no-alternative title
no-alternative title

MSI បញ្ចេញម៉ូនីទ័រជំនាន់ថ្មីទំហំ 27 អ៊ីង 4K 240Hz និងម៉ូដែល QHD 500Hz QD-OLED 27 អ៊ីង ដំបូងបំផុតនៅពិភពលោក

នៅក្នុងព្រឹត្តិការណ៍ CES 2025 នោះ ក្រុមហ៊ុន MSI បានបង្ហាញនូវម៉ូនីទ័រលេងហ្គេមជាច្រើនស៊េរីដែលមានបំពាក់នូវបច្ចេកវិទ្យា AI កម្រិតខ្ពស់ជាច្រើនដែលផ្តោតទៅលើការលេងហ្គេមកាន់តែខ្លាំងក្លា។ ម៉ូនីទ័រទាំងនេះគឺមានបំពាក់នូវ AI Navigator, AI Menu, MSI AI settings adjustments និងបទពិសោធន៍នៃការប្រើប្រាស់យ៉ាងរលូនក្នុងការប្រើប្រាស់។នៅក្នុងការឌីស្សាញដោយផ្តោតសម្រាប់អ្នកលេងហ្គេមនោះ ម៉ូនីទ័រចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ អេក្រង់ភ្លឺច្បាស់ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចធ្វើការកំណត់នៅលើ setting បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូនីទ័រ MPG 272URX QD-OLED

សម្រាប់ម៉ូនីទ័រ  DisplayPort 2.1a (UHBR20) 27" 4K 240Hz QD-OLED ដំបូងបំផុតរបស់ពិភពលោកនោះគឺ MPG 272URX QD-OLED បំពាក់នូវអេក្រង់  5-layer tandem OLED panel ជាមួយនឹងបច្ចេកវិទ្យា EL Gen 3 ។ សម្រាប់សមាសភាគនេះគឺពង្រឹងទៅលើប្រសិទ្ធិភាពបានដល់ទៅ 30% ថែមទៀត។ ម៉ូនីទ័រនេះមានអេក្រង់កម្រិត 166PPI ដែលពង្រឹងទៅលើភាពច្បាស់នៃអក្សរ និងមាន settings ថ្មីថែមទៀតសម្រាប់អ្នកប្រើប្រ្រាស់។ នៅក្នុងការឌីស្សាញថ្មី និងភាពច្នៃប្រឌិតខ្ពស់នោះ ម៉ូនីទ័រនេះក៏បានឈ្នះនូវពានរង្វាន់ CES 2025 Innovation Award ។ ជាមួយនឹងការទ្រទ្រង់នូវG-SYNC នោះ ម៉ូនីទ័រនេផះផ្តល់នូវល្បឿនរលូនក្នុងការប្រើប្រាស់ ហើយវាក៏សក្តិសមបំផុតសម្រាប់ការលេងហ្គេមហ្គេម AAA titles ដែលធានាក្នុងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា និងភ្លឺច្បាស់ក្នុងការទស្សនាថែមទៀត។

 

ម៉ូនីទ័រ MPG 272QR QD-OLED X50

សម្រាប់អ្នកលេងហ្គេមដែលចូលចិត្តmainstream នោះ ក្រុមហ៊ុន MSI ក៏រីករាយក្នុងការប្រកាសបង្ហញនូវម៉ូនីទ័រ 27-inch QHD 500Hz QD-OLED panel ដំបូងបំផុតរបស់ពិភពលោក។ វាក៏មានបច្ចេកវិទ្យា DisplayPort 2.1a (UHBR20) ដែលធ្វើអោយអ្នកលេងហ្គេមអាចទទួលបាននូវអារម្មណ៍កាន់តែប្លែក និងរីករាយបំផុតក្នុងការប្រើប្រាស់។ ម៉ូនីទ័រនេះក៏មានកម្រិត  ultra-fast refresh rates និង  0.03ms GtG response time ក្នុងការផ្តល់នូវល្បឿននៃការលេងហ្គេមលឿណ។ នៅក្នុងការទទួលបាននូវសមត្ថភាពដ៏ខ្លាំងក្លានោះ វាក៏ទទួលបាននូវវិញ្ញាបនបត្រ e VESA DisplayHDR™ True Black 500 ។ បន្ថែមពីនេះ ក្រុមហ៊ុននេះក៏ទទួលបាននូវវិញ្ញាបនបត្រ VESA ClearMR 21000 ដែលផ្តល់នូវពន្លឺច្បាស់ថែមទៀត។

 

ម៉ូនីទ័រ MPG 322URX QD-OLED

ម៉ូនីទ័រ MPG 322URX QD-OLED នេះជាម៉ូនីទ័រលេងហ្គេម 32-inch 4K 240Hz ដែលបំពាក់នូវបប្ចេកវិទ្យា DisplayPort 2.1a (UHBR20) កម្រិតខ្ពស់បានប្រកាសបង្ហាញខ្លួនជាផ្លូវការ។ សម្រាប់អ្នកលេងហ្គេម Console នោះ វាពិតជាល្អណាស់សម្រាប់អ្នកលេងហ្គេម។ ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា G-SYNC នោះ វាក៏អាចបង្កើនល្បឿនទៅលើការលេងហ្គេមនិងលក្ខណៈពិសេសៗជាច្រើណទៀតដូចជា 4K resolution, 240Hz refresh rate និង ultra-fast 0.03ms GTG response time ថែមទៀត។

ការត្រៀមខ្លួនសម្រាប់អនាគត

គ្រប់ម៉ូឌែលទាំងអស់នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា G-SYNC ដែលធានាក្នុងការផ្តល់នូវល្បឿនលឿននៅក្នុងលេងហ្គេមដ៏អស្ចារ្យបំផុត។ សម្រាប់ម៉ូនីទ័រទាំង ៣ ខាងលើនេះគឺអាចប្រើប្រាស់បានជាមួយនឹងhardware កម្រិតខ្ពស់ និងបំពាក់នូវ  DisplayPort 2.1a (UHBR20) ផងដែរសម្រាប់បង្កើនល្បឿនទៅលើស្តង់ដារ DisplayPort ថែមទៀត។ គួរបញ្ជាក់ផងដែរ ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន