ស្វែងរកពួកយើង:

កញ្ចក់ Gorilla Armor 2 ដែលប្រើប្រាស់នៅលើ Galaxy S25 Ultra ធន់នឹងការឆ្កូតជាងម៉ូដែលមុន

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 07:52 ព្រឹក

អាន 2 នាទី

Article image
និយាយពីការផ្លាស់ប្តូរនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S25 Ultra ដែលបានបង្ហាញខ្លួននៅឆ្នាំនេះ ត្រូវបានរាយការណ៌ថា មានការអាប់ដែតខ្លាំងមែនទែន។ ជាពិសេសទៅលើអេក្រង់ Gorilla Armor 2។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Corning បានអោយដឹងថា កញ្ចក់ដែលប្រើប្រាស់នៅលស្មាតហ្វូននេះ គឺជាកញ្ចក់ដំបូងបំផុតរបស់ខ្លួនដែលមានភាពរឹងមាំ និងមានការតម្លើងមុខងារ anti-reflective glass ceramic សម្រាប់ការពារការឆ្កូតនៅលើអេក្រង់ស្មាតហ្វូននេះទៀតផង។
ទាក់ទងនឹងភាពធន់នេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញពីការធ្វើតេស្តទៅលើការទម្លាក់ស្មាតហ្វូនថ្មីនេះ នៅក្នុងកំពស់ 2.2m ទៅលើបេតុងផងដែរ។ ស្មាតហ្វូននេះ ពិតជាខ្លាំង ដោយអាចស៊ូបាន គ្មានបញ្ហានោះទេ។
ជាមួយគ្នានេះ JerryRigEverything ដែលជា YouTuber ដ៏ល្បី ដែលតែងតែធ្វើការតេស្តទៅលើផលិតផលថ្មីនោះ ក៏បានបង្ហាញពីការធ្វើតេស្តភាពធន់នៅលើអេក្រង់ជំនាន់ថ្មីរបស់ Gorilla Armor ដូចគ្នា។ តាមរយៈនៃការបង្ហាញនៅលើក្នុងវីដេអូរបស់អ្នកធ្វើតេស្តរូបនេះ បញ្ជាក់ថា កញ្ចក់ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាមានភាពធន់ខ្លាំងជាងម៉ូដែលមុនៗ។
Article image
អ្នកទម្លាយរូបនេះ បានបន្ថែមថា កញ្ចក់នៅលើស្មាតហ្វូននេះ គឺបានឆ្កូតនៅលើការតេស្តលំដាប់ទី 6។ ដូច្នេះបើនិយាយពីការប្រើម្រាមដៃអូសចុះឡើងនៅលើអេក្រង់នេះ គឺមិនមានបញ្ហានោះទេ។ នៅលើកញ្ចក់ Gorilla Glass Armor 2 នេះ ក៏មានការតម្លើងមកជាមួយនិងការពង្រឹងទៅលើបច្ចេកវិទ្យា anti-reflective coating ទៀតផង។ អេក្រង់ស្មាតហ្វូននេះ គឺមានការទទ្រទ្រង់ជាមួយនិងកម្រិតពន្លៃ 2600 nits ដូចជំនាន់មុនអញ្ចឹងដែរ។