ASUS Zenbook Pro 15 Flip OLED (UP6502) ដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជា នៅក្នុងតម្លៃ $1399

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវកុំព្យូទ័រ Zenbook Pro 15 Flip OLED (UP6502) ស៊េរីថ្មីដ៏ខ្លាំងក្លាដែលបំពាក់នូវអេក្រង់ Intel® Evo™-certified convertible15.6-inch ដែលឌីស្សាញឡើងយ៉ាងប្រណិត និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zenbook Pro 15 Flip OLED នេះប្រើប្រាស់នូវអេក្រង់ 2.8K 120 Hz OLED touchscreen ដំបូងបំផុតរបស់ពិភពលោកដេលមានកម្រិតពណ៌ cinema-grade 100% DCI-P3 color gamut និង PANTONE® Validated ជាមួយនឹងវិញ្ញាបនបត្រ DisplayHDR™ True Black 500 ផងដែរ។ កុំព្យូទ័រនេះក៏ទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinlandសម្រាប់ការពារភ្នែកថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Zenbook Pro 15 Flip OLED នេះប្រើប្រាស់នូវបន្ទះឈីប 12th Generation Intel® Core™ i7 CPU និងក្រាហ្វិកកាតដាច់ Intel Arc™ A370M ដែលផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លា multitasking ហើយវាក៏មានបំពាក់នូវបច្ចេកវិទ្យា ASUS IceCool Plus thermal technology ដែលធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ។ ជាមួយនឹងរូបរាងស្តើង ស្រាល និងទាន់សម័យក្នុងការប្រើប្រាស់នោះ វាបំពាក់នូវ 360° ErgoLift hinge និងកាមេរ៉ា HD IR សម្រាប់ធ្វើការស្កេនមុខនៅពេលធ្វើការ Login ថែមទៀត។ វាក៏មានការប្រើប្រាស់នូវ ambient light និង RGB color sensor សម្រាប់កែប្រែទៅលើពន្លឺ និងពណ៌ដោយស្វ័យប្រវត្តិថែមទៀត។ សម្រាប់បទពិសោធន៍សំឡេងវិញនោះ វាប្រើប្រាស់នូវប្រព័ន្ធសំឡេង Harman Kardon-certified quad-speaker Dolby Atmos® audio system ដែលពិតជាពិរោះមែនទែន។

អេក្រង់ 2.8K 120 Hz OLED touchscreen ដំបូងបំផុតរបស់ពិភពលោក:

ជាមួយនឹងអេក្រង់ 2.8K 120 Hz OLED NanoEdge Dolby Vision 550-nit touchscreen ដំបូងបំផុតរបស់ពិភពលោកនៅលើកុំព្យូទ័រ Zenbook Pro 15 Flip OLED បានផ្តល់នូវពណ៌ដេលច្បាស់ និងលម្អិតបំផុតក្នុងការប្រើប្រាស់។ជាមួយនឹងការឌីស្សាញ NanoEdge ជាមួយនឹងគែម bezel ស្តើង និងអេក្រង់ 90% screen-to-body ratio រួមជាមួយនឹង PANTONE Validated ដែលបង្ហាញអំពីកម្រិតអេក្រង់ cinema-grade 100% DCI-P3 gamutដ៏អស្ចារ្យផងដែរ។ កុំព្យូ័រនេះទទួលបាននូវវិញ្ញាបនបត្រ DisplayHDR True Black 500 ដែលបង្ហាញនូវកម្រិត ultra-high contrast ដែលពិតជាច្បាស់មែនទែននៅក្នុងការប្រើប្រាស់។ វាក៏ទទួលបាននូវវិញ្ញាបនបត្រ TÜV Rheinland ផងដែរ។

 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា:

កុំព្យូទ័រ Zenbook Pro 15 Flip OLED នេះមានសមត្ថភាពខ្លាំងក្លាសម្រាប់ការងារ multitasking ដែលជួយបង្កើននូវប្រសិទ្ធិភាព និងភាពច្នៃប្រឌិតកាន់តែខ្ពស់ជាងមុន។ វាប្រើប្រាស់នូវសមាសភាគដេលមានគុណភាពខ្ពស់ដូចជាបន្ទះឈីប 12th Generation Intel Core i7 processor ចុងក្រោយបំផុត និងក្រាហ្វិកកាតដាច់ Intel Arc A370Mផងដែរ។ នៅក្នុងការឌីស្សាញសម្រាប់ការទស្សនាដ៏អស្ចារ្យ និងសមត្ថភាពខ្លាំងសម្រាប់ gamers និង creators នោះ ក្រាហ្វិកកាតដាច់នេះពិតជាផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យល្អបំផុតក្នុងការប្រើប្រាស់។ វាផ្តល់នូវ real-time ray tracing, mesh shading និង variable-rate shading (tier 2) ផងដែរ។

