no-alternative title
no-alternative title

Asus បញ្ចេញកាបូបស្ពាយសម្រាប់កុំព្យូទ័រ ROG Gaming ទំហំ 16-អ៊ីង ដែលបំពាក់នៅប្រព័ន្ធការពារទឹក

ក្រុមហ៊ុន Asus ទើបតែបានធ្វើការប្រកាសចេញកាបូបស្ពាយសម្រាប់កុំព្យូទ័រយូរដៃ ROG Gaming ទំហំ 16-inch ដែលមានការរចនាឡើងយ៉ាងពិសេសជាមួយប្រព័ន្ធសុវត្ថិភាព និងផាសុខភាពសម្រាប់ការប្រើប្រាស់ ជាពិសេស គឺឡូយបំផុតសម្រាប់ Gamer ដែលជ្រើសរើសប្រើម៉ាស៊ីន Gaming Laptop ម៉ាក ROG។ ការកាបូបស្ពាយស៊េរីថ្មីនេះ មានឈ្មោះ Asus ROG  Ranger Gaming Backpack 16។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាបូបស្ពាយស៊េរីថ្មីនេះ មិនត្រឹមតែរចនាឡើងសម្រាប់ការប្រើប្រាស់ជាមួយនឹងម៉ាស៊ីន ROG Gaming Laptop ប៉ុណ្ណោះទេ ប៉ុន្តែ វាផ្តល់នៅទំហំធំទូលាយសម្រាប់ការទុកដាក់សំភារៈជាច្រើនទៀតបានដូចជាការដាក់ឆ្នាំងសាក, Tablet និងសំភារៈសំខាន់ៗជាច្រើនទៀត។

កាបូបស្ពាយ Asus ROG  Ranger Gaming Backpack 16 ត្រូវបានផលិតឡើងពីសារធាតុ 1260D high-density polyester ដែលមានភាពទន់តែស្វិតមាំល្អធន់នឹងភាពឆ្កូត ជាមួយនឹងស្បែកប្រភេទ PU ដែលផ្តល់នៅភាពធន់ មិនជ្រាបទឹក ហើយជាពិសេសវាបានបំពាក់នូវខ្សែរ៉ួតដែលមានសមត្ថភាពការពារទឹក  water-repellent zippers បានយ៉ាងមានសុវត្ថិភាពខ្ពស់។ 

បន្ថែមពីនេះ កាបូបស្ពាយស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយហោប៉ៅជាច្រើនដែលផ្តល់ភាពងាយស្រួលក្នុងការទុកដាក់របស់របរ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Asus មិនទាន់បានបង្ហាញពីតម្លៃ និងកាលបរិច្ឆេទក្នុងការប្រកាសចេញលក់កាបូបស្ពាយស៊េរីថ្មី ROG Ranger Gaming Backpack 16 នៅឡើយទេ ប៉ុន្តែ មានការរំពឹងថា កាបូបស្ពាយស៊េរីថ្មីមួយនេះនឹងដាក់លក់នៅលើទីផ្សារក្នុងហាងឆាប់ៗខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន