Kospet Tank M3 Ultra គឺជានាឡិកាឆ្លាតវៃ ដែលមានការឌីស្សាញជាមួយនិងភាពប្រណិត និងរឹងមាំខ្លាំងមែនទែន ដោយតួររបស់ Smartwatch មួយនេះ ត្រូវបានផលិតឡើងពីលោហៈធាតុ Stainless Steel ដែលមានភាពធន់រឹងមាំ និងមិនងាយឆ្កូត…ហើយអ្វីដែលពិសេស Tank M3 Ultra ទទួលបានការធ្វើតេស្ត និងបញ្ជាក់ភាពធន់តាមស្តង់ដារយោធាអាមេរិកកម្រិត 15 MIL-STD-810H ដែលកាន់តែបន្ថែមនៅភាពជឿទុកចិត្តកាន់តែខ្ពស់ចំពោះភាពធន់ក្នុងការប្រើប្រាស់ថែមមួយកម្រិតទៀត… តួររបស់នាឡិកាដៃឆ្លាងវៃស៊េរីថ្មីនេះ មានជម្រើសពណ៌ខ្មៅ និងទឹកប្រាក់ ជាមួយជម្រើសខ្សែជ័រទន់ប្រភេទស៊ីលីកូន និងដែក Stainless Steel ខ្នាត 22mm…
ចំនុចដែលទាក់ភ្នែក និងបង្កើននូវភាពទាក់ទាញបំផុតនោះ គឺនៅលើតួររបស់ Kospet Tank M3 Ultra មាន Highlight ជាមួយវ័ណ្ឌតួរ និងប៊ូតុងសងខាងពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត ដែលមើលទៅមានភាពលេចធ្លោរមែនទែន…ហើយសម្រាប់ប៉ូតុងរបស់ Tank M3 Ultra គឺបានការធ្វើតេស្តភាពធន់ក្នុងការចុចរហូតដល់ទៅ 10 ម៉ឺនដង ដូចនេះ គឺពិតជាមានភាពធន់ខ្លាំងក្នុងការប្រើប្រាស់ប្រចាំថ្ងៃដោយគ្មានការព្រួយបារម្មណ៍ឡើយ…
Kospet Tank M3 Ultra ក៏មានបំពាក់មកជាមួយអាវគ្រោះការពារទឹកកម្រិតខ្ពស់ស្តង់ដារ 5-ATM និង IP69K ដែលធ្វើឲ្យនាឡិកាដៃមួយនេះ អាចធន់នឹងការជ្រមុជចូលក្នុងទឹកបានដល់ជម្រៅ 50 ម៉ែត្រ ដោយគ្មានបញ្ហាឡើយ…ហើយអាចដាក់ចូលទឹកក្រៅក្នុងកម្រិត 60 អង្សា ដាក់ក្លាសេក្នុងទូរទឹកកក ឬកប់ក្នុងភក់ក៏គ្មានបញ្ហាអ្វីនោះដែរ…
Kospet Tank M3 Ultra មានកញ្ចក់អេក្រង់ភ្លឺច្បាស់ជាប្រភេទ AMOLED Display ទំហំ 1.96-inch រចនាបែបរាងជ្រុង និងស្រោបការពារដោយបច្ចេកវិទ្យាកញ្ចក់ Corning Gorilla Glass 3 ដែលមានភាពធន់ និងមិនងាយកកិតឆ្កូតឡើយ… អេក្រង់របស់ Smartwatch ស៊េរីថ្មីនេះ គាំទ្រកម្រិតបង្ហាញ 410x502px ជាមួយកម្រិតភាពច្បាស់ 331ppi និងមានកម្រិតពន្លឺខ្ពស់ដល់ 1,000 nits ដូចនេះ សម្រាប់ការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃខ្លាំង ក៏យើងនៅតែអាចមើលលើអេក្រង់នាឡិកាឃើញបានច្បាស់ដែរ…កាន់តែអស្ចារ្យបំផុតនោះ គឺអេក្រង់របស់ Kospet Tank M3 Ultra បានឆ្លងកាត់ការធ្វើតេស្តចុចដោយម៉ាស៊ីនស្វ័យប្រវត្តិរហូតដល់ទៅ 20 ម៉ឺនដងឯណោះ ដូចនេះ គឺពិតជាមានភាពធន់ខ្លាំង និងទំនុកចិត្តខ្ពស់សម្រាប់ការប្រើប្រាស់…
