no-alternative title
no-alternative title

នៅពេលនេះ Gaming Laptop ស៊េរីថ្មី MSI Titan GT77 មានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ!

យើងមើលឃើញថា MSI Titan GT77 Gaming Laptop ស៊េរីថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយសមត្ថភាពផ្នែករឹងខ្លាំងៗ នៅក្នុងតួរខ្លួនដែលមានការឌីស្សាញឡើងយ៉ាងប្រណិតសមសួនកម្រិត Premium តែម្តង។ ដោយតួរខ្លួនទាំងមូលរបស់ MSI Titan GT77 ត្រូវបានស្រោបពាសដោយលោហៈធាតុរួមផ្សំជាមួយជ័រ Plastic រលោង ដែលផ្តល់នូវទំងន់សមល្មមសម្រាប់កាន់ទៅមកតាមខ្លួន។

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Titan GT77 Gaming Laptop មានអេក្រង់ទំហំធំទូលាយដល់ទៅ 17.3 អ៊ីញជាប្រភេទ UHD-4K Display ល្បឿន 120Hz និងស្រោបការពារដោយសារធាតុកញ្ចក់ការពារចំនាំងពន្លឺ Anti-Glare Wide View Angle។ បន្ទះអេក្រង់របស់ MSI Gaming Laptop មួយនេះ គាំទ្រជាមួយបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិតស្តង់ដារ 100% DCI-P3 រួមនឹង vivid colors ដែលធ្វើឲ្យការបង្ហាញចេញទទួលបានគុណភាពទឹកពណ៌ច្បាស់ដិតជាមួយកម្រិតពន្លឺភ្លឺច្បាស់បំផុត។ ជាងនេះទៅទៀត ការរចនាគែម Bezel អេក្រង់តូចស្តើងជួយបង្កើនដល់ផ្ទៃបង្ហាញរបស់អេក្រង់ Titan GT77 មើលឃើញបានកាន់តែទូលាយ ល្អបំផុតសម្រាប់ការប្រើប្រាស់បំពេញកិច្ចការងារប្រចាំថ្ងៃ បើកគេហទំព័របានច្រើន Tab និងលេងហ្គេមបានច្បាស់ស្រឡះពេញភ្នែកតែម្តង។

មកលើផ្នែកឌីស្សាញផ្សេងទៀតនៅលើ MSI Titan GT77 គឺយើងទទួលបានកាមេរ៉ា Webcam កម្រិត HD-720px មួយគ្រាប់ស្ថិតនៅលើគែមអេក្រង់ខាងលើសម្រាប់ប្រើជាមួយវីដេអូខល និងប្រើសម្រាប់ស្កែនផ្ទៃមុខដោះសោរសុវត្ថិភាពដោយប្រើមុខងារ IR Scanner Sensor ជំនួសឲ្យការស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅលើផ្ទៃខាងក្រោមផ្ទាំង Keyboard។ និយាយពីផ្ទាំងក្តារ Keyboard នៅលើ MSI Titan GT77 វិញជាប្រភេទ Cherry Mechanical KB SteelSeries per-Key RGB ដែលមានភ្លើងពណ៌ចំរុះរំលេចក្រោមគ្រាប់ចុចនិមួយៗ និងមានចំនួន 99 Keys។ ហើយសម្រាប់ផ្ទាំងក្តារ TouchPad ទៀតសោធក៏មានទំហំធំល្មមផ្តល់ឲ្យការប្រើប្រាស់មានភាពងាយស្រួល ព្រមទាំងសំគាល់ស្នាមក្រយ៉ៅម្រាមដៃបានល្អថែមទៀតផង។

ចំពោះរន្ធ I/O Port នៅលើ Gaming Laptop ស៊េរីថ្មីនេះ យើងឃើញមានដូចជា USB-Type A Gen 2 ចំនួនពីរស្ថិតនៅលើគែមខាងឆ្វេងរួមជាមួយរន្ធ SD Card Reader, Audio Combo Jack និង DC-In សម្រាប់សាកភ្លើង រីនៅលើគែមខាងស្តាំយើងឃើញមានរន្ធ USB-Type A Gen 2 មួយទៀតរួមជាមួយរន្ធ Thunderbolt 4, mini-DisplayPort, HDMI និង RJ45 Network Port។ សម្រាប់រន្ធ HDMI, Thunderbolt 4 ហើយនិង mini-DisplayPort គឺអនុញ្ញាតិឲ្យយើងអាចធ្វើការភ្ជាប់បន្ថែមទៅកាន់អេក្រង់ម៉ូនីទ័របានចំនួន 4 ទៀតប្រសិនបើយើងត្រូវការ។

MSI Titan GT77 Gaming Laptop បានបំពាក់មកជាមួយកំលាំងម៉ាស៊ីនខ្លាំងដែលអូសដោយអង្គ CPU ជំនាន់ទី 12 របស់ Intel ស៊េរី Core i7 ភ្ជាប់មកជាមួយអង្គ GPU ស៊េរី NVIDIA GeForce RTX 3070 Ti រួមជាមួយរ៉េមប្រភេទ DDR5-4800 ទំហំ 32GB និងថាសរឹងផ្ទុកទិន្នន័យប្រភេទ SSD NVMe ទំហំ 1TB។ ហើយនៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់ MSI Titan GT77 មានដំឡើងមកជាមួយប្រព័ន្ធកង្ហាលចំនួន 4 ដំណើរការរួមគ្នាជាមួយប្រព័ន្ធបំពងសារធាតុត្រជាក់ចំនួន 7 ដើមដែលប្រើនូវបច្ចេកវិទ្យា Cooler Boost Titan ដើម្បីជួយបន្សាបកំដៅខាងក្នុងមាស៊ីនមិនឲ្យឡើងកំដៅខ្លាំងនៅពេលអូសការងារធំៗក្នុងរយះពេលយូរ ជាពិសេសការលេងហ្គេមតែម្តង។ ហើយបើនិយាយដល់ល្បឿនដំណើរការនៅលើ Gaming Laptop ស៊េរីថ្មីនេះ គឺពុំមានអ្វីជាឧបសគ្គនោះទេ ដោយរាល់កម្មវិធី និងហ្គេមដែលយើងដាក់អោយ គឺរត់បានយ៉ាងស៊ីផុយតែម្តងអត់មានបញ្ហាទាក់អាក់ឡើយ។ Gaming Laptop ស៊េរីថ្មីនេះគាំទ្រការដំឡើងមកជាមួយប្រតិបត្តិការ Microsoft Windows 11 Pro។ 

ក្រៅពីចំនុចសំខាន់ៗដែលបានបង្ហាញជាលំដាប់រៀងមក MSI Titan GT77  នៅមានភ្ជាប់មកជាមួយថ្ម កំលាំង 99.9Whr, ប្រព័ន្ធ Speaker បំពងសំឡេងដែលគាំទ្របច្ចេកវិទ្យា Dynamic Audio រួមជាមួយ Hi-Res និង Nahimic Sound ដែលផ្តល់នូវសំឡេងស្រែកចេញបានលឺខ្លាំងរងុំមិនលាន់រ៉ែរ រួមនឹងប្រព័ន្ធភ្ជាប់បណ្តាញឥតខ្សែ Wi-Fi 6E ថែមទៀតផង។

សរុបមក MSI Titan GT77 គឺជា Gaming Laptop ដែលមានភាពអស្ចារ្យបំផុតចេញពីក្រុមហ៊ុននាគរាជរបស់កោះតៃវ៉ាន់។ Gaming Laptop នេះត្រូវបានក្រុមហ៊ុនធ្វើការដំឡើងមកជាមួយផ្នែករឹងខ្លាំងៗ ដូចជា អង្គ CPU ខ្លាំងជំនាន់ទី 12 របស់ Intel ភ្ជាប់ជាមួយអង្គ GPU ខ្លាំងរបស់ NVIDIA គាំទ្រដោយរ៉េមជំនាន់ថ្មីចុងក្រោយមានទំហំធំ ថាសរឹងផ្ទុកទិន្នន័យជំនាន់ចុងក្រោយដែលជួយបង្កើនល្បឿនប្រើការកាន់តែរលូន មានថ្មទំហំធំកាន់ប្រើបានយូរម៉ោង និងជាពិសេសជា Gaming Laptop ដែលបំពាក់អេក្រង់គុណភាពបង្ហាញខ្ពស់បំផុតមិនធ្លាប់មានជាមួយនិងទំហំធំទូលាយបំផុតសម្រាប់ការប្រើប្រាស់ទស្សនាលេងកម្សាន្ត រួមនឹងចំនុចខ្លាំងៗជាច្រើនទៀត។

អីចឹង សម្រាប់ប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ ទៅលើម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ស៊េរីថ្មីរបស់ MSI មួយនេះ? ដោយបច្ចុប្បន្ននេះ MSI Titan GT77 មានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន