no-alternative title
no-alternative title
no-alternative title
no-alternative title

Leica បានប្រកាសចេញកូនកាមេរ៉ាស៊េរីថ្មី Sofort 2 ដែលអាចថតរូប និងព្រីនរូបភាពបានភ្លាមតែម្តង

ក្រុមហ៊ុនផលិតកាមេរ៉ារបស់ប្រទេសអាល្លឺម៉ង Leica ទើបតែបានប្រកាសចេញកូនកាមេរ៉ាដ៏តូចច្រឡឹងស៊េរីថ្មីម៉ូដែល Leica Sofort 2 (ដោយពាក្យ Sofort ជាភាសារអាល្លឺម៉ងមានន័យថា  “ភ្លាមៗ”)។ Sofort 2 គឺជាជំនាន់ទីពីរបន្ទាប់ពីជំនាន់ទីមួយដែលបានប្រកាសចេញកាលពីប៉ុន្មានឆ្នាំមុននេះ ហើយតម្លៃរបស់កូនកាមេរ៉ានេះ គឺនៅតែមានតម្លៃថ្លៃសម្រាប់ពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Leica Sofort 2 មានជម្រើសបីពណ៌ គឺខ្មៅ ស និងក្រហម។ កាមេរ៉ាកូនកាត់ប្រភេទ Hybrid Digital Camera ដ៏តូចច្រឡឹងនេះត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយសែនស័រទំហំ 4.9MP ខ្នាត 1/5" ជាប្រភេទ CMOS sensor ហើយរាល់រូបភាពដែលបានផ្តិតចេញមក គឺត្រូវផ្ទុកនៅលើម៉េមូរីប្រភេទ microSD។ ក្រៅពីមានសមត្ថភាពថតរូបបានស្អាត Leica Sofort 2 អាចធ្វើជាកូនម៉ាស៊ីនព្រីនសម្រាប់ព្រីនរូបថតបានភ្លាមៗ ហើយយើងអាចផ្ទេររូបភាពដែលយើងបានថតពីក្នុងទូរស័ព្ទដៃ ឬកាមេរ៉ារបស់ Leica ចូលទៅកាន់ Sofort 2 ដើម្បីព្រីមចេញមកបានថែមទៀតផង។ សម្រាប់ការព្រីនរូបថតគឺប្រើប្រាស់នូវ Sofort color film mini និងអាចព្រីនរូបភាពចេញបានក្នុងទំហំ  86x54mm។

នៅលើផ្ទៃខាងក្រោយរបស់ Leica Sofort 2 មានអេក្រង់ LCD ទំហំ 3-inch និងមានមីនុយកម្មវិធីកាមេរ៉ាដូចគ្នានឹងកាមេរ៉ាផ្សេងទៀតរបស់ Leica ដែរ។ ចំពោះលែនកាមេរ៉ាវិញ ត្រូវបានប្រើជាប្រភេទ 28mm equivalent Leica Summar f/2 lens ដែលដូចគ្នាទៅនឹង Focal Length នៅលើស៊េរីកាមេរ៉ា  Leica Q series fixed-lens cameras ដូច្នេះដែរ។ Leica Sofort 2 ត្រូវបានក្រុមហ៊ុនប្រកាសតម្លៃលក់ប្រហែល €389 ឬខ្ទង់ $389 ហើយនឹងត្រូវចេញលក់ផ្លូវការណ៍នៅថ្ងៃទី 09 ក្នុងខែ វិច្ឆិកា ឆ្នាំ 2023 ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន