no-alternative title
no-alternative title
no-alternative title

ASUS ROG Zephyrus 2023 Series បានបង្ហាញវត្តមានផ្លូវការណ៍ក្នុងព្រឹត្តិការណ៍ CES2023 ជាមួយជម្រើសច្រើនស៊េរី

ក្រុមហ៊ុន ASUS បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីៗប្រចាំឆ្នាំ 2023 នៅក្នុងព្រឹត្តិការណ៍ CES2023។ ក្រុមហ៊ុនផលិតកុំព្យូទ័រ Laptop ល្បីឈ្មោះរបស់តៃវ៉ាន់មួយនេះបានប្រកាសចេញស្រឡាយម៉ាស៊ីន Gaming Laptop ជាច្រើនដូចជា ASUS ROG Strix G16 (2023), ROG Strix 17 (2023), ROG Strix G18 (2023), ROG Zephyrus M16 (2023), ROG Zephyrus G16 (2023), ROG Zephyrus G14 (2023), និង ROG Zephyrus Duo 16 (2023)។ ហើយនៅក្នុងអត្ថបទនេះ យើងនឹងផ្តោតទៅលើស្រឡាយ ROG Zephyrus Series តែប៉ុណ្ណោះ។

ASUS ROG Zephyrus M16 (2023)

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូដែលដំបូងនេះបានបំពាក់នូវបន្ទះអេក្រង់ទំហំ 16-inch កម្រិត QHD+ ទំហំ 2560x1600px។ ចំពោះម៉ូដែលនេះ Asus បានផ្តល់នូវជម្រើសពីរគឺ Nebula HDR និង Nebula Display។ ម៉ាស៊ីន Laptop ស៊េរីថ្មីនេះបានបំពាក់នូវអង្គគណនា Intel-Core i9-13900H CPU ភ្ជាប់ជាមួយអង្គក្រាហ្វិច Nvidia GeForce RTX4090 GDDR6 ទំហំ 16GB GPU។ ROG Zephyrus M16 (2023) គាំទ្ររ៉េមទំហំដល់ 64GB ជាប្រភេទ DDR5 ជាមួយរន្ធ SO-DIMM Slots និងថាសរឹងផ្ទុកទិន្នន័យទំហំ 2TB ជាប្រភេទ PCIe 4.0 SSD។ 

 

Zephyrus M16 មានថ្មទំហំ 90Wh, មានក្តារចុចជាប្រភេទ backlit chiclet keyboard, 4 x woofers with Smart Amp technology, 2 x tweeters, Dolby Atmos, Hi-Res Audio និងដំណើរការដោយ Windows 11។ បន្ថែមពីនេះ ROG Zephyrus M16 (2023) នៅមានភ្ជាប់មកជាមួយ Wi-Fi 6E, Bluetooth 5.2, USB -A 3.2, USB-C ឬ Thunderbolt 4, DisplayPort 1.4, Power Delivery USB 3.0, USB-C 3.2, DisplayPort 1.4, Power Delivery 3.0, HDMI 2.1, 3.5mm audio jack, DC-in, និង Kensington lock។

ASUS ROG Zephyrus G16 (2023)

ចំពោះ ROG Zephyrus G16 (2023) មានអេក្រង់ទំហំ 16-inch ជាមួយជម្រើសកម្រិតបង្ហាញចំនួនពីរគឺ Nebula Display Quad-HD+ ទំហំ 2560x1600px និង Full-HD+ ទំហំ 1920x1200px។ ម៉ូដែលនេះបានបំពាក់អង្គគណនា 13th Gen Intel-core i9-13900H CPU ភ្ជាប់ជាមួយ Nvidia RTX4070 GDDR6 8GB GPU និងមានរ៉េមដល់ទំហំ 48GB DDR4 និងថាសរឹងទំហំ 2TB PCIe 4.0 SSD។ សម្រាប់រន្ធដំណរភ្ជាប់វិញ គឺដូចគ្នាទៅនឹង ROG Zephyrus M16 ដែរ គ្រាន់តែ Zephyrus G16 លើសនូវរន្ធ RJ45 Ethernet Port និង microSD Card Slot។'

ASUS ROG Zephyrus G14 (2023)

ងាកមកម៉ូដែលបន្ទាប់នេះវិញមានអេក្រង់ទំហំ 14-inch ជាមួយជម្រើសបង្ហាញចំនួន 3 ផ្សេងគ្នា គឺ Nebula HRD QHD+, Nebula  Display QHD+ និង Full-HD+។ សម្រាប់ម៉ាស៊ីនវិញ ROG Zephyrus G14 (2023) បានតំឡើងនូវ AMD Ryzen 9 Zen 4 CPU ជាមួយ Nvidia GeForce RTX4090 GPU ទំហំ 16GB GDDR6 រួមនឹងរ៉េមទំហំធំដល់ 48GB DDR4 និងថាសរឹងទំហំ 2TB PCIe 4.0 SSD។ ម៉ូដែលនេះមានថ្មទំហំ 76Wh រីឯផ្នែកផ្សេងៗទៀត គឺដូចគ្នាជាមួយម៉ូដែល ROG Zephyrus M16 ផងដែរ។

ASUS ROG Zephyrus Dou 16 (2023)

សម្រាប់ម៉ូដែលចុងក្រោយ គឺ ROG Zephyrus  Dou 16 (2023) បានបំពាក់អេក្រង់  Quad-HD+ ទំហំ 16-inch, ប្រើអង្គគណនា AMD Ryzen 9 Zen 4 Series CPU ជាមួយ Nvidia RTX4090 GPU 16GB GDDR6, មានរ៉េមទំហំធំដល់ 64GB DDR4, ថាសរឹងទំហំ 4TB PCIe 4.0 SSD និងថ្មទំហំ 90Wh។ ម៉ូដែលនេះមានក្តារចុចប្រភេទ  illuminated chiclet keyboard ចំនែកគុណសម្បត្តិផ្សេងៗទៀតក្រៅពីនេះ អាចនឹងដូចគ្នាជាមួយ ROG Zephyrus G14 (2023)។ សម្រាប់កុំព្យូទ័រ Laptop ស៊េរីថ្មីទាំងអស់របស់ Asus មិនទាន់ត្រូវបានបញ្ជាក់ពីតម្លៃ និងថ្ងៃដែលត្រូវចេញលក់លើទីផ្សារនៅឡើយទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន