no-alternative title

ជាវម៉ាស៊ីនកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី MSI GF63 Thin នៅថ្ងៃនេះ នឹងទទួលបាននូវការផ្តល់នូវប្រូម៉ូសិន Cashback 25 ដុល្លារភ្លាមៗ

គិតមកទល់នឹងពេលនេះ ក្រុមហ៊ុន MSI បាននាំមុខគេទៅលើ កុំព្យូទ័រលេងហ្គេមដែល មានអានុភាពខ្លាំងក្លាជាមួយនឹងសមត្ថភាពដែលគ្មានដែនកំណត់ និងក្រាហ្វិក ដែលបំពាក់នូវបច្ចេកវិទ្យា លេចធ្លោជាងគេបំផុតរបស់ពិភពលោក។ គ្រប់ម៉ាស៊ីនកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី របស់ក្រុមហ៊ុននេះ គឺខ្លាំង និងមានតម្លៃសមរម្យបំផុត។ តួរយ៉ាងដូចជា MSI GF63 THIN នេះចឹង គឺមាន រូបរាងស្រស់ស្អាតស្តើងកម្រាស់ត្រឹមតែ 21.7 mm និងទម្ងន់ 1.86 គីឡូក្រាមតែប៉ុណ្ណោះ។

MSI GF63 Thin ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងបន្ទះឈីបថ្មី NVIDIA® GeForce GTX™ 1650 ជាមួយ 4GB GDDR6 ដែលលឿនជាង មុនដល់ទៅ 126% និងប្រើប្រាស់នូវស្ថាបត្យកម្មនៃការឌីស្សាញ ថ្មីដែលពោរពេញទៅ ដោយភាពច្នៃប្រឌិតខ្ពស់ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះ មានរូបរាងស្តើងបំផុត លឿនបំផុត និងមានសម្លេងស្ងាត់បំផុតរបស់ពិភពលោក។ MSI GF63 Thin បំពាក់រ៉េមទំហំ 8G និងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 512GB ហើយនេះ គឺជាម៉ាស៊ីនកុំព្យូទ័រលេងហ្គេមដែលមាន កម្រាស់ស្តើងបំផុត ដែលអ្នកអាចយកតាមខ្លួនបានគ្រប់ទីកន្លែងបានយ៉ាងស្រួល។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រស៊េរីថ្មី MSI GF63 Thin នេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® Core™ i5-10500H-Processor ជំនាន់ទី 10 ដែលមានអង្គគណនាចំនួន 6 គ្រាប់ដែលមានការបង្កើនល្បឿនលឿនជាងមុនដល់ទៅ 15% ថែមទៀតផង។ កាន់តែពិសេសជាងនេះទៀតនោះ ម៉ាស៊ីនកុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹងគែម Bezel ស្តើងមែនទែនដែលធ្វើអោយអេក្រង់របស់វាកាន់តែធំក្នុងការទស្សនា និងការកម្សាន្តថែមទៀតផង។

 

ជាមួយនឹងការឌីស្សាញនូវគែមស្តើងបែបនេះ អេក្រង់របស់វាគឺមានទំហំដល់ទៅ 15.6" Full HD (1920x1080), IPS level ថែមទៀត។ វាគឺជាជម្រើសដ៏ល្អបំផុត និងជាដៃគូដ៏ជិតស្និទ្ធិរបស់អ្នកថែម ទៀតផង។ កុំព្យូទ័រនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។

MSI GF63 Thin នេះ មានភ្ជាប់ជាមួយនឹងថាមពលថ្មខាំ្លងដែលអាចប្រើប្រាស់បានចាប់ពី 7 ម៉ោង ឡើង ទៅសម្រាប់ការកម្សាន្ត និងការងាររបស់អ្នក។ ថាមពលថ្មនេះ គឺបានធ្វើតេស្តដោយស្តង់ដារ MobileMark 2014។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង NAHIMIC 3 ដែលមានការពង្រឹងទៅលើប្រព័ន្ធសំឡេង 3D surround sound នៅក្នុងហ្គេមបានយ៉ាងល្អបំផុត ហើយវាក៏ងាយស្រួលក្នុងការគ្រប់គ្រងទៅលើតន្ត្រី ខ្សែភាពយន្ត និងការខលនៅក្នុងសន្និសីទ បានថែមទៀត។

អ្វីដែលរំភើបជាងនេះទៀតនោះ កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹង AUDIO BOOST ដែលបង្កើនសំឡេងលឺខ្លាំងជាងមុនដល់ទៅ 30% នេះ គឺដោយសារតែការប្រើប្រាស់នូវ AMP (Audio Power Amplifier) និងរន្ធដោតកាសពណ៌មាស។ នៅក្នុងការសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នោះ កម្មវិធី MSI APP Player នាំយកនូវបទពិសោធន៍ក្នុងការលេងហ្គេមយ៉ាងសម្បូរបែបរវាងស្មាតហ្វូន និង PC នេះ ហើយវាក៏មានមុខងារជាច្រើនទៀតដែលអ្នកអាចធ្វើការបញ្ជាបានផងដែរដូចជាការប្រើប្រាស់ភ្លើងនៅលើ Keyboard និងការពង្រឹងទៅលើក្រាហ្វិកបានថែមទៀតជាមួយនឹងមុខងារ Multi-Task នោះ។ 

ជាវម៉ាស៊ីនកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី MSI GF63 Thin នៅថ្ងៃនេះ នឹងទទួលបាននូវការផ្តល់នូវប្រូម៉ូសិន Cashback 25 ដុល្លារភ្លាមៗ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន