no-alternative title
no-alternative title
no-alternative title
no-alternative title

Anker បញ្ចេញឧបករណ៍ PowerExpand 12-in-1 USB-C PD Media Dock ដែលមានមុខងារប្រើប្រាស់ច្រើនយ៉ាង និងចេញលក់ក្នុងតម្លៃខ្ទង់ $131

ក្រុមហ៊ុនផលិតគ្រឿងបរិក្តាសម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រ និងទូរស័ព្ទដៃរបស់ចិន Anker បានប្រកាសចេញនូវឧបករណ៍ស៊េរីថ្មីមួយដែលផ្តល់នូវអត្ថប្រយោជន៍ប្រើប្រាស់ដ៏អស្ចារ្យ និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ។ Anker PowerExpand 12-in-1 USB-C PD Media Dock គឺជាមជ្ឈមណ្ឌលសម្រាប់ធ្វើតភ្ជាប់ជាមួយឧបករណ៍ដ៏សម្បូរបែបមួយដែលផ្តល់អោយយើងនូវភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃវបានកាន់តែរលូនជាមួយមុខងារដ៏សម្បូរបែបមិនធ្លាប់មានពីមុនមក។ ឧបករណ៍ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងមានរាងមូលតូចល្មមទំហំធំជាងកំភួនដៃមនុស្សចាស់បន្តិច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើឧបករណ៍នេះមានមកជាមួយរន្ធសម្រាប់តភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗចំនួន 12 រន្ធដោយក្នុងនោះរួមមានរន្ធដោតម៉ាយក្រូហ្វូន, SD/ microSD, USB-C3.1, 2x USB-A, HDMI2.0, DP1.4, PC Input/Output និង Network Port (Ethernet RJ45)។ PowerExpand 12-in-1 USB-C PD Media Dock  មានរន្ធសាកភ្លើងចូលជាប្រភេទ USB-C ដែលទ្រទ្រង់កំលាំងសាកចូលល្បឿនលឿនដល់ទៅ 45W។ ហើយវាក៏ផ្តល់អោយយើងជាអ្នកប្រើប្រាស់អាចធ្វើការកូពីរូបភាព ចម្រៀង និងវីដេអូចេញចូលបានលឿនតាមរយះរន្ធ USB-A ជាមួយល្បឿនដល់ទៅ 5Gbps ថែមទៀតផង។ 

ចំនែករន្ធសម្រាប់ដោត SD/microSD វិញមានលទ្ធភាពអាចទ្រទ្រង់បានជាមួយនឹងម៉េមូរីកាតគ្រប់ប្រភេទតែម្តងក្នុងការចម្លងរូបភាព ឬវីដេអូហ្វាល់។ បន្ថែមពីនេះសម្រាប់រន្ធ DisplayPort និង HDMI2.0 ដែលភ្ជាប់នៅលើ Board របស់វាអាចអោយយើងធ្វើការតភ្ជាប់ទៅកាន់អេក្រង់ម៉ូនីទ័របានច្រើនក្នុងពេលតែមួយដែលផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់បំពេញកិច្ចការងារក៏ដូចជាការកម្សាន្តបានច្រើនក្នុងពេលដំណាលគ្នាធ្វើអោយកិច្ចការងារ និងការកម្សាន្តប្រចាំថ្ងៃរបស់យើងប្រព្រឹត្តិទៅដោយភាពរលូន និងលឿនរហ័សទាន់ចិត្ត។ 

PowerExpand 12-in-1 USB-C PD Media Dock មានភ្ជាប់មកជាមួយឆ្នាំងសាកកំលាំង 65W, ខ្សែ USB-C និង USB2.0។ ហើយឧបករណ៍នេះអាចទ្រទ្រង់បានជាមួយនឹងឧបករណ៍ដំណើរការដោយ MacOS, iPadOS, Windows, Linux និង Chrome OS ប៉ុន្តែសម្រាប់ឧបករណ៍ Android គឺមិនមាននៅក្នុងបញ្ចីរបស់ Anker នោះទេ។ ឧបករណ៍ស៊េរីថ្មីដែលមានមុខងារច្រើនយ៉ាងរបស់ Anker មួយនេះមានដាក់លក់នៅលើបណ្តាញលក់ទំនិញអនឡាញ Taobao របស់ចិនជាមួយតម្លៃ CNY899 ឬខ្ទង់ប្រហែល $131 ហើយវាក៏ឃើញមាននៅលើបញ្ចីលក់របស់បណ្តាញ Amazon ផងដែរ ហើយវាអាចនឹងត្រូវលក់នៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែចំពោះតម្លៃគឺមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន