទៀតនោះ ម៉ាស៊ីនព្រីននេះមានភ្ជាប់ជាមួយនឹង Duplex Auto Document Feeder (DADF) ដែលអាចផ្ទុកបាននូវក្រដាសដល់ទៅ 50 សន្លឹក ហើយវាមានភ្ជាប់ជាមួយនឹង Contact Image Sensors (CIS)ចំនួន 2 ដែលអនុញ្ញាតអោយអ្នកអាចធ្វើការស្កេននៅក្នុងពេលដំណាលគ្នាថែមទៀត។ វាមានប្រសិទ្ធិភាពខ្ពស់នៅក្នុងការស្កេនដោយមិនមានការបាត់បង់នូវគុណភាពនៃការស្កេននោះទេ។

ដំណោះស្រាយនៃការព្រីនតាមរយៈទូរស័ព្ទ និងសេរីភាពជាមួយនឹងប្រព័ន្ធ Wireless

នៅក្នុងដំណោះស្រាយនៃអាជីវកម្មទូរស័ព្ទចុងក្រោយបំផុតរបស់ក្រុមហ៊ុន Canon អ្នកអាចធ្វើការព្រីន និងស្កេនឯកសារ រូបភាព Web pages និងអ៊ីម៉ែលជាច្រើនទៀតដោយគ្រាន់តែចុចនៅលើ App មួយនេះ។ ម៉ាស៊ីនព្រីន MF746Cxនេះក៏មានផ្តល់នូវ Option ក្នុងការចែករំលែកនូវម៉ាស៊ីនព្រីននេះតាមរយៈប្រព័ន្ធ Wireless នៅក្នុងបណ្តាញរបស់អ្នកថែមទៀត។ ម៉ាស៊ីនព្រីននេះក៏បង្កើតឡើងជាមួយនឹងប្រព័ន្ធ  Access Point ដែលផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ស្មាតហ្វូនដោយមិនចាំបាច់ប្រើប្រាស់នូវ Router នោះទេ។

ការផ្ទុកទំហំក្រដាសបានច្រើន និង Application Library

ម៉ាស៊ីនព្រីន វ នេះមានភ្ជាប់ជាមួយនឹងមុខងារ PCL និង  Adobe Postscript 3™ ដែលផ្តល់នូវភាពងាយស្រួលក្នុងការព្រីនផងដែរ។ វាក៏មានភ្ជាប់ជាមួយនឹង Cassette ដែលមានក្រដាសចំនួន ៥៥០ សន្លឹក ហើយអ្នកអាចបន្ថែមនូវក្រដាសបានដល់ទៅ ៨៥០ សន្លឹក។ កម្មវិធី Application Library ក៏ជួយអ្នកកាន់តែឆ្លាតវៃ និងប្រសិទ្ធិភាពបំផុតក្នុងការប្រើប្រាស់។ អ្នកអាចធ្វើការរក្សាទុក និងធ្វើការព្រីនបានតាមរយៈ Pre-set ដែលអ្នកបានកំណត់ដោយគ្រាន់តែចុចនៅលើប៊ូតុងនេះ។

មុខងារ Auto Duplex Printing និងបច្ចេកវិទ្យា Near Field Communication (NFC)

អ្នកអាចធ្វើការព្រីនបានយ៉ាងងាយស្រួលជាមួយនឹងមុខងារ automatic duplex printing ដែលអ្នកអាចធ្វើការព្រីនទៅលើក្រដាសសងខាងបានយ៉ាងងាយស្រួល។ ម៉ាស៊ីនព្រីន MF746Cx នេះក៏មានការបន្ថែមនូវមុខងារ NFC ផងដែរ។ សរុបមក ម៉ាស៊ីនព្រីននេះភ្ជាប់ជាមួយនឹង Canon All-in-One toner cartridge ដែលអាចធ្វើការព្រីនបានបរិមាណចំនួនច្រើន និងសន្សំសំចៃបំផុត៕

លក្ខណៈសម្បត្តិរបស់ម៉ាស៊ីនព្រីន MF746Cx៖

•ព្រីន ស្កេន កូពី ហ្វាក់

•ល្បឿននៃការព្រីន (A4)៖ រហូតដល់ទៅ 27ppm (mono/colour)

•កម្រិតភាពច្បាស់នៃការព្រីន៖  1,200 x 1,200dpi 

•ការតភ្ជាប់៖ Gigabit Ethernet, WiFi, Direct Connection, NFC 

•ចំនួននៃការព្រីនប្រចាំខែ៖ 750 - 4,000 ទំព័រ

អាចរកជាវបាននៅ៖ https://www.facebook.com/SenzeBistroBar/ 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