no-alternative title
no-alternative title

Aito M9 រថយន្តអគ្គិសនីស៊េរីទំនើបថ្មីរបស់ Huawei និង Seres បានចាប់ផ្តើមសង្វាក់ផលិតកម្មនៅរោងចក្រក្នុងប្រទេសចិនហើយ

រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីទំនើបម៉ាក Aito M9 ដែលប្រសូត្រចេញពីកិច្ចសហការរវាងក្រុមហ៊ុន Huawei និង Seres បានចាប់ផ្តើមដំណើរការផលិតនៅក្នុងប្រទេសចិនជាផ្លូវការណ៍ហើយ។ រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធស៊េរីថ្មីដ៏ទំនើបមួយនេះ នឹងចេញវាយលុកទីផ្សារក្នុងប្រទេសចិននៅក្នុងខែធ្នូ ហើយរថយន្តនេះ ក៏ជាដុំពេជ្យរបស់ Huawei-Seres ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារជាមួយរថយន្តម៉ាកល្បីៗដូចជា Mercedes-Benz និងLand Rover ផងដែរ។ Huawei Aito M9 ត្រូវបានគេដឹងថាមានតម្លៃចាប់ពីរ 50 ម៉ឺនយ័ន ឬប្រហែល 68,400 ដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Aito គឺស្លាកយីហោរថយន្តដែលកកើតឡើងពីគម្រោងរួមគ្នារវាងក្រុមហ៊ុន Huawei និង Seres។ នៅក្នុង គម្រោងនៃការផលិតរថយន្តអគ្គិសនីស៊េរីទំនើបមួយនេះត្រូវបានគេដឹងថា ក្រុមហ៊ុន Seres គឺជាអ្នកផ្តោត យកចិត្តទុកដាក់លើការផលិតរថយន្ត ខណៈពេលដែលក្រុមហ៊ុន Huawei គឺជាអ្នកផ្គត់ផ្គង់នូវម៉ូទ័រអេឡិចត្រិច បន្ទះសៀគ្វី ឧបករណ៍ចាប់សញ្ញា និងធាតុផ្សំបច្ចេកវិទ្យាផ្សេងៗទៀត។ បច្ចុប្បន្ន ម៉ាក Aito ត្រូវបានចេញបានចំនួនពីរម៉ូដែលរួចហើយនៅក្នុងប្រទេសចិន ក្នុងនោះមានម៉ូដែល Aito M5 និង M7 ដែលជាប្រភេទរថយន្ត Electric SUV។

យោងតាមរបាយការណ៍ទិន្នន័យនៃកិច្ចការចុះបញ្ជីរថយន្តរបស់ប្រទេសចិន ម៉ាករថយន្ត Aito លក់បាន 37,407 គ្រឿងនៅក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2023។ តួរលេខនេះ គឺតិចជាងបរិមាណនៃលក់រថយន្តរបស់ក្រុមហ៊ុន Li Auto, Nio, Denza, Xpeng និង Zeekr។ ប៉ុន្តែថ្មីៗនេះ Aito M7 facelift បានទទួលជោគជ័យយ៉ាងខ្លាំង ដោយទទួលបានការបញ្ជាទិញជាង 40,000 គ្រឿង បន្ទាប់ពីការបើកលក់លើកដំបូង។ នៅក្នុងខែធ្នូ Aito M9 ដែលជាកំពូលរថយន្ត eSUV ដ៏ទំនើបស៊េរីថ្មីនឹងចាប់ផ្តើមលក់រថយន្តនៅទីផ្សារប្រទេសចិន ស្របពេលដែលសង្វាក់ក្នុងការផលិត Aito M9 បានចាប់ផ្តើមផ្លូវការណ៍រួចហើយ។

 

Aito M9 បានចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅរោងចក្ររបស់ Seres ស្ថិតនៅក្នុងទីក្រុង Chongqing ក្រោយពីទទួលបានការអនុម័តសម្រាប់សង្វាក់ផលិតកម្មរបស់ Aito M9 ទ្រង់ទ្រាយធំជាផ្លូវការណ៍ពីនិយត កររបស់ប្រទេសចិន ដូចនេះ ការប្រកាសចេញ និងការចេញលក់ គឺនឹងចាប់ផ្តើមផ្លូវការណ៍នៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2024។ នៅរោងចក្រ Chongqing ត្រូវបានគេដឹងថា មានសមត្ថភាពផលិតបានចំនួនគ្រោងទុកប្រមាណជា 70 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ Aito M9 គឺជារថយន្តប្រភេទ SUV ដែលមានប្រវែង 5230 mm, ទទឹង 1999mm, កម្ពស់ 1,800mm និងគម្លាតពីកងមុខទៅកងក្រោយ 3,110mm។ តួររថយន្តស៊េរីថ្មីនេះមានប្រវែង វែងជាង 23mm, ទទឹង 43mm ប៉ុន្តែទាបជាង Mercedes-Benz GLS ប្រមាណ 23mm។ Aito M9 ជាប្រភេទរថយន្ត SUV កៅអីប្រាំមួយ។ 

Aito M9 គឺនឹងមានជម្រើសពីរ Option ក្នុងនោះមានដូចជា BEV Option ដែលមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីររបស់ Huawei ដែលផ្តល់នូវកំលាំង 390kW ឬ 530Hp និងបំពាក់កញ្ចប់អាគុយអគ្គីសនី NMC របស់ក្រុម CALT។ ចំនែកជម្រើស EREV Option គឺនឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរដូចគ្នា ប៉ុន្តែ អាចផលិតថាមពលបាន 365kW ឬ 496Hp ហើយម៉ូដែលនេះបំពាក់នូវម៉ាស៊ីនចំនុះ 1.5-liter ICE និងអាគុយអគ្គិសនីទំហំ 40-kWh ដែលអាចបើបរបានចំងាយផ្លូវ 167km នៅពេលផ្តាច់ម៉ាស៊ីនដំណើរការដោយប្រើថាមពលអគ្គិសនីសុទ្ធ។ Aito M9 Series ដែលចេញលក់នៅក្នុងខែធ្នូចុងឆ្នាំនេះ អាចនឹងមានតម្លៃចាប់ពី 50 ម៉ឺនយ័ន ទៅ 60 ម៉ឺនយ័ន ឬប្រហែល $68,400 ទៅ $82,100 អាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

Jetour Zongheng G700 ក្លាយជាឡាន SUV ដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលអាចជិះឆ្លងកាត់ទឹកចម្ងាយ 1.5 គីឡូម៉ែត្រ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
 Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

Jeep Grand Wagoneer ឆ្នាំ 2026 ទើបចេញថ្មី ធូរថ្លៃជាងមុន 2 ម៉ឺនដុល្លារជាង ហើយមានជម្រើស REEV ទៀត!

ដោយ ប៉េងលីន