no-alternative title
no-alternative title

ចាប់យកភាពជោគជ័យក្នុងការលេងហ្គេមជាមួយនឹងកុំព្យូទ័រ MSI ដែលដំណើរការដោយបន្ទះឈីប AMD ដែលពិតជាខ្លាំងក្នុងការប្រើប្រាស់

នៅក្នុងពេលដែលហ្គេមប្រភេទឌីជីថលមានការកើនឡើងខ្លាំងក្លា និងក្លាយជាផ្នែកមួយនៃការពេញនិយមបំផុតរបស់ពិភពលោកនោះ ក្រុមហ៊ុន MSI បាននាំយកនូវកុំព្យូទ័រលេងហ្គេមជាច្រើនស៊េរីដែលមានសមត្ថភាពខ្លាំងក្លាដើម្បីបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមជាច្រើនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រប្រភេទ MSI ដែលប្រើប្រាស់នូវបន្ទះឈីប AMD នេះគឺមានម៉ូឌែលដូចជា Alpha 15 និង 17 ដែលត្រឡប់មកវិញជាមួយនឹងសមត្ថភាពខ្លាំងក្លា និងលក្ខណៈពិសេសជាច្រើនទៀតដូចជាបន្ទះឈីប 7nm AMD mobile processor ចុងក្រោយបំផុត និងបច្ចេកវិទ្យាក្រាហ្វិកកាតចុងក្រោយបំផុតថែមទៀត។

កម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យា AMD 7NM TECHNOLOGY ចុងក្រោយបំផុត

នៅក្នុងការឌីស្សាញឡើងសម្រាប់អ្នកលេងហ្គេមដែលស្វែងរកនូវបច្ចេកវិទ្យាចុងក្រោយ និងកម្រិតខ្ពស់បំផុតនោះ កុំព្យូទ័រ MSI AMD Alpha 15និង 17 នេះមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ (cutting-edge hardware)ដូចជាបន្ទះឈីប AMD Ryzen™ 7 4800H mobile processor និងក្រាហ្វិកកាតប្រភេទ AMD Radeon™ RX 5600M ដែលធ្វើអោយម៉ាស៊ីនលេងហ្គេមនេះខ្លាំងក្លាគ្មានគូប្រៀបនោះទេ ពិសេសគឺសម្រាប់ការស្ទ្រីមថែមទៀតផង។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា 7nm នេះបានផ្តល់នូវល្បឿនដ៏ខ្លាំងក្លា និងសមត្ថភាពដ៏អស្ចារ្យសម្រាប់ការងារ Multi-tasking ការដំណើរការកម្មវិធីធ្ងន់ៗ ឬការលេងហ្គេមលំដាប់កំពូលៗដូចជា “Grand Theft Auto V", "Shadow of the Tomb Raider" និង “Borderlands 3" បានដោយគ្មានបញ្ហានោះទេ។

បទពិសោធន៍នៃការលេងហ្គេមកាន់តែងាយស្រួលជាមួយនឹងអេក្រង់ AMD FREESYNC™ PREMIUM 144 HZ លឿនក្នុងការប្រើប្រាស

សម្រាប់កម្រិត Refresh rate គឺពិតជាសំខាន់មែនទែននៅក្នុងការលេងហ្គេម។ កុំព្យូទ័រ Alpha 15 និង 17 នេះមានភ្ជាប់ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 144 Hz AMD FreeSync™ Premium ដែលផ្តល់នូវរូបភាពច្បាស់ និងពណ៌ស្រស់ស្អាតទាក់ទាញជាពិសេសគឺការលេងហ្គេមប្រកបដោយភាពឆ្លាតវៃបំផុត។ បច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់នេះអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃការទស្សនា និងការលេងហ្គេមដោយគ្មានភាពរអាក់រអួលនោះទេ។

កុំព្យូទ័រ ALPHA 15 & 17 សមត្ថភាពខ្លាំងក្លានៅក្នុងការស្ទ្រីម

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រ Alpha 15 និង 17 នេះមានភ្ជាប់ជាមួយនឹងសមាសភាគជាច្រើនដែលពិតជាខ្លាំងក្លាបំផុតសម្រាប់អ្នកលេងហ្គេមដូចជា per-key RGB gaming keyboard និង Speakers ដែលលឺខ្លាំងក្នុងការប្រើប្រាស់ថែមទៀត។ ដំណោះស្រាយទៅលើប្រព័ន្ធផ្តល់នូវភាពត្រជាក់ Cooler Boost 5 thermal របស់ក្រុមហ៊ុន MSI ធ្វើការធានាថាការលេងហ្គេមរបស់អ្នកគឺគ្មានការរំខានដោយសំឡេង ឬកំដៅនោះទេ។ កុំព្យូទ័រត្រកូល Alpha series នេះមានភ្ជាប់ជាមួយនឹងរន្ធបំភាយកំដៅដល់ទៅ ៧ ដែលធ្វើអោយលំហូរនៃខ្យល់ដំណើរការបានយ៉ាងរលូន។

គួរបញ្ជាក់ផងដែរថា Alpha series គឺនៅតែជាកុំព្យូទ័រលេងហ្គេមប្រណិត និងទំនើបបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងការឌីស្សាញដែលមានរូបរាងស្រស់ស្អាត និងរឹងមាំនោះ កុំព្យូទ័រនេះមានសមត្ថភាពខ្លាំងដែលអ្នកលេងហ្គេមជាច្រើនមិនគួរមើលរំលងនោះទេ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន