no-alternative title
no-alternative title
no-alternative title
no-alternative title

Denza N7 ដែលជារថយន្ត Flagship Full-sized SUV ម៉ូដែលថ្មីបានឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័ន MIIT ជាផ្លូវការណ៍ហើយ

ប៉ុន្មានខែចុងក្រោយនេះមានការទម្លាយចេញរូបភាព និងព័ត៌មានលម្អិតជាច្រើនទាក់ទងនឹងរថយន្តស៊េរីថ្មីម៉ូដែល Denza N9 ដែលជា Flagship SUV ចេញពីក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ BYD គឺ Denza។ ហើយនៅពេលនេះស្ថាប័ន្ថត្រូវពិនិត្យគុណភាពរថយន្តឈានមុនរបស់ប្រទេសចិន Ministry of Industry and Information Technology ហៅកាត់ថា MIIT បានធ្វើការបង្ហាញពីគុណសម្បត្តិលម្អិតបន្ថែមរបស់ Denza N9។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពដែលបានបញ្ជាក់នៅក្នុងរបាយការណ៍បានបង្ហាញថា រថយន្ត Full-sized SUV ស៊េរីថ្មីនេះ គឺមានទំងន់ដល់ទៅជាង 3 តោនឯណោះ។ Denza N9 ត្រូវបានគេដឹងថា នឹងមានជម្រើសចំនួនពីរម៉ូដែលដូចគ្នានឹងម៉ូដែ Z9 GT ដូច្នេះដែរ គឺជម្រើសប្រើម៉ាស៊ីន Hybrid (PHEV) និងថាមពលអគ្គិសនីសុទ្ធ (Full electric)។ ប៉ុន្តែនៅពេលនេះ គឺមានតែ PHEV តែមួយប៉ុណ្ណោះដែលបានបង្ហាញនៅលើបញ្ចីរបស់ស្ថាប័ន MIIT។

 

នៅលើបញ្ចីបានបញ្ជាក់ថា Denza N9 នឹងមានទំងន់ 3,130kg និង 3,245kg ទៅតាមជម្រើសម៉ូដែល។ រថយន្ត Large-side SUV មួយនេះមានប្រវែងបណ្តោយ 5,258mm/ ទទឹង 2,030mm និងកម្ពស់ 1,830mm ជាមួយគម្លាតចន្លោះកង់មុខក្រោយប្រវែង 3,125mm។ និយាយទៅប្រវែងបណ្តោយរបស់ Denza N9 គឺស្មើរគ្នានឹងម៉ូដែល Z9 GT តែម្តង ដោយសាររថយន្តទាំងពីរនេះ គឺប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង Denza e3 ឬ Yi San Fang ដូចគ្នា។ សម្រាប់គម្លាតេរវាងមុំចូល និងចេញវិញ គឺ 21 និង 22 ដឺក្រេរៀងគ្នា។

 

សម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីវិញ Denza N9 នឹងបំពាក់ម៉ូទ័រចំនួន 3 ដូចគ្នានឹងម៉ូដែល Z9 GT ផងដែរ។ ដោយក្នុងនោះរួមមានម៉ូទ័រខាងមុខប្រភេទ TZ210XYD មានកំលាំង 200kW និងម៉ូដែលទ័រ TZ220XYAM កំលាំង 240kW ចំនួនពីរស្ថិតនៅខាងក្រោយ ដែលមានកំលាំងខ្លាំងជាងបើធៀបនឹងម៉ូទ័រខាងក្រោយដែលបំពាក់នៅលើ Z9 GT ដែលផលិតកំលាំងបានប្រមាណ 220kW។ អ្វីដែលពិសេសនោះ គឺការប្រើប្រាស់ប្រព័ន្ធ e3 Platform គឺអនុញ្ញាតិឲ្យម៉ូទ័រទាំងបីធ្វើការបញ្ជាកង់រថយន្តដោយឯករាជ្យ គឺមានន័យថា សម្រាប់ម៉ូទ័រខាងក្រោយអាចបង្វិលកង់រេរតាមចង្កូតបាន ដែលល្អបំផុតសម្រាប់ជួយទប់លំនឹងរថយន្តនៅពេលបើកបរលឿននៅលើផ្លូវកោង ឬការចូលចំណតជាដើម។

 

BYD Denza N9 នឹងបំពាក់យ៉ាន់កង់ទំហំ 22-inch ជាមួយការរចនាយ៉ាន់កង់ជាច្រើនជម្រើសផ្សេងគ្នា។ រថយន្ត SUV ស៊េរីថ្មីនេះក៏នឹងបំពាក់ម៉ាស៊ីនសាំងប្រភេទ BYD479ZQA ទំហំ 2.0T ដែលអាចផលិតកំលាំងបាន 152kW ផងដែរ ព្រមទាំងបំពាក់កញ្ចប់អាគុយ lithium iron phosphate blade batteries ដែលផលិតដោយ FinDreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD ផ្ទាល់។

ដោយកញ្ចប់អាគុយនេះ គឺនឹងមានទំហំ 47kWh ដែលអាចបើកបរដោយថាមពលអាគុយសុទ្ធបានចម្ងាយ 165km។ រថយន្ត SUV ខ្នាតធំមួយនេះអាចជាន់ល្បឿន Top Speed ដល់ 230km/h។ រថយន្តនេះ ក៏មានទំពក់ retractable electric tow hook ដែលអាចធ្នក់អូសទំងន់បាន 2,500kg។ BYD Denza N9 ក៏មានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR, ដំបូងបើក panoramic roof និងមានកៅអីចំនួន 6៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន