no-alternative title
no-alternative title

ASUS Vivobook Pro 16X 3D OLED Glassless 3D បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ CES 2023

នៅក្នុងព្រឹត្តិការណ៍ CES 2023 នេះ ក្រុមហ៊ុន ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រ Laptops ជាច្រើនរបស់ក្រុមហ៊ុននេះ ហើយកុំព្យូទ័រមួយគឺជាម៉ូឌែលASUS Vivobook Pro 16X 3D OLED ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការមើលទោលើ Content នៅក្នុងទម្រង់ 3D ដោយមិនចាំបាច់ពាក់វ៉ែនតា 3D នោះទេ។ ខណៈពេលដែលវាធ្លាប់បាននូវកុំព្យូទ័រ Laptops ជាច្រើន និងអេក្រង់ជាច្រើនដែលធ្លាប់មានបច្ចេកវិទ្យានេះពីមុនមកនោះ ក្រុមហ៊ុន ASUS នឹងក្លាយជាក្រុមហ៊ុនមុនគេដែលប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅលើកុំព្យូទ័រដែលមានអេក្រង់ OLED នោះ។

កុំព្យូទ័រថ្មីនេះ មានអេក្រង់ទំហំ 16-អ៊ីង OLED បង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ 3200x2000 pixels និង 120Hz refresh rate។ ស្រទាប់អេក្រង់របស់កុំព្យូទ័រថ្មីនេះ គឺមាន optical resin នៅផ្នែកខាងលើដែលដំណើរការជាមួយនឹង  glass panel  និង lenticular lens layer ដែលអាចធ្វើការជាមួយនឹង eye-tracking cameras ដើម្បីធ្វើការ render រូបភាពបាននៅក្នុងទម្រង់ 2D និង 3D បានតាមរយៈ 2D/3D liquid crystal switching layer បាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រនេះ គឺមានការបំពាក់នូវបន្ទះឈីប Intel Core i9-13980HX processor ក្រាហ្វិកកាត  NVIDIA Ada RTX 40 series GPU និង Studio drivers ។ វាមានរ៉េម  64GB DDR5-4800 RAM និង 2TB PCIe Gen 4 SSD  ដែលមានល្បឿន  6500 MB/s ។ កុំព្យូទ័រនេះមាន Full HD IR webcam  ជាមួយនឹង shutter និងរន្ធផតជាច្រើនដូចជា 2x Thunderbolt 4 ports,  2x USB 3.2 Gen 1 Type-A, HDMI 2.1-out, Gigabit Ethernet, UHS-II SD card reader និង combo audio jack ។ កុំព្យូទ័រ Asus VivoBook Pro 16X 3D OLED នេះអាចរកទិញបាននៅក្នុងទម្រង់ 3D និង non-3D ហើយវាមានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ តម្លៃ និងកាលបរិច្ឆេទនៃការលក់នៅមិនទាន់ទម្លាយនៅឡើយទេ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន