no-alternative title
no-alternative title
no-alternative title
no-alternative title

BOROFONE DBT14 ឧបករណ៍ផ្ទុកថាមពលអគ្គិសនីកំលាំង 80,000mAh មានមុខងារពិសេសៗជាច្រើន រួមនឹងអាចសាកបញ្ចូលភ្លើងបានជាមួយ Solar ផងដែរ

នេះ គឺជាឧបករណ៍ផ្ទុកថាមពល ឬ Powerbank របស់ក្រុមហ៊ុន BOROFONE ម៉ូដែល DBT14។ ឧបរកណ៍ផ្ទុកថាមពលអគ្គិសនីនេះ មានបំពាក់នូវមុខងារពិសេសៗជាច្រើនសម្រាប់ការប្រើប្រាស់ក្នុងការសាកថ្មទៅឲ្យឧបករណ៍អេឡិចត្រូនិចផ្សេងៗបានដូចជា ស្មាតហ្វូន Laptop Tablet និងឧបករណ៍អគ្គិសនីប្រើប្រាស់ផ្សេងៗជាច្រើនទៀត នៅពេលដែលស្ថិតនៅឆ្ងាយពីបណ្តាញចរន្តអគ្គិសនី ឬនៅពេលដាច់ចរន្តអគ្គិសនី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BOROFONE DBT14 មានថ្មបន្ទុកចរន្តអគ្គិសនីធំដល់ 296Wh ឬ 80,000mAh និងគាំទ្រចរន្តសាកភ្លើងចេញបានទាំង AC និង DC។ ដោយក្នុងនោះសម្រាប់ប្រព័ន្ធសាកភ្លើង AC មានរន្ធព្រីសាកចេញចំនួន 4 ដោយពីររន្ធជាប្រភេទព្រីដោតសាកមានជើងបី និងពីររន្ធផ្សេងទៀតជាប្រភេទព្រីសាកមានជើងពីរគាំទ្រកំលាំងសាកភ្លើងចេញកំលាំង 110V ដែលអាចអូសកំលាំងភ្លើងបានដល់ 300W។

ចំនែកនៅលើប្រព័ន្ធសាកភ្លើង DC វិញ មានរន្ធសាកភ្លើងចេញចំនួន 4 រន្ធ រួមនឹងរន្ធកន្ទុយបារី ដែលគាំទ្រកំលាំងភ្លើងសាកចេញ 12V/10A អាចអូសភ្លើងបាន 120W។ បន្ថែមពីនេះវាក៏មានប៊ូតុងងាយស្រួលក្នុងការចុចឆ្លាស់ក្នុងការប្រើប្រាស់ប្រព័ន្ធភ្លើងរវាង AC និង DC ផងដែរ មានន័យថា នៅពេលយើងចង់ប្រើប្រព័ន្ធភ្លើង AC យើងចុងប៊ូតុងកន្លែង AC ហើយចង់ប្រើភ្លើង DC គឺចុចត្រង់កន្លែង DC។

ជាមួយគ្នានេះនៅលើ DBT14 មានរន្ធសាកភ្លើងចេញ និងចូលប្រភេទ USB-C ដែលមានកំលាំងសាក 100W រួមនឹងរន្ធ USB-A ចំនួនបីផ្សេងទៀតដែលមួយគាំទ្រកំលាំងសាកភ្លើងចេញ Quick Charge 18W និងពីររន្ធផ្សេងទៀតគាំទ្រកំលាំងសាកភ្លើង 10W។ ហើយជាពិសេស Powerbank នេះ មានប៊ូតុងសម្រាប់ចុចបិតបើកមើលថាមពលថ្មថែមទៀតផង។

ចំនុចពិសេសផ្សេងទៀតដែលមាននៅលើ BOROFONE DBT14 Powerbank គឺមានភ្លើងហ្វាពិលភ្លឺច្បាស់ដែលអាចកំនត់ភ្លើងបំភ្លឺបានបីបែបផ្សេងគ្នា ដូចជាភ្លើងស្កុបនឹងធម្មតា ភ្លើងញាក់មួយៗ និងភ្លើងញាក់ញាប់។ DBT14 មានទំងន់ស្រាលល្មម និងមានដៃយួរងាយស្រួលក្នុងការយកទៅមក និងផ្លាស់ប្តូរទីតាំងពីកន្លែងមួយទៅកន្លែងមួយ។

ចំពោះការការសាកភ្លើងបញ្ចូលទៅកាន់ថ្ម BOROFONE DBT14 Powerbank វិញ គឺអាចធ្វើបានតាមរយះច្រើនរបៀបតាមតម្រូវការដូចជា ការសាកដោយប្រើឆ្នាំងសាកកំលាំង 57W ដែលមានមកស្រាប់, សាកតាមរយះខ្សែកន្ទុយបារីដែលមានមកស្រាប់ក៏បាន ឬអាចសាកបញ្ចូលតាមរយះរន្ធ USB-C កំលាំង 100W ក៏បាន ព្រមទាំងអាចសាកបញ្ចូលថាមពលថ្មបានតាមរយះប្រព័ន្ធពន្លឺព្រះអាទិត្យ (Solar) ដែលគាំទ្រកំលាំង 100W។ លើសពីនេះទៅទៀត BOROFONE DBT14 ក៏បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកាត់បន្ថយកម្តៅបានដោយស័្វយប្រវត្តិថែមទៀតផង៕

អាចរកបាននៅហាង៖ Borofone Store 
អសយដ្ឋាន៖ #17.18 St.215, Phsar Depo I, Toul Kork, Phnom Penh.
Tel: 086 999138, 017 566655

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