សម្រាប់បច្ចេកវិទ្យា ASUS IceCool Plus thermal technology នៅក្នុងកុំព្យូទ័រ Zenbook Pro 15 Flip OLED អាចធ្វើការបំភាយកំដៅបានយ៉ាងល្អតាមរយៈបំពង់បំភាយកំដៅ dual 8 mm heat pipesនិង dual 91-blade fans ដែលអាចជះកំដៅបានយ៉ាងល្អថែមទៀត។ សម្រាប់ fan blade របស់វាគឺមានទម្រង់ការឌីស្សាញជា 3D ដែលអាចបំភាយកំដៅបានយ៉ាងល្អបំផុត។ វាក៏មាន 3 cooling fan modes ដែលអាចបញ្ជាបានតាមរយៈ MyASUS app ផងដែរ។ សម្រាប់ល្បឿនវិញនោះ វាប្រើប្រាស់នូវ SSD storage ដែលអាច boot បានលឿន និងបច្ចេកវិទ្យា WiFi 6E (802.11ax) ចុងក្រោយបំផុត។ Zenbook Pro 15 Flip OLED មានរន្ធ I/O ports ជាច្រើនដែលងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀត។ វាមាន ultrafast Thunderbolt™ 4 USB-C® ports ដែលអាចសាកថ្មបានលឿន អេក្រង់ 4K និងការផ្ទេរទិន្នន័យបានដល់ទៅ 40 Gbps ។ វាក៏មាន 1x HDMI port និង 1x USB 3.2 Gen 2 Type-A port រួមជាមួយនឹង microSD card reader ផងដែរ។

 

ការឌីស្សាញដ៏ប្រណិតបំផុត:

ជាមួយនឹងការប្រើប្រាស់នូវ 360° ErgoLift hinge នៅលើកុំព្យូទ័រ Zenbook Pro 15 Flip OLED នេះបានផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការធ្វើការងារ និងការកម្សាន្ត ហើយវាអាចប្រើប្រាស់បានច្រើនទម្រង់ដូចជា laptop, tent, stand ឬថេប្លេតថែមទៀត។ សម្រាប់ ASUS ErgoSense keyboard គឺមានគម្លាតដល់ទៅ 19.05 mm ដែលងាយស្រួលក្នុងការវាយបញ្ចូលនូវពាក្យដែលអ្នកត្រូវការបានយ៉ាងលឿន។ វាក៏មាន ErgoSense touchpad សម្រាប់ការពារទៅលើស្នាមក្រយ៉ៅដៃ និងការពារទឹកបានយ៉ាងល្អថែមទៀត។

 

សម្រាប់ ASUS Pen 2.0 គឺជាដៃគូដ៏ល្អឥតខ្ចោះរបស់កុំព្យូទ័រ Zenbook Pro 15 Flip OLED នេះ។ ប៊ិច MPP 2.0 stylus នេះមានកម្រិត 4096 pressure levels និងអាចប្រើប្រាស់បានជា shortcut ជាច្រើន ហើយវាសាកថ្មតាមរយៈ USB-C charging ផងដែរ។ Zenbook Pro 15 Flip OLED នេះមានភ្ជាប់ជាមួយនឹង single-zone RGB keyboard backlight និងកាមេរ៉ា infrared (IR) ដែលអាចស្កេនមុខបានលឿននៅក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ វាក៏មាន ambient light និង RGB color sensor ។  បើនិយាយអំពីគុណភាពសំឡេងវិញនោះ Zenbook Pro 15 Flip OLED នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង Dolby Atmos stereo sound system ដែលទទួលបាននូវការទទួលស្គាល់ពីអ្នកជំនាញផ្នែកប្រព័ន្ធសំឡេងរបស់ក្រុមហ៊ុន Harman Kardon ថែមទៀត។ កុំព្យូទ័រនេះមានប្រព័ន្ធសំឡេងលឺខ្លាំង និងច្បាស់ពិរោះរណ្តំចិត្ត។ វាផ្តល់នូវការកម្សាន្តដែលពិតជាគ្មានគូប្រៀបនោះទេ។

កាលបរិច្ឆេទនៃការលក់និងតម្លៃ: 

ASUS Zenbook Pro 15 Flip OLED (UP6502) នេះដាក់លក់ជាផ្លូវការហើយនៅតាមហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1399 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងក្រុមហ៊ុន ASUS នៅក្នុងតំបន់របស់អ្នក៕

 

ព័ត៌មានពាណិជ្ជកម្ម