Kospet Tank M3 Ultra មានថ្មទំហំធំដល់ 480mAh ដោយការសាកថ្មមួយពេញម្តង មានលទ្ធភាពកាន់ប្រើប្រាស់ទូទៅបានចន្លោះពី 12 ទៅ 15 ថ្ងៃ ឬក៏បើកចោលបានរហូតដល់ទៅជាង 50 ថ្ងៃឯណោះ ដូចនេះ មិនធ្វើឲ្យយើងខ្វល់ខ្វាយ រឿងដោះសាកថ្មញឹកញាប់ឡើយ ហើយសម្រាប់ការសាកថាមពលឲ្យថ្មវិញ ក៏ធ្វើបានលឿនរហ័សផងដែរ តាមរយះឆ្នាំងសាកប្រភេទដែកឆក់ Magnetic Charging Base ដែលសាកពី 0 ទៅ 50% នៃថាមពលថ្មប្រើពេលប្រមាណ 45 នាទី និងសាកដល់ពេញ 100% ប្រើពេលខ្ទង់ 1 ម៉ោង 50 នាទី។
Kospet Tank M3 Ultra ដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ Kospet Fit មានភ្ជាប់មកជាមួយមុខងារពិសេសៗទំនើបៗដ៏សម្បូរបែប ព្រមទាំងអាចធ្វើការភ្ជាប់ជាមួយឧបករណ៍ដែលដំណើរការដោយ Android 5.1 និង iOS10 ឡើងទៅ…ដើម្បីប្រើមុខងារដូចជា ទទួលការហៅទូរស័ព្ទចូល និងសន្ទនាដោយផ្ទាល់នៅលើនាឡិកាដោយប្រើមុខងារ Bluetooth Calling ឬក៏ដើម្បីពិនិត្យមើលសារជូនដំណឹងពីកម្មវិធីមួយចំនួនចេញពីទូរស័ព្ទ ឬធ្វើការបញ្ជាមុខងារផ្សេងៗនៅលើទូរស័ព្ទដូចជាចាក់ចម្រៀងជាដើម…
ចំពោះកម្មវិធី និងមុខងារប្រើប្រាស់នៅលើ Kospet Tank M3 Ultra ឃើញថាមានច្រើនសម្បូរបែបតែម្តង ក្នុងនោះមាន មុខងារតាមដានសុខភាព 24/24 ម៉ោង ដូចជាមុខងារវ៉ាស់ចង្វាក់បេះដូង វ៉ាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម កម្រិតភាពស្ត្រេស និងកម្រិតនៃការគេងជាដើម… បន្ថែមពីនេះ វាក៏មានសមត្ថភាពជូនដំណឹងយើងនៅពេលដែលចង្វាក់បេះដូងដើរយឺត ឬញាប់ខុសធម្មតា កម្រិតអុកស៊ីសែនក្នុងឈាមទាប ក៏ដូចជាតាមដានដំណើរនៃវដ្តរដូវ ថែមទៀតផង…
Tank M3 Ultra ក៏នៅមានមុខងារលំហាត់ប្រាណ ឬ Sport Mode ជាង 170 ប្រភេទ រួមនឹងមុខងារ Smart Recognition ដែលអាចចាប់នូវចលនារបស់យើងបាន 6 ប្រភេទផ្សេងគ្នា ដូចជា ដើរ រត់ ធាក់កង់, Elliptical Trainer, Rowing Machine និង Still ជាដើម រួមនឹងមុខងារសំខាន់ៗជាច្រើនទៀត ដែលធ្វើឲ្យការពាក់ប្រើប្រាស់នាឡិកដៃឆ្លាតវៃមួយនេះ ទទួលបានទាំងភាពស្រស់ស្អាតលេចធ្លោរបែបទាន់សម័យ ផាសុខភាព សុវត្ថិភាព និងភាពទំនើបបែបតិចនិយមក្នុងការប្រើប្រាស់ប្រចាំថ្ងៃទៀតផង…
បន្ថែមពីនេះ Kospet Tank M3 Ultra នៅមានភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យា 6-Satellite System ដែលរួមមានប្រព័ន្ធកំណត់ទីតាំង GPS, GLONASS, Galeleo, BeiDou, QZSS, NAVIC ដែលធ្វើឲ្យដំណើរការចាប់យក និងកំណត់ទីតាំងបានលឿនរហ័សច្បាស់សុក្រិតបំផុត… Kospet Tank M3 Ultra គឺជានាឡិកាដៃឆ្លាតវៃស៊េរីថ្មីម៉ាកថ្មីដែលមានតម្លៃធូរថ្លៃ ភ្ជាប់មកជាមួយគុណតម្លៃសម្រាប់ការប្រើប្រាស់យ៉ាងសម្បូរបែបមិនអាចកាត់ថ្លៃបាន…បច្ចុប្បន្ន Kospet Tank M3 Ultra មានដាក់លក់នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងជាផ្លូវការណ៍ក្នុងតម្លៃខ្ទង់ $129 ជាមួយការធានារយះពេល 2 ឆ្នាំ…